Friday, April 1, 2016

រោគសញ្ញាដំបូងទាំង ៣ នៃជំងឺមហារីកស្បូន ដែលស្ត្រីភាគច្រើន តែងតែមើលរំលង

គ្រាន់តែលឺជំងឺមហារីកស្បូន អ្នកច្បាស់ជាខ្លាចណាស់មែនទេ? មានស្ត្រីជាច្រើនមិនសូវចាប់អារម្មណ៍នូវ រោគសញ្ញាដំបូងនៃជំងឺមហាីកស្បូន ដែលកំពុងដាស់តឿនទេ​ ទាល់តែវាធ្ងន់ណាស់ទៅហើយ ទើបចាប់អារម្មណ៍ ចង់ហួសពេលបាត់។ រោគសញ្ញាចុងក្រោយដែលវាចាប់ផ្តើមកើតឡើងទៅលើជាលិកាផ្សេងៗដែលនៅជិតៗនោះវាក្លាយទៅជាករណីធ្ងន់ធ្ងរ។​ ដូច្នេះវាជារឿងសំខាន់ដែលអ្នកគួរតែដឹង និងស្វែងរករោគសញ្ញាដំបូងនៃជំងឺមហារីកស្បូន។ ខាងក្រោមនេះជារោគសញ្ញាដែលអ្នកគួរតែចាប់អារម្មណ៍៖

១. ការធ្លាក់ឈាមមិនប្រក្រតី
រោគសញ្ញាទូទៅបំផុតមួយនៃជំងឺមហារីកស្បូននោះគឺ ការធ្លាក់ឈាមតាមទ្វារមាសខុសប្រក្រតីដែលស្ត្រីជាច្រើនតែងតែកន្តើយ។ ការហូរឈាមមិនប្រក្រតីអាចកើតមានឡើងនៅចន្លោះពេលមករដូវ រឺបន្ទាប់ពីរួមភេទរួច។ ការមករដូវច្រើន ហើយយូរជាងធម្មតា ជាសញ្ញាដាស់តឿនដ៏សំខាន់នៃជំងឺមហារីកមាត់ស្បូន រឺបញ្ហាផ្សេងទៀត ជាពិសេសគឺការហូរឈាមតាមទ្វារមាសរបស់ស្ត្រីដែលអស់រដូវ។

២. ហូរទឹករំអិលពីទ្វារមាសមិនប្រក្រតី
មានប្រភេទជាច្រើននៃការហូរទឹករំអិលដែលអាចជាសញ្្ាដំបូរនៃជំងឺមហារីកស្បូន។ ការបន្តការហូរទឹករំអិលណាមួយក្នុងចំណោមលក្ខណៈដូចខាងក្រោមជាសញ្ញាដាស់តឿន៖
ស្លេក
រាវ
ពណ៌ត្នោត
មានក្លិនស្អុយ
លាយឡំជាមួយឈាម

៣. ឈឺចាប់ត្រង់អាងត្រគាក
ការធ្លាប់ឈឺចាប់ក្នុងកំឡុងពេលរួមភេទ រឺពេលផ្សេងៗទៀតអាចជាសញ្ញាដាស់តឿននៃជំងឺមហារីកស្បូន។ វាអាចជាសញ្ញានៃការផ្លាស់ប្តូរមិនប្រក្រតីនៅកស្បូន។ មហារីកមាត់ស្បូនអាចរីករាលដាលនៅក្នុងអាងត្រគៀក។

ដូច្នេះអ្នកគួរយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងបីនេះ៕

No comments:

Post a Comment