Tuesday, June 7, 2016

ចង់អោយស្បែកស សាកបន្លែទាំងនេះមើល៍

ប្រសិន​ជា​អ្នក​មាន​ស្បែក​ដែល​ស នោះ​អ្នក​នឹង​មាន​ពន្លឺ​ចែងចាំង​បំផុត​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នកសដោយ​មិនចាំបាច់​ពឹង​លើ​គ្រឿងសម្អាង​ក៏​បាន​ដែរ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ត្រសក់
​នៅក្នុង​ត្រសក់​មាន​វីតាមីន​មួយចំនួន រួម​ជាមួយ​សារធាតុចិញ្ចឹម​មួយចំនួន​ដែល​អាច​ជួយ​សម្អាត​ស្បែក​របស់​អ្នក បំបាត់​ស្នាម​អ៊ុច​ខ្មៅ ដែល​អាច​ធ្វើឲ្យ​អ្នកស​បាន ដូចនេះ​អ្នក​អាច​ញ៉ាំ​ច្រើន​បាន​។​

ឆៃ​ថាវ​
​ប្រសិន​ជា​អ្នក​ចង់​បាន​ស្បែក​ដែល​ម៉ត់ ហើយ​ស អ្នក​អាច​ពិសារ​ឆៃថាវ​នេះ​បាន ព្រោះ​វា​មាន​វីតាមីន​C​ខ្ពស់​។​

ផ្លែ​ន​នង​
​អ្នក​អាច​ពិសារ​ផ្លែ​ន​នង​នេះ​បាន នោះ​វា​នឹង​អាចជួយ​ធ្វើឲ្យ​ស្បែក​អ្នក​ទន់ និង​ម៉ត់​រលោង ថែម​ទាំង​អាច​ជួយ​ការពារ​ស្នាម​ជ្រួញ​មិន​ឲ្យ​កើតមាន​លើ​មុខ​អ្នក​ឡើ​យ​។​

ការ៉ុត​
​ក្រោយពេល​ដែល​អ្នក​ពិសារ​ការ៉ុត​នេះ​រួច វា​នឹង​ជួយ​សម្អាត​សារធាតុពុល​ដែល​មាន​ក្នុង​រាងកាយ​អ្នក​ចេញ​មក​ក្រៅ​អស់ នោះ​ស្បែក​អ្នក​នឹង​មាន​លក្ខណៈ​ទន់ ហើយ​ម៉ត់​រលោង​ជា​មិនខានឡើយ​។​

សណ្តែក​បណ្តុះ​
​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​សណ្តែកបណ្តុះ​នេះ​រួច វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​ស្នាម​អ៊ុច​ខ្មៅ​កើតមាន​លើ​មុខ​អ្នក ថែម​ទាំង​អាច​ធ្វើឲ្យ​សបាន​។​

សំបុក​ត្រចៀកកាំ​
​នៅក្នុង​សំបុក​ត្រចៀកកាំ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​អ្នកស​ដូចគ្នា​៕

No comments:

Post a Comment