Thursday, July 7, 2016

វិធីសំអាតគីមី និង បាក់តេរីពីក្នុងបន្លែ និងផ្លែឈើអោយបានស្អាតល្អ

វិធីក្នុងការលាងសំអាតបន្លែ និង ផ្លែឈើដែលអ្នកប្រើជារៀងរាល់ថ្ងៃប្រហែលជាមិនអាចសំលាប់មេរោគ និង ពពួកបាក់តេរីបានទាំងស្រុងទេ។ សូម្បីតែបន្លែផ្លែឈើធម្មជាតិ ដែលអ្នកបានដាំដោយខ្លួនឯងក៏ដោយ ក៏អ្នកត្រូវតែសំអាតវា
អោយបានស្អាតផងដែរ។ វិធីដែលអ្នកអាចជួយអ្នកក្នុងការលាងសំអាតអោយបានស្អាតល្អនោះគឺ Baking soda (រឺ Sodium bicarbonate)។ សមាសធាតុគីមីនេះគឺជា biopesticide ដែលការពារកំណើននៃបាក់តេរីមួយចំនួន, មេរោគ និងពពួកផ្សិត។ ដូច្នេះយើងសូមណែនាំអ្នកដោយការប្រើវិធីដុសលាងធម្មជាតិដោយគ្រាន់តែយក Baking soda មួយស្លាបព្រាកាហ្វេ លាយជាមួយទឹក។ នេះជាវិធីដែលងាយស្រួលបំផុតក្នុងការបំបាត់បាក់តេរីពីបន្លែ និងផ្លែឈើរបស់អ្នក។
វិធីធ្វើ៖
កូរ Baking soda ២-៤ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ១ ទៅ ២ ពែងធំ (រឺអាស្រ័យទៅលើចំនួនស្លាបព្រានៃ Baking soda ដែលអ្នកដាក់)។ បន្ទាប់មកចាក់ល្បាយដែលលាយរួចទៅក្នុងដបស្ព្រាយ ហើយបាញ់វាទៅលើបន្លែ រឺផ្លែឈើអោយសព្វ។ ប្រើច្រាសដុសសំអាតបាក់តេរី បន្ទាប់មកលាងជំរះវាជាមួយទឹក (ពីរទៅបីទឹក)៕

No comments:

Post a Comment