ទឹកខ្មេះផ្លែប៉ោម (Apple Cider) មានប្រយោជន៍ក្នុងការថែសម្រស់ច្រើនយ៉ាងដែលលោកអ្នកមិនធ្លាប់បានដឹង ដូចនេះលោកគួរអានចំណុចដូចខាងក្រោមនេះ ៖
- ធ្វើអោយស្បែកស្អាត ៖ ដោយសារទឹកខ្មេះមានភាពជាអាស៊ីដ ទើបអាចជួយបិទរន្ធញើស និងធ្វើអោយស្បែកទន់ល្មើយស្អាតជាងមុនអ្នកអាចលាយទឹកខ្មេះបន្ដិចចូលទៅក្នុងក្រែមលាបខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពរបស់ក្រែមថែស្បែក។
- បង្កើនភាពភ្លឺរលោង ៖ ស្ដ្រីភាគច្រើនតែងតែលាងជម្រះសាប៊ូកក់សក់ និងក្រែមបន្ទន់សក់មិនអស់ ទើបធ្វើអោយសរសៃសក់ធ្ងន់ និងមើលទៅមិនរលោង។ វិធីកែគឺលាយទឹកខ្មេះ ៥តំណក់ ជាមួយនិងទឹកស្អាត១ចានគោម រួចយកមកស្រោចសរសៃសក់អោយសព្វ ក្រោយពេលប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ រួចសឹមជម្រះចេញដោយទឹកស្អាត។
- ប្រឆាំងរមាស់ស្បែក ៖ ទឹកខ្មេះមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការរលាក ទើបអាចជួយបន្ថយអាការរមាស់ស្បែករបស់អ្នកបានដោយលាយទឹកខ្មេះចូលទៅក្នុងទឹកដែលងូតបន្ដិចរួចសឹមចូលទៅត្រាំខ្លួន។
- កម្ចាត់អង្គែ ៖ ទឹកខ្មេះមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគច្រើន ទើបអាចជួយកម្ចាត់បញ្ហាអង្គែបាន ដោយលាយជាមួយទឹកស្អាតក្នុងអត្រាស្មើៗគ្នាដាក់ចូលទៅក្នុងដបស្រ្ប៉ៃយ៍ រួចយកមកបាញ់សរសៃសក់អោយសព្វ។
- សម្រួលទុល្យភាពស្បែក ៖ ទឹកខ្មេះជួយសម្រួលតុល្យភាពស្បែកបានថែមទាំងធ្វើតួនាទីដូចទឹកជូតសម្អាតស្បែក (Toner) ចំពោះអ្នកស្បែកខ្លាញ់ផងដែរ ដោយលាយជាមួយទឹកក្នុងអត្រាស្មើៗគ្នា យកមកជូតលើផ្ទៃមុខមុននឹងលាបក្រែមថែស្បែកមុខ៕
Thursday, July 7, 2016
បំបាត់ស្នាមជ្រីវជ្រួញ ក្នុងរយៈពេលខ្លី ជាមួយម៉ាសប្រទាលកន្ទុយក្រពើ
ជាការពិតមិនអាចប្រឆាំងបាន ស្បែកមនុស្សយើង នឹងវិវត្តទៅមុខ (ជ្រីវជ្រួញ) ទៅតាមអាយុកាល។ គ្មាននរណាម្នាក់ អាចចៀសផុត ដំណាក់កាលនេះបាននោះទេ ប៉ុន្តែ ប្រសិនបើអ្នក ដឹងពីវិធីថែរក្សាសម្រស់បែបធម្មជាតិ ថាមិនត្រូវ ពេលអ្នកអាយុ ៥០ ឆ្នាំ ស្បែករបស់អ្នក អាចនឹងស្អាត ជាងក្មេងអាយុត្រឹម ៣០ ឆ្នាំផងក៏មិនដឹង។
ដូច្នេះ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នក នូវគន្លឹះខ្លី តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកម្ចាត់ស្នាមជ្រីវជ្រួញ និងការពារការចាស់ទៅតាមអាយុបាន ដោយគ្រាន់តែប្រើប្រទាលកន្ទុយពើ និងទឹកឃ្មុំប៉ុណ្ណោះ។
ម៉ាសបិទមុខប្រទាលកន្ទុយក្រពើ
គ្រឿងផ្សំ ៖
១. សាច់ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
២. ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
៣. ទឹកដោះគោ ១ ស្លាបព្រាកាហ្វេ
៤. ទឹកផ្កាកូឡាប ៣ ដំណក់ (ដាក់ក៏បាន អត់ក៏បាន)
៥. ម្សៅល្មៀត ១ ស្លាបព្រាកាហ្វេ (ដាក់ក៏បាន អត់ក៏បាន)។

វិធីធ្វើ ៖
១. លាយវាបញ្ចូលគ្នា រួចកូរឲ្យសព្វល្អ
