Sunday, January 31, 2016

Ronaldo ​ហែតទ្រីក​​ជួយ​ Real បំបាក់​ Espanyol ៦-០

Cristiano Ronaldo ​រក​បាន​ហែតទ្រីក​ ​(​៣គ្រាប់​ម្នាក់​ឯង) ជួយ​ឲ្យ​ក្រុម​ស្ដេច​ស Real Madrid បំបាក់​ Espanyol ​៦-០ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​​២២​យប់​មិញ។

​៦​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Real ​គឺ​បើក​ឆាក​ដំបូង​ដោយ​ការ​តែត​របស់​ Karim Benzema ​នាទី​ទី​៧ ​ខណៈ​ដែល​ Ronaldo ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​១២ និង​​​ញាក់​កិប​ខ្សែ​ការពារ​២​នាក់​ស៊ុត​​ចុង​តង់​ទី​១ មុន​ពេល​តារា​ឆ្នើម​រូប​នេះ តែត​១​គ្រាប់​ទៀត​នៅ​នាទី​៨២។ ​រីឯ​២​គ្រាប់​ទៀត​គឺ​រក​បាន​ដោយ​ James Rodriguez ​ស៊ុត​កោង​ជើង​ឆ្វេង​យ៉ាង​ស្អាត​នាទី​១៦ ខណៈ​ដែល​គ្រាប់​ទី​៦ ជា​គ្រាប់​ចូល​ទី​ខ្លួន​ឯង​របស់​ Oscar Duarte នាទី​៨៦។

ដូច្នេះ​​អ្នកចាត់ការ​​ថ្មី Zinedine Zidane ​ពិត​ជា​ដឹក​នាំ​ Real ធ្វើ​បាន​​ល្អ​ណាស់ នៅ​ប្រកួត​ក្នុង​ដី​៣​ប្រកួត​ដំបូង​ដោយ​ឈ្នះ​ Deportivo ៥-០, ឈ្នះ​ Sporting ​៥-១ និង​ឈ្នះ​ប្រកួត​នេះ ៦-០ ទៀត ប៉ុន្តែ​ប្រកួត​ក្រៅ​ដី​១​ប្រកួត​មុន គឺ​បាន​ត្រឹម​ស្មើ​ Real Betis ១-១ ប៉ុណ្ណោះ។ លទ្ធផល​នេះ​ Real នៅ​តែ​ឈរ​នៅ​លេខ​៣​ដដែល ដោយ​ចាញ់​​ក្រុម​កំពូល​តារាង​ Barcelona ​៤​ពិន្ទុ និង​ចាញ់​ Atletico Madrid ១​ពិន្ទុ៕

Chelsea ​លត់​ MK Dons ៥-១ ឡើង​​ប៉ះ​ Man City ជុំ​ទី​៥​ FA Cup

ក្រុម​តោ​ខៀវ​ Chelsea ​បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ MK Dons ​(ក្រុម​លេខ​២០​នៅ​ Championship) ​ដោយ​លទ្ធផល​ ៥-១ ​ក្នុង​ការ​ប្រកួត​ FA Cup ជុំ​ទី​៤​យប់​មិញ និង​បាន​ឡើង​ទៅ​ជុំ​ទី​៥​ជា​បន្ត ដែល​នឹង​ត្រូវ​​ប៉ះ​ក្រុម​គីឡូ​ធ្ងន់​ Manchester City។

​​​៥​គ្រាប់​របស់​ក្រុម​ភ្ញៀវ​​ Chelsea ​គឺ​រក​បាន​ដោយ​ Oscar ​ហែតទ្រីក​នាទី​ (១៥, ៣២, ៤៤), Eden Hazard ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៥៥ និង​ Bertrand Traore ​នាទី​៦២ ខណៈ​ដែល​ MK Dons ​បាន​​បំបែក​ពងមាន់១​គ្រាប់​ នាទី​២១។

