Thursday, August 18, 2016

សារៈប្រយោជន៍របស់ផ្កាម្លិះ ចំពោះសម្រស់

ផ្កាម្លិះមានក្លិនក្រអូបខ្លាំណាស់ ហើយមនុស្សស្រីភាគច្រើនចូលចិត្តយកវាទៅ ចងនឹងសក់ដ៏ស្រស់ស្អាតរបស់គាត់ នៅពេលដែលវាទើបតែត្រូវបានគេបេះថ្មីៗ។ តើអ្នកដឹងទេថាវាអាចមានសារៈប្រយោជន៍ ចំពោះសម្រស់របស់អ្នកបានច្រើនវិធី? អញ្ចឹងតោះអាន ហើយចែករំលែកដើម្បីយល់ដឹងទាំងអស់គ្នា។
១. រក្សាភាពទន់នៃស្បែករបស់អ្នក៖
អ្នកដឹងទេថាផ្កាម្លិះជួយអោយស្បែករបស់អ្នក មានសភាពសម៉ត់រលោង និងស្រស់ថ្លាបានយូរអង្វែង។ ដោយអ្នកមិនអាចយកផ្កាម្លិះមកប្រើផ្ទាល់នឹងស្បែក ហេតុនេះហើយអ្នកគម្បីប្រើប្រាស់ឡេ រឺសាប៊ូដែលចម្រាញ់ពីផ្កាម្លិះ រឺមានលាយផ្កាម្លិះនៅក្នុងធាតុផ្សំរបស់វា។

២. ធ្វើអោយអ្នកធូរស្បើយ៖
ប្រេងផ្កាម្លិះមានប្រសិទ្ធិភាពណាស់ក្នុងការធ្វើអោយ អ្នកមានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ស្ត្រេស។ សូមយកប្រេងផ្កាម្លិះទៅលាយជាមួយប្រងដូងធម្មជាតិ ២ទៅ៣ដំណក់ដើម្បីយកមកម៉ាស្សានៅលើខ្ឡួនរបស់អ្នក រឺអុជវាជាមួយទានដើម្បីសម្រួលដល់ដំណើរការ នៃការគេងរបស់អ្នកក៏កាន់តែប្រសើរ។

៣. បំបាត់អង្គែរ៖
ប្រេងផ្កាម្លិះនេះមានសារធាតុប្រឆាំងនឹង បញ្ហាអង្គែរបានយ៉ាងល្អដោយអ្នកគ្រាន់តែយក វាទៅលាយជាមួយប្រេងដូង ហើយម៉ាស្សាវានៅកន្លែងដែលមានអង្គែរ ទុកចោល ២ ទៅ ៣ម៉ោងសឹមលាងសំអាតចេញជាមួយសាប៊ូដែលមាន ជាតិហិលជាការស្រេច។ សូមអនុវត្តវា ១ ទៅ ២ដងក្នុងមួយសប្តាហ៍។

៤. បំបាត់ក្លិនខ្លួន៖
អ្នកអាចបំបាត់ក្លិនមិនល្អនៃខ្លួនរបស់អ្នកបាន ដោយបង្កើតទឹកអប់ផ្កាម្លិះធម្មជាតិ ដែលធ្វើអោយអ្នកមានក្លិនស្រស់ស្រាយពេញមួយថ្ងៃ ដោយអ្នកគ្រាន់តែយកទឹកទៅដាក់ក្នុងដបដែលមានជំពួយបាញ់ ដូចទឹកអប់រួចបន្ថែមប្រេងម្លិះ ១ស្លាបព្រាបាយទៅក្នុងទឹកនោះ ហើយក្រឡុករួចយកបាញ់ប្រើដូចទឹកអប់ជាការស្រច។ បើវាមិនទាន់ផ្តល់ក្លិនមុតដែលអ្នកចង់បាននោះទេ សូមអ្នកបន្ថែមប្រេងទៀតរហូត ទទួលបានក្លិនដែលអ្នកពេញចិត្ត៕

