ការខាត់ស្បែក ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជម្រះកោសិកាចាស់ ដែលងាប់ជាប់នៅលើស្បែក ហើយជាលទ្ធផល ស្បែកអ្នកនឹងស ហើយភ្លឺចែងចាំង។
បើចង់ធ្វើបែបនេះ អ្នកប្រហែលជាទៅផ្សារ ហើយសួរគេរកផលិតផលខាត់ស្បែកហើយមើលទៅ។ ប៉ុន្តែ ការខាត់ស្បែកដោយជាតិគីមីបែបនេះ អាចធ្វើឲ្យស្បែកអ្នកមានបញ្ហា ហើយប៉ះពាល់ដល់សុខភាពទៀតផង។
អឺចឹង ធ្វើដូចម្តេច ទើបមានសុវត្ថិភាពទៅ? សាកល្បងវិធីសាស្ត្រធម្មជាតិនេះមើល។
គ្រឿងផ្សំ មានតែពីរទេ គឺទឹកឃ្មុំ និងស្ករស។ វិធីធ្វើ គឺអ្នកគ្រាន់តែយកវា ទៅលើលាបលើស្បែក ហើយទុកចោល ១០ ទៅ ២០ នាទី មុននឹងយកក្រណាត់ស្អាតមកជូតផ្តិត ហើយទើបលាងទឹកចេញ។ អ្នកអាចធ្វើបែបនេះ មួយអាទិត្យម្តងបាន។
ក្រៅពីធ្វើឲ្យស្បែកស និងភ្លឺរលោង វាអាចផ្តល់សំណើម និងការពារបញ្ហាស្បែកស្ងួតថែមទៀតផង៕
No comments:
Post a Comment