Thursday, August 18, 2016

សារៈប្រយោជន៍របស់ផ្កាម្លិះ ចំពោះសម្រស់

ផ្កាម្លិះមានក្លិនក្រអូបខ្លាំណាស់ ហើយមនុស្សស្រីភាគច្រើនចូលចិត្តយកវាទៅ ចងនឹងសក់ដ៏ស្រស់ស្អាតរបស់គាត់ នៅពេលដែលវាទើបតែត្រូវបានគេបេះថ្មីៗ។ តើអ្នកដឹងទេថាវាអាចមានសារៈប្រយោជន៍ ចំពោះសម្រស់របស់អ្នកបានច្រើនវិធី? អញ្ចឹងតោះអាន ហើយចែករំលែកដើម្បីយល់ដឹងទាំងអស់គ្នា។
១. រក្សាភាពទន់នៃស្បែករបស់អ្នក៖
អ្នកដឹងទេថាផ្កាម្លិះជួយអោយស្បែករបស់អ្នក មានសភាពសម៉ត់រលោង និងស្រស់ថ្លាបានយូរអង្វែង។ ដោយអ្នកមិនអាចយកផ្កាម្លិះមកប្រើផ្ទាល់នឹងស្បែក ហេតុនេះហើយអ្នកគម្បីប្រើប្រាស់ឡេ រឺសាប៊ូដែលចម្រាញ់ពីផ្កាម្លិះ រឺមានលាយផ្កាម្លិះនៅក្នុងធាតុផ្សំរបស់វា។

២. ធ្វើអោយអ្នកធូរស្បើយ៖
ប្រេងផ្កាម្លិះមានប្រសិទ្ធិភាពណាស់ក្នុងការធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ស្ត្រេស។ សូមយកប្រេងផ្កាម្លិះទៅលាយជាមួយប្រងដូងធម្មជាតិ ២ទៅ៣ដំណក់ដើម្បីយកមកម៉ាស្សានៅលើខ្ឡួនរបស់អ្នក រឺអុជវាជាមួយទានដើម្បីសម្រួលដល់ដំណើរការ នៃការគេងរបស់អ្នកក៏កាន់តែប្រសើរ។

៣. បំបាត់អង្គែរ៖
ប្រេងផ្កាម្លិះនេះមានសារធាតុប្រឆាំងនឹង បញ្ហាអង្គែរបានយ៉ាងល្អដោយអ្នកគ្រាន់តែយក វាទៅលាយជាមួយប្រេងដូង ហើយម៉ាស្សាវានៅកន្លែងដែលមានអង្គែរ ទុកចោល ២ ទៅ ៣ម៉ោងសឹមលាងសំអាតចេញជាមួយសាប៊ូដែលមាន ជាតិហិលជាការស្រេច។ សូមអនុវត្តវា ១ ទៅ ២ដងក្នុងមួយសប្តាហ៍។

៤. បំបាត់ក្លិនខ្លួន៖
អ្នកអាចបំបាត់ក្លិនមិនល្អនៃខ្លួនរបស់អ្នកបាន ដោយបង្កើតទឹកអប់ផ្កាម្លិះធម្មជាតិ ដែលធ្វើអោយអ្នកមានក្លិនស្រស់ស្រាយពេញមួយថ្ងៃ ដោយអ្នកគ្រាន់តែយកទឹកទៅដាក់ក្នុងដបដែលមានជំពួយបាញ់ ដូចទឹកអប់រួចបន្ថែមប្រេងម្លិះ ១ស្លាបព្រាបាយទៅក្នុងទឹកនោះ ហើយក្រឡុករួចយកបាញ់ប្រើដូចទឹកអប់ជាការស្រច។ បើវាមិនទាន់ផ្តល់ក្លិនមុតដែលអ្នកចង់បាននោះទេ សូមអ្នកបន្ថែមប្រេងទៀតរហូត ទទួលបានក្លិនដែលអ្នកពេញចិត្ត៕