២. យកល្បាយនេះ មកលាបលើមុខ
៣. ទុករយៈពេល ១៥ ទៅ ២០ នាទី ទើបលាងទឹកចេញ។
ក្រោយធ្វើបែបនេះ មួយអាទិត្យម្តង នោះអ្នកនឹងឃើញលទ្ធផល គួរជាទីពេញចិត្ត៕

វិធីសំអាតគីមី និង បាក់តេរីពីក្នុងបន្លែ និងផ្លែឈើអោយបានស្អាតល្អ
វិធីក្នុងការលាងសំអាតបន្លែ និង ផ្លែឈើដែលអ្នកប្រើជារៀងរាល់ថ្ងៃប្រហែលជាមិនអាចសំលាប់មេរោគ និង ពពួកបាក់តេរីបានទាំងស្រុងទេ។ សូម្បីតែបន្លែផ្លែឈើធម្មជាតិ ដែលអ្នកបានដាំដោយខ្លួនឯងក៏ដោយ ក៏អ្នកត្រូវតែសំអាតវា
អោយបានស្អាតផងដែរ។ វិធីដែលអ្នកអាចជួយអ្នកក្នុងការលាងសំអាតអោយបានស្អាតល្អនោះគឺ Baking soda (រឺ Sodium bicarbonate)។ សមាសធាតុគីមីនេះគឺជា biopesticide ដែលការពារកំណើននៃបាក់តេរីមួយចំនួន, មេរោគ និងពពួកផ្សិត។ ដូច្នេះយើងសូមណែនាំអ្នកដោយការប្រើវិធីដុសលាងធម្មជាតិដោយគ្រាន់តែយក Baking soda មួយស្លាបព្រាកាហ្វេ លាយជាមួយទឹក។ នេះជាវិធីដែលងាយស្រួលបំផុតក្នុងការបំបាត់បាក់តេរីពីបន្លែ និងផ្លែឈើរបស់អ្នក។
វិធីធ្វើ៖
កូរ Baking soda ២-៤ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ១ ទៅ ២ ពែងធំ (រឺអាស្រ័យទៅលើចំនួនស្លាបព្រានៃ Baking soda ដែលអ្នកដាក់)។ បន្ទាប់មកចាក់ល្បាយដែលលាយរួចទៅក្នុងដបស្ព្រាយ ហើយបាញ់វាទៅលើបន្លែ រឺផ្លែឈើអោយសព្វ។ ប្រើច្រាសដុសសំអាតបាក់តេរី បន្ទាប់មកលាងជំរះវាជាមួយទឹក (ពីរទៅបីទឹក)៕
ផលប៉ះពាល់ធ្ងន់ធ្ងរនៃការ ទទួលទានទឹកមិនបានគ្រប់គ្រាន់
អ្នកដឹងទេថាការញាំទឹកមិនបានគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់សុខភាពអ្នក។ ខាងក្រោមនេះនឹងបង្ហាញអោយអ្នកបានដឹងពី គុណវិប្បត្តិនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់៖
១. សំពាធឈាម៖
ជាធម្មតាបរិមាណទឹកនៅក្នុងខ្លួនរបស់យើងគឺ៩២% ហើយភាគរយនេះមានលុះត្រាណាតែអ្នកញុំាទឹកអោយបានច្រើន។
តែបើញុំាមិនគ្រប់គ្រាន់ទេនោះឈាមរបស់អ្នកនឹងខាប់ហើយវានឹងអោយមានភាពពិបាកដល់លំហូរឈាមដែលជាកត្តានាំអោយសំពាធឈាមឡើងខ្ពស់។
២. ស្បែក៖
ជាតិទឹកអាចប្រឆាំងនឹងជាតិពុលបានយ៉ាងល្អដូចច្នេះបើអ្នកមិនញុំាទឹកអោយគ្រប់នោះស្បែកអ្នកនឹងជួបបញ្ហាមួយចំនួនដូចជា ជម្ងឺស្បែករបកក្រហម ការរលាកស្បែករឺជ្រីវជ្រួញជាដើម។
៣. អាឡែកស៊ី៖
នៅពេលដែលខ្លួនប្រាណរបស់អ្នកខ្វះជាតិទឹក នោះអ័រម៉ូនអ៊ីស្តាមីននឹងកើនឡើងដែលជាហេតុបណ្តាលអោយកើនមុន។
៤. ជាតិខ្លាញ់ឡើងខ្ពស់៖
ខ្លួនប្រាណរបស់អ្នកបង្កើនជាតិកូឡេសស្តូរ៉លបើសិនជាជាតិទឹកត្រូវបានបាត់បង់ពីកោសិកា។
៥. ឡើងគីឡូ៖
ប្រសិនជាអ្នកខ្វះជាតិទឹកកោសិការបស់អ្នកនឹងត្រូវបានកាត់បន្ថយពីថាមពលដែលជាហេតុធ្វើអោយអ្នកមានអារម្មណ៍ថាឃ្លានដែលមែនទែនទៅអ្នកគ្រាន់តែស្រែកទឹកប៉ុណ្ណោះ៕

Sunday, July 3, 2016
ឧស្សាហ៍ឈឺក្បាល កើតមុន រមួលក្រពើ ប្រេះក្រចក និងសក់ស្ងួតដឹងថាមកពីហេតុអ្វីទេ?