រីឯ​១​គូ​ទៀត​យប់​មិញ​​ដែរ​ Everton ​បាន​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​​ Carlisle United ​មក​ពី​ League Two ​ដោយ​លទ្ធផល​ ៣-០ ​ដែល​រក​បាន​ដោយ​ Arouna Kone ​នាទី​ទី​២, Aaron Lennon នាទី​១៤ និង​ Ross Barkley ​នាទី​៦៥។ Everton នឹង​ត្រូវ​ឡើង​ប៉ះ​ Bournemouth ​នៅ​ជុំ​ទី​៥៕

Friday, January 29, 2016

យប់​មួយ​​នៅ​ឆ្នេរ​ដាច់​សង្វែង​!!!

ខ្មោច​ព្រាយ​បិសាច​នៅ​តែ​ជា​អាថ៌កំបាំង​ដ៏​សំខាន់​លើ​ផែនដី​ មិន​អាច​មាន​ការ​បកស្រាយ​ច្បាស់លាស់​នៅ​ឡើយ​។ ….ម្នាក់ៗ​ចូលចិត្ត​ស្ដាប់​ពី​រឿង​អស់​នេះ ​ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ អ្នក​ខ្លះ​មិន​ជឿ​ អ្នក​ខ្លះ​ខ្លាច ​អ្នក​ខ្លះ​ក៏​មិន​ខ្លាច…. តួ​យ៉ាង​​​ដូច​យុវវ័យ​​បួន​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​លំហែ​តាម​​រថយន្ត​ធុន ​តូច​មួយ​តាម​ផ្លូវ​ជាតិ​លេខ​៤។
«ស្អី​គេ! បាត់​ខ្លួន​ទៀត​ហើយ​!? ឥលូវ​ឃើញ​តែ​ដំណឹង​ប្រកាស​រក​កូន​​ស្រី​បាត់​ពី​ផ្ទះ​រហូត!»
ចាន់​អាន​កាសែត​ដែល​ខ្ចប់​ចេក​ចៀន​ប្រឡាក់​ប្រេង​រងើម។
ឯ​វិបុល​ ដៃ​នៅ​ដាក់​លើ​ចង្កូត​ឡាន​បណ្ដើរ​ លូក​មាត់​ឆ្លើយ​ឆ្លង​បណ្ដើរ៖
«រត់​តាម​សង្សារ​ដឹង​វ៉ី?​! ស្រី​ៗ​ឥលូវ​យ៉ាប់​ណាស់​! ឃើញ​ផុស​តែ​វីដេអូ​ជេរ​គ្នា​តាម​ហ្វេសប៊ុក​!»
«​សម័យ​អ៊ីនធឺណិត​វា​អ៊ីចឹង​ហើយ​! ហាហា…» ចាន់​តប​ធ្វើ​ហី​។
ម៉ានិត​ដក​ដៃ​ពី​ហ្វេសប៊ុក​មក​ចូល​រួម​វិភាគ​នឹង​គេ​ដែរ៖
«អត់​​យក​សោះ​ឡើយ​​​ស្រី​ធុន​ហ្នឹង​​! ស្រួល​មិន​ស្រួល​ ថ្ងៃ​ក្រោយ​ខឹង​ឯង​ ជេរ​ដល់​ម៉ែ​ឪ​ឯង​ទៀត!»

