ថ្មីៗនេះមានការរកឃើញថា ប្រសិនបើទទួលទានទឹកខ្ជាយកិន ជាប្រចាំ អ័រម៉ូនភេទក្នុងខ្លួននឹងមានតុល្យភាព ជួយកាត់បន្ថយអាការឆេវឆាវមុនមករដូវបានយ៉ាងល្អ។ ក្រៅពីនេះទឹកខ្ជាយ១កែវ នឹងធ្វើអោយសុខភាពរបស់អ្នកប្រសើរឡើង។
ខ្ជាយជួយធ្វើអោយឆ្អឹងរឹងមាំ ព្រោះមានកាល់ស្យូមច្រើន ហើយវាថែមទាំងធ្វើអោយឈាមចរាចរទៅចិញ្ចឹមខួរក្បាលផ្នែកកណ្ដាល កាន់តែច្រើនឡើង បើទទួលទានញឹកញាប់អាចជួយទប់ស្កាត់ជំងឺបាត់បង់ការចងចាំ ឬជំងឺវង្វេងវង្វាន់ ឬជំងឺគិតអ្វីមិនចេញ។
បើអ្នកមានសម្ពាធឈាមទាប ងងឹងមុខញឹកញាប់ និងប្រែក្លាយជាមនុស្សមានសុខភាពល្អ ព្រោះខ្ជាយមានគុណសម្បត្ដិសម្រួលសម្ពាធអោយមានតុល្យភាពសម្ពាធឈាមដែលទាប នឹងឡើងខ្ពស់រីឯអ្នកសម្ពាធឈាមខ្ពស់នឹងចុះថយ។
លើសពីនេះខ្ជាយនៅអាចជួយអោយតម្រងនោមធ្វើការប្រសើរឡើង ការពារក្រពេញទីរ៉ូអ៊ីដកើតជាតិពុលបំប៉នស្បូនធ្វើអោយសក់ខ្មៅមិនស្កូវឬជ្រុះកែអាការប្រឹងរឹងរបស់ប្លោកនោម។ សម្រាប់បុរសទឹកខ្ជាយជួយកាត់បន្ថយជំងឺរីកក្រពេញប្រូស្ដាតការពារ និងទប់ស្កាត់ជំងឺពោះវៀន៕
No comments:
Post a Comment