ជាការពិតមិនអាចប្រឆាំងបាន ស្បែកមនុស្សយើង នឹងវិវត្តទៅមុខ (ជ្រីវជ្រួញ) ទៅតាមអាយុកាល។ គ្មាននរណាម្នាក់ អាចចៀសផុត ដំណាក់កាលនេះបាននោះទេ ប៉ុន្តែ ប្រសិនបើអ្នក ដឹងពីវិធីថែរក្សាសម្រស់បែបធម្មជាតិ ថាមិនត្រូវ ពេលអ្នកអាយុ ៥០ ឆ្នាំ ស្បែករបស់អ្នក អាចនឹងស្អាត ជាងក្មេងអាយុត្រឹម ៣០ ឆ្នាំផងក៏មិនដឹង។
ដូច្នេះ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នក នូវគន្លឹះខ្លី តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកម្ចាត់ស្នាមជ្រីវជ្រួញ និងការពារការចាស់ទៅតាមអាយុបាន ដោយគ្រាន់តែប្រើប្រទាលកន្ទុយពើ និងទឹកឃ្មុំប៉ុណ្ណោះ។
ម៉ាសបិទមុខប្រទាលកន្ទុយក្រពើ
គ្រឿងផ្សំ ៖
១. សាច់ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
២. ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
៣. ទឹកដោះគោ ១ ស្លាបព្រាកាហ្វេ
៤. ទឹកផ្កាកូឡាប ៣ ដំណក់ (ដាក់ក៏បាន អត់ក៏បាន)
៥. ម្សៅល្មៀត ១ ស្លាបព្រាកាហ្វេ (ដាក់ក៏បាន អត់ក៏បាន)។
១. សាច់ប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
២. ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
៣. ទឹកដោះគោ ១ ស្លាបព្រាកាហ្វេ
៤. ទឹកផ្កាកូឡាប ៣ ដំណក់ (ដាក់ក៏បាន អត់ក៏បាន)
៥. ម្សៅល្មៀត ១ ស្លាបព្រាកាហ្វេ (ដាក់ក៏បាន អត់ក៏បាន)។
វិធីធ្វើ ៖
១. លាយវាបញ្ចូលគ្នា រួចកូរឲ្យសព្វល្អ
២. យកល្បាយនេះ មកលាបលើមុខ
៣. ទុករយៈពេល ១៥ ទៅ ២០ នាទី ទើបលាងទឹកចេញ។
ក្រោយធ្វើបែបនេះ មួយអាទិត្យម្តង នោះអ្នកនឹងឃើញលទ្ធផល គួរជាទីពេញចិត្ត៕
១. លាយវាបញ្ចូលគ្នា រួចកូរឲ្យសព្វល្អ
២. យកល្បាយនេះ មកលាបលើមុខ
៣. ទុករយៈពេល ១៥ ទៅ ២០ នាទី ទើបលាងទឹកចេញ។
ក្រោយធ្វើបែបនេះ មួយអាទិត្យម្តង នោះអ្នកនឹងឃើញលទ្ធផល គួរជាទីពេញចិត្ត៕
No comments:
Post a Comment