ម៉ោង​៥​ល្ងាច…. ព្រះ​អាទិត្យ​លាចាក​មេឃា​ទៅ​ហើយ ​ទើប​ពួក​គេ​មក​ដល់​ទី​រួម​ខេត្ត​ដែល​ពេញ​ប្រៀប​ដោយ​ភ្ញៀវ​ទេសចរ….
ប៉ុន្តែ​គម្រោង​នៃ​វិស្សមកាល​របស់​ពួក​គេ​លើក​នេះ​ គឺ​រក​កន្លែង​មួយ​ថ្មី​ណា​មួយ​ដែល​មាន​អារម្មណ៍​​បែប​ផ្សង​ព្រេង​​មាន​មនុស្ស​ស្គាល់​តិច​ ហើយ​បោះ​តង់​គេង​ជាមួយ​ធម្មជាតិ។
ថ្ងៃ​មិញ​មេឃ​ស្រឡះ​បើក​ថ្ងៃ​ក្ដៅ​ហែង​សោះ​ គ្រាន់​តែ​ឡាន​បោល​កង់​ជាន់​ទឹក​ដី​សមុទ្រ​ភ្លាម​ មេឃ​ចាប់​ផ្ដើម​ស្រទំ​ រក​កល​ចង់​ភ្លៀង​តិច​អី​តិច។ គិត​ទៅ​ទឹកដី​សមុទ្រ​ អាកាស​ធាតុ​ប្រែ​ប្រួល​លឿន​មែន។
ចេញ​ផុត​ពី​ទី​រួម​ខេត្ត​បាន​ជាង​៥​គីឡូ​ម៉ែត្រ…. ភាព​អ៊ូអរ​នៃ​ទីក្រុង​ទេសចរ​ល្បី​ឈ្មោះ​ចាប់ផ្ដើម​រសាយ​បាត់…. មិន​យូរ​ប៉ុន្មាន​​ ស្លាក​មួយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ជា​​អក្សរ​ធំ​ៗ​ថា “ឆ្នេរ​សុខសាន្ត” បង្ហាញ​នៅ​ពី​មុខ​កែវភ្នែក​អ្នក​ចម្ងាយ​ទាំង​៤​ដែរ។
«ចូល​នេះ​ហ្មង​ទៅ​អ្ហី?!»
«អើ! កន្លែង​អី​អ្ហ៎ា ដូច​មិនដែល​ឮ?!»
វិបុល​មិន​រង់ចាំ​ចម្លើយ​យល់​ព្រម​គ្រប់​គ្នា​ទេ គេ​បត់​ឡាន​យឺត​ៗ​ ចូល​តាម​ផ្លូវ​តូច​នោះ។