ការរមួលក្រពើ និងឈឺក្បាល បណ្តាលមកពីកង្វះជាតិម៉ាញ៉េស្យូម
ប្រជាជនអាមេរិកប្រមាណជាង ៧៥ភាគរយហើយដែលមានបញ្ហាកង្វះជាតិម៉ាញ៉េស្យូម ប៉ុន្តែពួកគេមិនបានដឹងអំពីរឿងនេះទេ។ ម៉ាញ៉េស្យូមគឺជាជាតិរ៉ែដ៏សំខាន់ដែលមានតួនាទីក្នុងការបំពេញមុខងារ យ៉ាងល្អក្នុងខួរក្បាល សរសៃប្រសាទ និងសាច់ដុំ។ ជាមួយគ្នានេះដែរ វាក៏ជួយបំបាត់ការឈឺក្បាល និងគេងលក់ស្រួលនៅពេលយប់។ បើសិនជាអ្នកកង្វះជាតិម៉ាញ៉េស្យូម អ្នកគួរតែញ៉ាំស្ពៃក្តោបឱ្យបានច្រើន។
កើតមុនបណ្តាលមកពីកង្វះជាតិស័ង្គសី
ជំងឺមុនអាចជាសញ្ញាមួយនៃអាការៈកង្វះជាតិស័ង្គសី។ ស័ង្គសីដើរតួនាទីដ៏សំខាន់ចំពោះសុខភាពស្បែក និងជួយសម្របសម្រួលដល់ការបញ្ចេញជាតិសេបូមលើស្បែក។ ចូរប្រើថ្នាំជាតិស័ង្គសី ៣០មីលីក្រាមរាល់ថ្ងៃដើម្បីបំបាត់បញ្ហាកើតមុន និងពង្រឹងដល់ភាពស្រស់ស្អាតរបស់ស្បែក។ គ្រាប់ល្ពៅគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិស័ង្គសី។

ក្រចកផុយ និងសក់ស្ងួត បណ្តាលមកពីកង្វះវីតាមីន B7
វីតាមីន B7 ឬហៅថា Biotin គឺជាជីវជាតិដ៏សំខាន់មួយសម្រាប់ធ្វើឱ្យសរសៃសក់ និងក្រចករឹងមាំ។ ការកង្វះជីវជាតិមួយនេះកម្រនឹងកើតមានណាស់ តែនៅពេលកើតមានវិញ វានឹងធ្វើឱ្យជ្រុះសក់ សក់ស្ងួត និងផុយក្រចកបាន។ ចូរញ៉ាំអាហារណាដែលសម្បូរវីតាមីន B7 ដើម្បីពង្រឹងដល់សុខភាពក្រចក និងសក់វិញ។
ខ្សោយមានភាពទន់ខ្សោយដោយសារកង្វះជាតិដែក
ជាតិដែកជាអ្នកជួយបង្កើតកោសិកាគ្រាប់ឈាមក្រហមដែលអាច ដឹកនាំអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។ បើសិនជាអ្នកធ្លាប់មានបញ្ហាជ្រុះសក់ភ្លាមៗ ឬស្បែកបែរជាស្តើងខុសធម្មតានោះ វាអាចបញ្ជាក់ថាអ្នកមានបញ្ហាកង្វះជាតិដែកហើយ។ ចូរញ៉ាំអាហារសម្បូរជាតិដែកឱ្យបានច្រើន។
ហើមស្បែកអាចបញ្ជាក់ថាកង្វះជាតិអាស៊ីតខ្លាញ់
បើសិនជាអ្នកសម្គាល់ឃើញមានស្នាមហើមតូចៗពណ៌សលើម្រាមដៃ និងកដៃនោះ វាអាចបញ្ជាក់ថា អ្នកកង្វះជាតិអាស៊ិតខ្លាញ់ក្នុងរាងកាយហើយ។ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់អាស៊ីតអូមេហ្គាបីឱ្យបាន ច្រើនដូចជា ត្រី អាហារសមុទ្រ និងគ្រាប់ធញ្ញជាតិ៕