កំពូល​អាហារ​មាន​ជាតិ​សរសៃ ដែល​បងប្អូន​គួ​រញ៉ាំ​

ជាតិ​សរសៃ អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ការពារ​ការ​ទល់លាមក និង​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ មនុស្ស​ភាគច្រើន ញ៉ាំ​ជាតិ​សរសៃ​មិនបាន​គ្រប់គ្រាន់​នោះ​ទេ ហើយ​ជា​មធ្យម គឺ​ទទួលបាន​តែ​ពាក់កណ្តាល នៃ​ជាតិ​សរសៃ​ដែល​យើង​ត្រូវ​ញ៉ាំ​ប៉ុណ្ណោះ​។​
អាហារ​ប៉ន​មាន​ជាតិ​សរសៃ គួរតែ​ជា​ជម្រើស​ត្រឹមត្រូវ ប៉ុន្តែ បងប្អូន​គួរ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន មុន​នឹង​ញ៉ាំ​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិ​សរសៃ​។​
ខាងក្រោម​នេះ គឺជា​ចំណីអាហារ​មួយចំនួន ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​បងប្អូន​គួរ​ទទួល​ទាន​ឲ្យបាន​ច្រើន ៖
១. គ្រាប់​ធញ្ញជាតិ ស្រូវ​អូក និង​ស្រូវ​សាឡី​
២. បន្លែស្រស់​ស្រស់​
៣. ផ្លែឈើ​តាម​រដូវ​
៤. ផ្លែឈើ​ស្ងួត​
៥. សណ្តែក​
៦. គ្រាប់​ផ្លែឈើ​៕

ព្យាបាល​ជំងឺ​មុន ដោយ​វិធី​ធម្មជាតិ គឺ​ងាយស្រួល​ជាង​

ជំងឺ​មុន ច្រើន​តែ​កើត​ឡើង នៅពេល​មាន​ការផលិត​ជាតិ​ប្រេង ឬ​សេ​ប៉ូ​ម​លើ​ស្បែក​ច្រើន​ជ្រុល បូករួម​នឹង​កោសិកា​ស្បែក​ងាប់ៗ​ច្រើន​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស​។ នៅពេល​រឿងនេះ​កើតឡើង​មែន​នោះ បាក់តេរី​នៅ​ទីនោះ នឹង​បង្ក​ជាការ​រលាក និង​ធ្វើឲ្យ​ប៉ោង​ស្បែក​ជា​មុន​តែ​ម្តង​។ ជំងឺ​មុននេះ មាន​កត្តា​បង្ក​ច្រើនណាស់ ដូចជា គ្រឿង​ផាត់មុខ បម្រែបម្រួល​អ័រម៉ូន ស្ត្រេ​ស ព្រមទាំង​អាហារ​មួយចំនួន​។ ជំងឺ​មុន​ភាគច្រើន តែងតែ​ត្រូវការ​ការប្រើ​ថ្នាំ​ព្យាបាល ប៉ុន្តែ​យើង​ក៏​មាន​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន ដែល​គួរតែ​សាកល្បង​សិន​ដែរ​។ 

​ប្រទាល​កន្ទុយក្រពើ​
​រុក្ខជាតិ​មួយ​នេះ ផ្តល់​នូវ​ជីវជាតិ​សំខាន់ៗ ដែល​អាច​ព្យាបាល​ជំងឺ​មុន​បាន​។ អ្វី​ដែល​ងាយស្រួល​នោះ គឺ​គ្រាន់តែ​ចិត​សំបក​របស់​វា ហើយ​យក​ទៅ​ស្អំ​នៅលើ​ស្បែក ដែល​កើតមុន​នោះ​ផ្ទាល់​ទៅ​បាន​ហើយ​។​