….នៅ​ពី​ក្រោយ​ផ្លាក​ចាស់​រុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ​នោះ ផ្លូវ​ចូល​ជា​ផ្លូវ​​លំ​តូច​ចង្អៀត​ដែល​​ដើម​ឈើ​តូច​ធំ​ដុះ​ដង្ហែ​អម​សង​ខាង​ផ្លូវ​ ស្ងាត់​សូន្យ​ងងឹត​ព្រិល​ ឮ​សូរ​តែ​ចាប​យំ​ គ្មាន​មនុស្ស​ម្នាក់​សោះ។
ទ្រនិច​នាឡិកា​ចង្អុល​លេខ​​ម៉ោង​៦….
«តិច​មេឃ​ភ្លៀង​ទៅ? ពួក​ឯង​មើល​ម៉ោង​​៦​សោះ ងងឹត​អី​ក៏​ងងឹត​ម៉េះ?»
«​ម៉ោង​៦​ហើយ ចង់​ឱ្យ​នៅ​ភ្លឺ​ដល់​ណា​ទៀត​? ស្រុក​មាត់​សមុទ្រ​វា​អ៊ីចឹង​ហើយ ឯង​ធ្វើ​មើល​តែ​មិន​ដែល​មក!» វិបុល​ភ្នែក​មើល​ផ្លូវ​បណ្ដើរ​ តប​នឹង​ម៉ានិត​បណ្ដើរ។
«តែ​វា​គ្មាន​ឃើញ​អ្នក​ស្រុក​ម្នាក់​សោះ​ ហើយ​ទូរសព្ទ​ក៏​អត់​សេវា​ទៀត!» ម៉ានិត​តប​ទាំង​ខ្វល់។
«​តិច​​វង្វេង​អា​បុល?!» ចាន់​មិន​បង្អង់​លូក​មាត់​ឱ្យ​ទាន់​សភាពការណ៍។
«​ជិះ​តែ​តាម​ផ្លូវ​ត្រង់ វង្វេង​ស្អី​អ្ហែង?!» វិបុល​ប្រកែក​ ហាក់​លួង​អារម្មណ៍​ខ្លួន​ឯង​និង​មិត្តភ័ក្ដិ​កុំ​ឱ្យ​ខ្លាច។
វណ្ណា​ដែល​ស្ងាត់​មាត់​មួយ​ល្ងាច​ហើយ លាន់​មាត់៖
«ស្អី​នោះ​វ៉ី?»
ឮ​តែ​ប៉ុណ្ណេះ​ ម្នាក់​ៗ​បើក​ភ្នែក​ចំហ​កាន់​តែ​ខ្លាំង​ពិនិត្យ​អ្វី​ម្យ៉ាង​ដែល​កំពុង​ប្រាកដ​ខ្លួន​នៅ​នឹង​មុខ​ឡាន​របស់​ពួក​គេ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ។ បើ​ជា​មនុស្ស​វា​មិន​អី​ទេ ចុះ​បើ​ជា​អ្វី​ម្យ៉ាង​ដែល​មិន​មែន​ជា​មនុស្ស​ តើ​ពួក​គេ​ត្រូវ​ធ្វើ​បែប​ណា​ទៅ បើ​ទី​នេះ​ស្ងាត់​ជ្រងំ​ ហើយ​ងងឹត​ទៀត​នោះ​? ចាន់​មិន​ចាំ​បាច់​មើល​ឱ្យ​ច្បាស់​សិន​ទេ ក៏​លូក​ដៃ​ទាញ​ខ្សែ​ក​រូប​ព្រះ​ពី​ក្នុង​ក​អាវ​មក​ផ្គុំ​ដៃ​ ហើយ​សូត្រ​ធម៌​ញាប់​មាត់។ ចំណែក​បី​នាក់​ទៀត​មិន​សូវ​ជា​ខ្លាច ហើយ​ឡាន​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទាំង​ចិត្ត​មិន​ស្រួល​ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ស្រមោល​ស្ទង់​ៗ​ដែល​នៅ​ខាង​មុខ​នោះ​ជា​អ្វី?

ស្រមោល​បាន​ក្លាយ​ជា​​លោក​យាយ​ម្នាក់​​ពាក់​អាវ​ស ពេល​ពួក​គេ​ចូល​ទៅ​កៀក។ ​គាត់​អង្គុយ​លើ​កូន​តូប​ឈើ​ចាស់​មួយ​​បាក់​បែក​ដោយ​អន្លើ​ ហើយ​មាន​បង្វេច​មួយ​នៅ​នឹង​ដៃ។ គាត់​បក់​ហៅ​ឡាន​ឱ្យ​ឈប់​ រួច​ដើរ​មក​ក្បែរ​គោះ​កញ្ចក់​តិច​ៗ។ ពួក​គេ​មើល​មុខ​គ្នា​ ហើយ​បុល​បង្ហើប​កញ្ចក់​ តែ​មិន​ទាន់​ស្ដី​អ្វី​នៅ​ឡើយ។
«យាយ​សុំ​ទៅ​ដោយ​សារ​ផង ផ្ទះ​យាយ​នៅ​ខាង​មុខ​នេះ​ទេ!»
​ម្នាក់​ៗ​ហាក់​កំពុង​គិត​ដល់​រឿង​ម្យ៉ាង…. គឺ​មិន​មែន​ខ្លាច​លោក​យាយ​ថា​ជា​ចោរ​ប្លន់​ទេ ក៏​មិន​សម​យល់ថា​គាត់​ជា​​ខ្មោច?
ទី​បំផុត​ លោក​យាយ​ក៏​បាន​ឡើង​ឡាន​ជិះ​ជាមួយ​ពួក​គេ។
បុល​គិត​ថា​នេះ​ជា​ឱកាស​នឹង​សួរ​នាំ​លោក​យាយ​រឿង​ឆ្នេរ​សុខសាន្ត​ចម្លែក​នេះ។
«យាយ​គឺ​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​ផ្លូវ​នេះ ហើយ​​យាយ​មក​លក់​នៅ​ទី​នេះ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​ផង និង​ចាំ​ផ្លូវ​កូន​ៗ​ផង​ ព្រោះ​ពួក​គេ​យក​​យាយ​មក​ឱ្យ​រស់​នៅ​ទី​នេះ​តែ​ម្នាក់​ឯង ហើយ​យូរ​ៗ​ម្ដង​ទើប​ពួក​គេ​មក​លេង!»
ស្ដាប់​ការ​រៀបរាប់​ដ៏​គួរ​ឱ្យ​ខ្លោច​ចិត្ត​របស់​លោក​យាយ​ដែល​ខ្លួន​ចាស់​ហើយ​ ម៉ានិត​បាន​ដក​ប្រាក់​១០​ដុល្លារ​ជូន​លោក​យាយ​​ដើម្បី​ទុក​ទិញ​ចំណី​អាហារ​ និង​ជូន​ថែម​​ទឹក​ផ្លែ​ឈើ​២​កំប៉ុង​ទុក​គ្រាន់​ពិសា។