សញ្ញាដាស់តឿនទាំង ៤ ដែលបង្ហាញថាអ្នកជិត មានជម្ងឺគាំងបេះដូង
ជម្ងឺគាំងបេះដូងជាបញ្ហាក្តៅនៅក្នុង ជីវតរស់នៅរបស់មនុស្សយើងសព្វថ្ងៃ វាជាជម្ងឺកាចសហាវដែលអាច សម្លាប់មនុស្សបានក្នុងមួយពព្រិចភ្នែក ហើយអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាការៈជម្ងឺប្រភេទនេះ៖
១. ដើមទ្រូង៖
អ្នកមានអារម្មណ៍ថាមិនមានស្រួលនៅត្រង់ដើមទ្រូងរបស់អ្នក។ទៀតសោតនៅត្រង់បញ្ហាដើមទ្រូងនេះមនុស្សយើងមានអាការៈខុសៗគ្នាដោយអ្នកខ្លះមានអារម្មណ៍ថា ក្តៅនៅត្រង់កន្លែងដើមទ្រូង ឯអ្នកខ្លះទៀតមានអារម្មណ៍ថា ដូចជាមានសំពាធនៅទីនោះ។វាអាចអោយអ្នកមានអារម្មណ៍បែបនេះ ទាំងពេលអ្នកសម្រាក រឺធ្វើចលនា ដូចនេះបើអ្នកមានអារម្មណ៍មិនស្រួល នៅត្រង់កន្លែងហ្នឹងសូមប្រញាប់ទៅពិនិត្យជាបន្ទាន់។
២. អស់កម្លាំង៖
បើនិយាយពីរឿងអស់កម្លាំង អ្នកណាក៏មានអារម្មណ៍នេះដែរ តែអ្នកនឹងមានសភាពហត់ខ្លាំងល្ហិតល្ហៃបើអ្នកមានជម្ងឺបេះដូង។អ្វីដែលធ្វើអោយអ្នកមានអារម្មណ៍បែបនេះ គឺដោយសារតែបេះដូងរបស់អ្នកចាប់ធ្វើការខ្លាំងឡើងទ្វេរដង ព្រោះសរសៃរឈាមអាក់ទែចាប់ផ្តើមបិទដែល ធ្វើអោយអ្នកត្រូវការការគេងមួយស្រឡេត ច្រើនដង និងគេងយូរម៉ោងនៅពេលយប់។
៣. វិលមុខ៖
ខួរក្បាលរបស់អ្នកប្រហែលជាមិនទទួលបាននូវ បរិមាណអុកស៊ីសែនដូចដែលត្រូវការ ខណៈពេលដែលចរន្តឈាមរបស់អ្នក ត្រូវបានបង្រួមតូចដោយសារតែភាព ចុះថមថយនៃបេះដូងរបស់អ្នក។ប្រសិនជាអ្នកមានអារម្មណ៍បែបនេះ សូមទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាម។
៤. ផ្លូវដង្ហើម៖
ការដកដង្ហើមបានខ្លីៗក៏ជារោគសញ្ញា នៃជម្ងឺគាំងបេះដូងដែរ។មូលហេតុគឺថាបេះដូង និង សួតរបស់អ្នកធ្វើការរួមគ្នាក្នុងពេលតែមួយ ហើយប្រសិនជាបេះដូងរបស់អ្នក ធ្វើការសហការមិនបានល្អ ដូចពីមុននោះសួតរបស់អ្នកមិនទទួលបាន បរិមាណនៃអុកស៊ីសែនដូចតម្រូវការនោះទេ ដែលជាហេតុធ្វើអោយអ្នកពិបាកក្នុងការដកដង្ហើម៕

សុំលេខទូរស័ព្ទនាងបានហើយ តើត្រូវនិយាយជាមួយនាងដោយរបៀបណា?