ក្រូចឆ្មារ​
​អ្វី​ដែល​អស្ចារ្យ ចំពោះ​ក្រូចឆ្មារ​នោះ គឺថា វា​អាច​ប្រើប្រាស់ ទៅ​តាម​អ្វី​ដែល​យើង​ត្រូវការ​។ អ្នក​អាច​ចាប់ផ្តើម​ប្រើប្រាស់​វា ដោយ​លាង​សម្អាត​ស្បែក​មុខ ឬ​អាច​យក​សំឡី​មួយ​ដុំ ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​មក​ស្អំ​នៅលើ​មុន ដែល​កើត​លើ​ស្បែក​ក៏​បាន​ដែរ​។ ការធ្វើ​បែប​នេះ នឹង​ជំរុញ​ឲ្យ​រន្ធ​ញើស​ដែល​ស្ទះ​នោះ​ធូរ ហើយ​អាច​ជូត​សម្អាត កំណក​ស្ទះ​នោះ​ចេញ​ដោយ​ស្រួល​។ 

ត្រសក់​
​បន្លែ​មួយ​នេះ មិន​គ្រាន់តែ​ល្អ ចំពោះ​សុខភាព​ទូទៅ​ទេ តែ​ក៏​ជួយ​ព្យាបាល​ជំងឺ​មុន​បានដែរ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ គឺ​កិន​វា​ឲ្យក្លាយ​ទៅ​ជាទឹក​សិន រួច​យក​មក​លាប​លើ​មុន​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ត្រសក់​នេះ ៤ ទៅ ៥ ពែង​ជា​រៀងរាល់ថ្ងៃ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​លាង​សម្អាត​ប្រព័ន្ធ​ទឹក​រងៃ ព្រមទាំង​សម្អាត​ជំងឺ​មុន ពី​ខាងក្នុង​ថែម​ទៀត​៕

Friday, July 8, 2016

ក្រូចឆ្មារ អំបិល និង ម្រេច អាចព្យាបាលជំងឺទាំង ៤មុខ នេះ បានយ៉ាងមានប្រសិទ្ធភាព

អ្នកដឹងទេថារបស់ទាំងបីខាងលើ មិនមែនត្រឹមតែជាគ្រឿងផ្សំ ដែលជួយបង្កើនរសជាតិម្ហូបរបស់អ្នកទេ ថែមទាំងជាថ្នាំព្យាបាលជម្ងឺទៀតផង។មានមនុស្សជាច្រើនប្រើវាជា ថ្នាំព្យាបាលជម្ងឺទូទៅដែលអ្នកជួបប្រចាំថ្ងៃ។វាមិនត្រឹមតែមានតម្លៃថោកទេ ថែមទាំងមានប្រសិទ្ធិភាពខ្ពស់ទៀតផង។
១. រលាកបំពង់ក៖ ចូរលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ម្រេចកន្លះស្លាបព្រាបាយ ជាមួយនិងអំបិល ១ស្លាបព្រាបាយ ហើយកូរវាអោយសព្វជាមួយទឹកក្តៅ ១កែវវែង។វានឹងធ្វើអោយបំពង់ករបស់អ្នក បានធូរស្បើយហើយ ក៏ជួយការពារក្អកផងដែរ។

២. ក្រូសក្នុងថង់ប្រមាត់៖ ចូរអនុវត្តដោយប្រើបរិមាណដូចខាងលើ។ ជម្ងឺនេះទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ហើយពេលដែលអ្នកទទួលទានវាចូល ទៅវានឹងជួយរាំងខ្ទប់ការឈឺចាប់ និងធ្វើអោយប្រព័ន្ធរំលាយអាហារ របស់អ្នកប្រសើរឡើង។

៣. សម្រកទម្ងន់៖ ចូរលាយម្រេច ១ភាគ៤ នៃស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាបាយទៅក្នុងទឹកក្តៅ ហើយផឹកវាជារៀងរាល់ថ្ងៃ ដើម្បីបម្លែងអាហារដែល អ្នកញាំចូលអោយទៅជាថាមពល។សារធាតុដែលមាននៅក្នុងគ្រឿងផ្សំខាងលើនោះ នឹងជួយបញ្ឈប់ការឡើងទម្ងន់ហើយ ធ្វើអោយអាំងស៊ុយលីនប្រសើរឡើងផងដែរ។