កំពូល​អាហារ​មាន​ជាតិ​សរសៃ ដែល​បងប្អូន​គួ​រញ៉ាំ​

ជាតិ​សរសៃ អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ការពារ​ការ​ទល់លាមក និង​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ មនុស្ស​ភាគច្រើន ញ៉ាំ​ជាតិ​សរសៃ​មិនបាន​គ្រប់គ្រាន់​នោះ​ទេ ហើយ​ជា​មធ្យម គឺ​ទទួលបាន​តែ​ពាក់កណ្តាល នៃ​ជាតិ​សរសៃ​ដែល​យើង​ត្រូវ​ញ៉ាំ​ប៉ុណ្ណោះ​។​
អាហារ​ប៉ន​មាន​ជាតិ​សរសៃ គួរតែ​ជា​ជម្រើស​ត្រឹមត្រូវ ប៉ុន្តែ បងប្អូន​គួរ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន មុន​នឹង​ញ៉ាំ​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិ​សរសៃ​។​
ខាងក្រោម​នេះ គឺជា​ចំណីអាហារ​មួយចំនួន ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​បងប្អូន​គួរ​ទទួល​ទាន​ឲ្យបាន​ច្រើន ៖
១. គ្រាប់​ធញ្ញជាតិ ស្រូវ​អូក និង​ស្រូវ​សាឡី​
២. បន្លែស្រស់​ស្រស់​
៣. ផ្លែឈើ​តាម​រដូវ​
៤. ផ្លែឈើ​ស្ងួត​
៥. សណ្តែក​
៦. គ្រាប់​ផ្លែឈើ​៕

ព្យាបាល​ជំងឺ​មុន ដោយ​វិធី​ធម្មជាតិ គឺ​ងាយស្រួល​ជាង​

ជំងឺ​មុន ច្រើន​តែ​កើត​ឡើង នៅពេល​មាន​ការផលិត​ជាតិ​ប្រេង ឬ​សេ​ប៉ូ​ម​លើ​ស្បែក​ច្រើន​ជ្រុល បូករួម​នឹង​កោសិកា​ស្បែក​ងាប់ៗ​ច្រើន​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស​។ នៅពេល​រឿងនេះ​កើតឡើង​មែន​នោះ បាក់តេរី​នៅ​ទីនោះ នឹង​បង្ក​ជាការ​រលាក និង​ធ្វើឲ្យ​ប៉ោង​ស្បែក​ជា​មុន​តែ​ម្តង​។ ជំងឺ​មុននេះ មាន​កត្តា​បង្ក​ច្រើនណាស់ ដូចជា គ្រឿង​ផាត់មុខ បម្រែបម្រួល​អ័រម៉ូន ស្ត្រេ​ស ព្រមទាំង​អាហារ​មួយចំនួន​។ ជំងឺ​មុន​ភាគច្រើន តែងតែ​ត្រូវការ​ការប្រើ​ថ្នាំ​ព្យាបាល ប៉ុន្តែ​យើង​ក៏​មាន​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន ដែល​គួរតែ​សាកល្បង​សិន​ដែរ​។ 

​ប្រទាល​កន្ទុយក្រពើ​
​រុក្ខជាតិ​មួយ​នេះ ផ្តល់​នូវ​ជីវជាតិ​សំខាន់ៗ ដែល​អាច​ព្យាបាល​ជំងឺ​មុន​បាន​។ អ្វី​ដែល​ងាយស្រួល​នោះ គឺ​គ្រាន់តែ​ចិត​សំបក​របស់​វា ហើយ​យក​ទៅ​ស្អំ​នៅលើ​ស្បែក ដែល​កើតមុន​នោះ​ផ្ទាល់​ទៅ​បាន​ហើយ​។​

ក្រូចឆ្មារ​
​អ្វី​ដែល​អស្ចារ្យ ចំពោះ​ក្រូចឆ្មារ​នោះ គឺថា វា​អាច​ប្រើប្រាស់ ទៅ​តាម​អ្វី​ដែល​យើង​ត្រូវការ​។ អ្នក​អាច​ចាប់ផ្តើម​ប្រើប្រាស់​វា ដោយ​លាង​សម្អាត​ស្បែក​មុខ ឬ​អាច​យក​សំឡី​មួយ​ដុំ ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​មក​ស្អំ​នៅលើ​មុន ដែល​កើត​លើ​ស្បែក​ក៏​បាន​ដែរ​។ ការធ្វើ​បែប​នេះ នឹង​ជំរុញ​ឲ្យ​រន្ធ​ញើស​ដែល​ស្ទះ​នោះ​ធូរ ហើយ​អាច​ជូត​សម្អាត កំណក​ស្ទះ​នោះ​ចេញ​ដោយ​ស្រួល​។ 

ត្រសក់​
​បន្លែ​មួយ​នេះ មិន​គ្រាន់តែ​ល្អ ចំពោះ​សុខភាព​ទូទៅ​ទេ តែ​ក៏​ជួយ​ព្យាបាល​ជំងឺ​មុន​បានដែរ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ គឺ​កិន​វា​ឲ្យក្លាយ​ទៅ​ជាទឹក​សិន រួច​យក​មក​លាប​លើ​មុន​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ត្រសក់​នេះ ៤ ទៅ ៥ ពែង​ជា​រៀងរាល់ថ្ងៃ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​លាង​សម្អាត​ប្រព័ន្ធ​ទឹក​រងៃ ព្រមទាំង​សម្អាត​ជំងឺ​មុន ពី​ខាងក្នុង​ថែម​ទៀត​៕