អ្នកច្បាស់ជាមានការព្រួយបារម្ភជាមិនខាន នៅពេលដែលអ្នកទទួលបានលេខទូរស័ព្ទនារីម្នាក់ ដែលអ្នកកំពុងតែចាប់អារម្មណ៍។ មិនថា លេខទូរស័ព្ទនោះបានមកដោយការសុំពីនាងផ្ទាល់ ឬការសុំបន្តពីមិត្តជិតស្និទ្ធណាមួយរបស់នាងទេ អ្នកច្បាស់ជាបារម្ភជាមិនខានថា តើត្រូវ Call ទៅនាងហើយគួរនិយាយបែបណាខ្លះ?
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបានដើម្បីអស់កង្វល់ជាមួយនឹងបញ្ហានេះ។
១. សម្រួលអារម្មណ៍ និងកាត់បន្ថយអារម្មណ៍ភ័យខ្លាចជាមុនសិន ៖
ភាពព្រួយបារម្ភបានធ្វើឲ្យអ្វីៗបរាជ័យជាច្រើន។ ដូច្នេះជាដំបូងបង្អស់ មុននឹងសម្រេចចិត្ត Call ទៅនាង យើងសូមឲ្យអ្នកធ្វើការសម្រួលអារម្មណ៍ឲ្យបាន ៥ទៅ១០នាទី ជាមុនសិន ដើម្បីឲ្យភាពភ័យខ្លាចនោះបានធូរស្បើយ។
២. រកមូលហេតុដែលជម្រុញឲ្យយើង Call ទៅនាង ៖
អ្នកត្រូវរកមូលហេតុឲ្យបានសមស្រប និងត្រឹមត្រូវបំផុត ព្រោះថា សំណួរមួយនឹងលេចឡើង គឺនាងនឹងសួរអ្នកថា "ហេតុអ្វីបានជា Call មកនាង? តើមានបំណងអ្វី... " ជាដើម។ ចំពោះមូលហេតុអ្នកអាចស្វែងយល់ដោយខ្លួនឯង ដូចជា ៖ ការសុំខ្ចីសៀវភៅ, ការសួរសុខទុក្ខ.....។
៣. រកប្រធានបទណាមួយ ៖
អ្នកអាចនិយាយពីអ្វីមួយដែលនាងចាប់អារម្មណ៍ ឬនាងធ្លាប់បានដឹងច្រើនពីមុនមក។ បន្ទាប់មកអាចធ្វើជាឆ្ងល់ ហើយសួរនាង នោះអ្នកក៏អាចចាប់ផ្ដើមបើកឆាកនៃការសន្ទនាបានផងដែរ។
៤. ពេលនិយាយព្យាយាមកុំឲ្យខុស ឬតែផ្ដេសតែផ្ដាស តាមតែចិត្តនឹកឃើញ ៖
ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈពេលដែលអ្នកកំពុងតែសន្ទនាជាមួយនាង។ ប្រសិនបើមានអ្វីមិនស្រួលកើតឡើងនោះ វាក៏អាចធ្វើឲ្យអ្នកពិបាកនឹងរកប្រធានបទមកភ្ជាប់វិញណាស់។ ម្យ៉ាងទៀត ប្រសិនបើអ្នក និងនាងកំពុងតែផ្ដោតអារម្មណ៍ទៅលើប្រធានបទអ្វីមួយនោះ ចូរកុំនាំនាងឲ្យទៅនិយាយរឿងនេះ រឿងនោះផ្សេងទៀត ដែលអាចក្លាយទៅជាការសន្ទនាចាប់ឆាយអី...។
៥. ស្ដាប់នាងនិយាយ និងអាកប្បកិរិយាជាមនុស្សមានសីលធម៌ម្នាក់ ៖
អ្នកច្បាស់ជាបានដឹងហើយថា ក្នុងនាមជាមនុស្សមានសីលធម៌ម្នាក់ តើត្រូវពោលពាក្យបែបណាខ្លះ? តើពាក្យអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនត្រូវនិយាយ។ ហាមដាច់ខាត កុំនិយាយកាត់នាង ពេលដែលនាងកំពុងតែនិយាយពីរឿងអ្វីមួយ ព្រោះនេះជាលើកដំបូងក្នុងការសន្ទនាជាមួយនាងតាមទូរស័ព្ទ៕

Subscribe to:
Posts (Atom)