Thursday, August 18, 2016

ព្យាបាល​ជំងឺ​មុន ដោយ​វិធី​ធម្មជាតិ គឺ​ងាយស្រួល​ជាង​

ជំងឺ​មុន ច្រើន​តែ​កើត​ឡើង នៅពេល​មាន​ការផលិត​ជាតិ​ប្រេង ឬ​សេ​ប៉ូ​ម​លើ​ស្បែក​ច្រើន​ជ្រុល បូករួម​នឹង​កោសិកា​ស្បែក​ងាប់ៗ​ច្រើន​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស​។ នៅពេល​រឿងនេះ​កើតឡើង​មែន​នោះ បាក់តេរី​នៅ​ទីនោះ នឹង​បង្ក​ជាការ​រលាក និង​ធ្វើឲ្យ​ប៉ោង​ស្បែក​ជា​មុន​តែ​ម្តង​។ ជំងឺ​មុននេះ មាន​កត្តា​បង្ក​ច្រើនណាស់ ដូចជា គ្រឿង​ផាត់មុខ បម្រែបម្រួល​អ័រម៉ូន ស្ត្រេ​ស ព្រមទាំង​អាហារ​មួយចំនួន​។ ជំងឺ​មុន​ភាគច្រើន តែងតែ​ត្រូវការ​ការប្រើ​ថ្នាំ​ព្យាបាល ប៉ុន្តែ​យើង​ក៏​មាន​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន ដែល​គួរតែ​សាកល្បង​សិន​ដែរ​។ 

​ប្រទាល​កន្ទុយក្រពើ​
​រុក្ខជាតិ​មួយ​នេះ ផ្តល់​នូវ​ជីវជាតិ​សំខាន់ៗ ដែល​អាច​ព្យាបាល​ជំងឺ​មុន​បាន​។ អ្វី​ដែល​ងាយស្រួល​នោះ គឺ​គ្រាន់តែ​ចិត​សំបក​របស់​វា ហើយ​យក​ទៅ​ស្អំ​នៅលើ​ស្បែក ដែល​កើតមុន​នោះ​ផ្ទាល់​ទៅ​បាន​ហើយ​។​

ក្រូចឆ្មារ​
​អ្វី​ដែល​អស្ចារ្យ ចំពោះ​ក្រូចឆ្មារ​នោះ គឺថា វា​អាច​ប្រើប្រាស់ ទៅ​តាម​អ្វី​ដែល​យើង​ត្រូវការ​។ អ្នក​អាច​ចាប់ផ្តើម​ប្រើប្រាស់​វា ដោយ​លាង​សម្អាត​ស្បែក​មុខ ឬ​អាច​យក​សំឡី​មួយ​ដុំ ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​មក​ស្អំ​នៅលើ​មុន ដែល​កើត​លើ​ស្បែក​ក៏​បាន​ដែរ​។ ការធ្វើ​បែប​នេះ នឹង​ជំរុញ​ឲ្យ​រន្ធ​ញើស​ដែល​ស្ទះ​នោះ​ធូរ ហើយ​អាច​ជូត​សម្អាត កំណក​ស្ទះ​នោះ​ចេញ​ដោយ​ស្រួល​។ 

ត្រសក់​
​បន្លែ​មួយ​នេះ មិន​គ្រាន់តែ​ល្អ ចំពោះ​សុខភាព​ទូទៅ​ទេ តែ​ក៏​ជួយ​ព្យាបាល​ជំងឺ​មុន​បានដែរ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ គឺ​កិន​វា​ឲ្យក្លាយ​ទៅ​ជាទឹក​សិន រួច​យក​មក​លាប​លើ​មុន​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ត្រសក់​នេះ ៤ ទៅ ៥ ពែង​ជា​រៀងរាល់ថ្ងៃ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​លាង​សម្អាត​ប្រព័ន្ធ​ទឹក​រងៃ ព្រមទាំង​សម្អាត​ជំងឺ​មុន ពី​ខាងក្នុង​ថែម​ទៀត​៕

No comments:

Post a Comment