៤. ក្អួតចង្អោរ៖ វានឹងជួយកាត់បន្ថយនូវអារម្មណ៍ចង់ក្អួតចង្អោរបាន ដោយអ្នកគ្រាន់តែលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយជាមួយនឹង ម្រេច ១ស្លាបព្រាបាយទៅក្នុងទឹកក្តៅ ហើយផឹកវាសន្សឹមៗ៕​

គ្រោះថ្នាក់ ៨ យ៉ាង ដែលអ្នកមិនអាចមើលឃើញ ក្នុងការផឹកទឹកត្រជាក់

ជាក់ស្ដែង ដូចជាតែទឹកកក និងទឹកត្រជាក់ បិទបាំងនូវគ្រោះថ្នាក់ជាច្រើនដល់សុខ ភាពរបស់អ្នក។ យើងអាចគិតថា វាគ្មានបញ្ហាចំពោះការផឹកទឹកត្រជាក់ ប៉ុន្ដែអ្វី ដែលយើងត្រូវប្រុងប្រយ័ត្ននោះមិនមែនជាទឹកដែលយើងផឹកទេ គឺជាភាពត្រជាក់។ យ៉ាងណាក្ដី ទឹកក្ដៅតែងតែមានសុវត្ថិភាពជាង។ ទាំងនេះជាគ្រោះថ្នាក់ដែលអ្នកអាច យកទៅគិតពិចារណាបាន។ 
១. ការកិនអាហារមិនសប់៖ ការផឹកទឹកត្រជាក់អាចធ្វើឲ្យអ្នកឈឺក្រពះ ដែល បណ្ដាលឲ្យឈឺពោះ គពោះ និងចង់ក្អួត។ មូលហេតុគឺ សីតុណ្ហភាពត្រជាក់បណ្ដាល ឲ្យសសៃឈាមដើរមិនបានស្រួល។

២. អស់កម្លាំង៖ ទឹកត្រជាក់ស្រូបកម្លាំងច្រើនណាស់ ដែលអាចឲ្យអ្នកមានអារម្មណ៍ ថាហត់នឿយ និងទន់ខ្សោយ។

៣. ឈឺក៖ ទឹកត្រជាក់បង្កើតនូវជាតិសំនើមធម្មជាតិ ដែលកម្ដៅនូវខ្យល់ មុនវាឆ្លង កាត់ទៅសួត ប៉ុន្ដែដោយគ្មានប្រយោជន៍។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យស្ទះបំពង់ខ្យល់ ជា ហេតុធ្វើឲ្យអ្នកឈឺកនេះឯង។

៤. ធ្វើឲ្យបេះដូងដើរយឺត៖ រាងកាយអ្នកនឹងធ្វើការលឿនក្នុងការកម្ដៅវា ប៉ុន្ដែភាព ត្រជាក់ប៉ះពាល់ដល់ប្រព័ន្ធខ្លះដែលនៅជុំវិញ ដូចជាប្រព័ន្ធប្រតិកម្មដែលនៅចាប់ពី ករហូតដល់ខ្នង។

៥. រាំងស្ទះការផ្សំទឹក៖ ដូចបាននិយាយពីមុខមកហើយ រាងកាយមិនចាំបាច់ត្រូវការ ទឹកដែលត្រជាក់នោះទេ។ រាងកាយយើងត្រូវការកម្ដៅជាមធ្យមគឺ ៩៨.៦ អង្សាសេ មុននឹងវាត្រូវបានបញ្ចូលទៅប្រព័ន្ធឈាម និងប្រដាប់រំលាយអាហារ ដូច្នេះការផឹក ទឹកត្រជាក់ នឹងធ្វើឲ្យមានការរាំងស្ទះ។

