Thursday, July 7, 2016

ស្គាល់​ទឹក​ខ្មេះ​ផ្លែប៉ោម​ទេ? វា​មាន​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ចំពោះ​សម្រស់​របស់​អ្នក

ទឹក​ខ្មេះ​ផ្លែប៉ោម (Apple Cider) មាន​ប្រយោជន៍​ក្នុង​ការថែ​សម្រស់​ច្រើន​យ៉ាងដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ដឹង​ ដូចនេះ​លោក​គួរ​អាន​ចំណុច​​ដូចខាងក្រោមនេះ ៖

- ធ្វើ​អោយ​ស្បែក​ស្អាត ៖ ដោយ​សារ​ទឹក​ខ្មេះ​មាន​ភាព​ជាអាស៊ីដ​ ទើប​អាច​ជួយ​បិទរន្ធ​ញើស​ និង​ធ្វើ​អោយ​ស្បែក​ទន់​ល្មើយ​ស្អាត​ជាង​មុន​អ្នកអាច​លាយ​ទឹក​ខ្មេះ​បន្ដិច​ចូល​ទៅ​ក្នុង​ក្រែម​លាប​ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​របស់​ក្រែម​ថែស្បែក។
- បង្កើន​ភាព​ភ្លឺរលោង ៖ ស្ដ្រី​ភាគ​ច្រើន​តែង​តែ​លាង​ជម្រះ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់​មិន​អស់ ទើប​ធ្វើ​អោយ​សរសៃ​សក់​ធ្ងន់ និង​មើល​ទៅ​មិន​រលោង។ វិធី​កែគឺ​លាយ​ទឹក​ខ្មេះ ៥តំណក់ ជាមួយ​និង​ទឹក​ស្អាត​១ចានគោម រួច​យក​មក​ស្រោច​សរសៃ​សក់​អោយ​សព្វ​ ក្រោយ​ពេល​ប្រើ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់ រួច​សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។
- ប្រឆាំង​រមាស់​ស្បែក ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ ទើប​អាច​ជួយ​បន្ថយ​អាការ​រមាស់​ស្បែក​របស់​អ្នក​បាន​ដោយ​លាយ​ទឹក​ខ្មេះ​ចូល​ទៅ​ក្នុង​ទឹក​ដែល​ងូត​បន្ដិច​រួច​សឹម​ចូល​ទៅ​ត្រាំខ្លួន។
- កម្ចាត់​អង្គែ ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​មេរោគច្រើន ទើប​អាច​ជួយ​កម្ចាត់​បញ្ហា​អង្គែបាន​ ដោយ​លាយ​ជាមួយ​ទឹក​ស្អាត​ក្នុង​អត្រា​ស្មើៗគ្នា​ដាក់​ចូល​ទៅ​ក្នុង​ដប​ស្រ្ប៉ៃយ៍ រួច​យក​មក​បាញ់​សរសៃ​សក់​អោយសព្វ។
- សម្រួល​ទុល្យភាព​ស្បែក ៖ ទឹក​ខ្មេះ​ជួយ​សម្រួល​តុល្យភាព​ស្បែក​បាន​ថែម​ទាំង​ធ្វើ​តួនាទី​ដូច​ទឹក​ជូត​សម្អាត​ស្បែក (Toner) ចំពោះ​អ្នក​ស្បែក​ខ្លាញ់​ផង​ដែរ​ ដោយ​លាយ​ជាមួយ​ទឹក​ក្នុង​អត្រា​ស្មើៗគ្នា យក​មក​ជូត​លើ​ផ្ទៃ​មុខ​មុន​នឹង​លាប​ក្រែម​ថែស្បែក​មុខ៕ 

No comments:

Post a Comment