អាពាហ៍ពិពាហ៍ អាចជាអ្នកកំណត់ជោគវាសនា និងឆាកជីវិតរបស់អ្នក ដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្ន ក្នុងជ្រើសរើសគូស្រករ។
ពលរដ្ឋខ្មែរភាគច្រើន ចូលចិត្តឲ្យកូនឆាប់រៀបការ ជាពិសេស កូនស្រី។ ចុះអ្នកវិញ បើដល់អាយុ ៣០ ឆ្នាំហើយ នៅមិនមានគេចូលស្តីទៀត អញ្ចឹង តើអ្នកគួរឆាប់រៀបការ ឬក៏បន្តដំណើរជីវិតទៅមុខទៀត ដោយរបៀបនេះទៀត?
ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថា ជាមនុស្សប្រុសក្តី ជាមនុស្សស្រីក្តី អ្នកកុំទាន់ជ្រួលច្របល់ ចំពោះពាក្យអ្នកដ៏ទៃ ដែលគេអាចនិយាយថា “អ្នកជ្រេបន្តិចហើយ! អ្នកគ្មានមនុស្សស្រឡាញ់! អ្នកមិនល្អ ទើបគេមិនយក!”។
ជាការពិត អ្នកមិនទាន់រៀបការ អាចបណ្តាលមកពី មិនមានអ្នកស្រឡាញ់ ឬមកពីអ្នក មិនទាន់ចង់បានគូស្រករ។
ការរៀបការ ជាការរស់នៅ ជាមួយនឹងមនុស្សដែលយើងស្រឡាញ់ និងជាមនុស្សដែលស្រឡាញ់យើង អញ្ចឹង បើរៀបការ ក៏ព្រោះខ្លាចគេថា នៅជ្រេ ឬអាយុចាស់ តើអ្នករៀបការធ្វើអ្វី? ទោះបីជារៀបការហើយ ក៏អ្នកមិនប្រាកដថា រស់នៅសុខនឹងគ្នាដែរ ពីព្រោះអ្នករៀបការ ដោយសារតែខ្លាចគេថា ក្រមុំ ឬកម្លោះសៅកែ មិនមែនដោយសេចក្តីស្រឡាញ់ឡើយ។
តាមមតិខ្ញុំ ដូចពាក្យចាស់ពោលអញ្ចឹង គូព្រេង មិនព្រាត់នោះទេ។ អញ្ចឹង កុំទាន់ប្រញាប់រៀបការ ដោយមិនមាន ក្តីស្រឡាញ់ពិតប្រាកដអី ពីព្រោះថ្ងៃណាមួយ អ្នកគង់តែនឹងបែកគ្នានោះទេ មានតែក្តីស្រឡាញ់ពិតប្រាកដទេ ដែលអាចជួយឲ្យអ្នក នៅជាមួយគ្នាបានយូរ។
អញ្ចឹង អ្នកសម្រេចចិត្តខ្លួនឯងទៅ ថាតើ គួររៀបការនៅអាយុប៉ុន្មាន?

No comments:
Post a Comment