៦. ពិបាកបន្ទោរបង់៖ ចំពោះមនុស្សខ្លះ ការផឹកទឹកត្រជាក់អាចបណ្ដាលឲ្យមានការ រាក ពីព្រោះរាងកាយមានភាពហត់នឿយពេកក្នុងការរំលាយអាហារ ដែលបញ្ចេញ នូវទឹកនិងអាហារជាច្រើន។

៧. ឈឺក្បាល៖ ទឹកត្រជាក់បណ្ដាលឲ្យប្រព័ន្ធភ្ញោចជាច្រើនមានប្រតិកម្ម ជាពិសេសគឺ ក្បាល។ ឧទាហរណ៍ដូចជា ការញុំាការ៉េម។

៨. បណ្ដាលឲ្យធាត់ជាងមុន៖ មានអប្បិចជំនឿយថា ការផឹកទឹកត្រជាក់ជួយឲ្យ សម្រកទម្ងន់ ពីព្រោះវាបង្ខំឲ្យរាងកាយធ្វើការច្រើនជាងសប់ដង និងបំបាត់ជាតិខ្លាញ់ បានច្រើន។ ផ្ទុយទៅវិញ ភាពត្រជាក់ធ្វើឲ្យជាតិខ្លាញ់កក និងពិបាកបំបាត់ ដែលធ្វើ ឲ្យវាពិបាកក្នុងការរំលាយ៕

Thursday, July 7, 2016

ស្គាល់​ទឹក​ខ្មេះ​ផ្លែប៉ោម​ទេ? វា​មាន​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ចំពោះ​សម្រស់​របស់​អ្នក

ទឹក​ខ្មេះ​ផ្លែប៉ោម (Apple Cider) មាន​ប្រយោជន៍​ក្នុង​ការថែ​សម្រស់​ច្រើន​យ៉ាងដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ដឹង​ ដូចនេះ​លោក​គួរ​អាន​ចំណុច​​ដូចខាងក្រោមនេះ ៖

- ធ្វើ​អោយ​ស្បែក​ស្អាត ៖ ដោយ​សារ​ទឹក​ខ្មេះ​មាន​ភាព​ជាអាស៊ីដ​ ទើប​អាច​ជួយ​បិទរន្ធ​ញើស​ និង​ធ្វើ​អោយ​ស្បែក​ទន់​ល្មើយ​ស្អាត​ជាង​មុន​អ្នកអាច​លាយ​ទឹក​ខ្មេះ​បន្ដិច​ចូល​ទៅ​ក្នុង​ក្រែម​លាប​ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​របស់​ក្រែម​ថែស្បែក។
- បង្កើន​ភាព​ភ្លឺរលោង ៖ ស្ដ្រី​ភាគ​ច្រើន​តែង​តែ​លាង​ជម្រះ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់​មិន​អស់ ទើប​ធ្វើ​អោយ​សរសៃ​សក់​ធ្ងន់ និង​មើល​ទៅ​មិន​រលោង។ វិធី​កែគឺ​លាយ​ទឹក​ខ្មេះ ៥តំណក់ ជាមួយ​និង​ទឹក​ស្អាត​១ចានគោម រួច​យក​មក​ស្រោច​សរសៃ​សក់​អោយ​សព្វ​ ក្រោយ​ពេល​ប្រើ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់ រួច​សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។
- ប្រឆាំង​រមាស់​ស្បែក ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ ទើប​អាច​ជួយ​បន្ថយ​អាការ​រមាស់​ស្បែក​របស់​អ្នក​បាន​ដោយ​លាយ​ទឹក​ខ្មេះ​ចូល​ទៅ​ក្នុង​ទឹក​ដែល​ងូត​បន្ដិច​រួច​សឹម​ចូល​ទៅ​ត្រាំខ្លួន។
- កម្ចាត់​អង្គែ ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​មេរោគច្រើន ទើប​អាច​ជួយ​កម្ចាត់​បញ្ហា​អង្គែបាន​ ដោយ​លាយ​ជាមួយ​ទឹក​ស្អាត​ក្នុង​អត្រា​ស្មើៗគ្នា​ដាក់​ចូល​ទៅ​ក្នុង​ដប​ស្រ្ប៉ៃយ៍ រួច​យក​មក​បាញ់​សរសៃ​សក់​អោយសព្វ។
- សម្រួល​ទុល្យភាព​ស្បែក ៖ ទឹក​ខ្មេះ​ជួយ​សម្រួល​តុល្យភាព​ស្បែក​បាន​ថែម​ទាំង​ធ្វើ​តួនាទី​ដូច​ទឹក​ជូត​សម្អាត​ស្បែក (Toner) ចំពោះ​អ្នក​ស្បែក​ខ្លាញ់​ផង​ដែរ​ ដោយ​លាយ​ជាមួយ​ទឹក​ក្នុង​អត្រា​ស្មើៗគ្នា យក​មក​ជូត​លើ​ផ្ទៃ​មុខ​មុន​នឹង​លាប​ក្រែម​ថែស្បែក​មុខ៕ 

បំបាត់​ស្នាម​ជ្រីវជ្រួញ ក្នុង​រយៈពេល​ខ្លី ជាមួយ​ម៉ាស​ប្រទាល​កន្ទុយក្រពើ​

ជា​ការ​ពិត​មិន​អាច​ប្រឆាំង​បាន ស្បែក​មនុស្ស​យើង នឹង​វិវត្ត​ទៅមុខ (​ជ្រីវជ្រួញ​) ទៅតាម​អាយុកាល​។ គ្មាន​នរណា​ម្នាក់ អាច​ចៀសផុត ដំណាក់កាល​នេះ​បាន​នោះ​ទេ ប៉ុន្តែ ប្រសិនបើ​អ្នក ដឹង​ពី​វិធី​ថែរក្សា​សម្រស់​បែប​ធម្មជាតិ ថា​មិន​ត្រូវ ពេល​អ្នក​អាយុ ៥០ ឆ្នាំ ស្បែក​របស់​អ្នក អាច​នឹង​ស្អាត ជាង​ក្មេង​អាយុ​ត្រឹម ៣០ ឆ្នាំ​ផង​ក៏​មិនដឹង​។
ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​លោកអ្នក នូវ​គន្លឹះ​ខ្លី តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ និង​ការពា​រការ​ចាស់​ទៅ​តាម​អាយុ​បាន ដោយ​គ្រាន់តែ​ប្រើ​ប្រទាល​កន្ទុយ​ពើ និង​ទឹកឃ្មុំ​ប៉ុណ្ណោះ។​
​ម៉ាស​បិទមុខ​ប្រទាល​កន្ទុយក្រពើ​
​គ្រឿងផ្សំ ៖
១. សាច់​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​បាយ​
២. ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
៣. ទឹកដោះគោ ១ ស្លាបព្រា​កាហ្វេ​
៤. ទឹក​ផ្កាកូឡាប ៣ ដំណ​ក់ (​ដាក់​ក៏បាន អត់​ក៏បាន​)
៥. ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ (​ដាក់​ក៏បាន អត់​ក៏បាន​)​។​
​វិធី​ធ្វើ ៖
១. លាយ​វា​បញ្ចូល​គ្នា រួច​កូរ​ឲ្យ​សព្វ​ល្អ​
២. យក​ល្បាយ​នេះ មក​លាប​លើ​មុខ​
៣. ទុក​រយៈពេល ១៥ ទៅ ២០ នាទី ទើប​លាង​ទឹក​ចេញ​។​
​ក្រោយ​ធ្វើបែបនេះ មួយ​អាទិត្យ​ម្តង នោះ​អ្នកនឹង​ឃើញ​លទ្ធផល គួរ​ជាទី​ពេញចិត្ត​៕