….​ភូមិ​តូច​មួយ​លេច​ឡើង​ខាង​មុខ​ពួកគេ​ដូច​យាយ​ស្លៀក​ស​អះអាង​មែន តែ​ហាក់​​មាន​​តែ​ផ្ទះ​ខ្ទម​តូចៗ ​ហើយ​ត្រូវ​ដើរ​ចូល​ទៅ​ក្នុង​តាម​ច្រក​ផ្លូវ​ឆ្ការ​តូច​ចង្អៀត​ផង។
វណ្ណា​​​ជួយ​យួរ​បង្វេច​លោក​យាយ ហើយ​តាម​គាត់​ឆ្ពោះ​​ទៅ​ផ្ទះ​តូច​មួយ​ដំបូង​គេ។
ដោយ​បាន​ស្គាល់​ផ្លូវ ពេល​ចេញ​ពី​ភូមិ​លោក​យាយ​មក​វិញ​ ពួក​គេ​ទាំង​៤​បាន​រក​ឃើញ​ឆ្នេរ​ដែល​ជា​​គោលដៅ​បោះ​តង់។

….​ម៉ោង​ជិត​៨​យប់​ទៅ​ហើយ។
​គ្មាន​ទេ​​មនុស្ស​ម្នា​​ មាន​តែ​សូរ​​ទឹក​សមុទ្រ​ និង​ខ្យល់​ជំនោរ​ពេល​យប់​ដ៏​បរិសុទ្ធ។ ពួក​គេ​រើ​​អីវ៉ាន់​ចុះ​ពី​ក្នុង​ឡាន​ ហើយ​វណ្ណា​​ចាប់ផ្ដើម​រើស​មែក​ឈើ​តូចៗ​មក​បង្កាត់​ជា​ភ្នក់​ភ្លើង កំដរ​អារម្មណ៍​ បំភ្លឺ​ទាំង​បំបាត់​ខ្យល់​រងា។
ក្នុង​រាត្រី​ដ៏​អណ្ដែតអណ្ដូង គ្មាន​គេ​រំខាន ​វិបុល​និង​វណ្ណា​បបួលគ្នា​ដើរ​ស្រូប​ខ្យល់​តាម​បណ្ដោយ​ឆ្នេរ។
«អា​ចាន់ ​វា​មិន​ព្រម​មក! រាង​វា​គឺ​ខ្លាច​ ហាស​ហា!» ​គេ​ទាំង​ពីរ​និយាយ​ដើម​មិត្ត។
«អ៊ីចឹង​បាន​ជា​ឃើញ​វា​ឱ្យ​ម៉ានិត​នៅ​ជាមួយ​ក្បែរ​តង់!»
«វា​ចេក​ទេ​ដឹង​អ្ហា៎?!»
«ចេក​ស្អី​? សង្សារ​ម៉ាប្លូន!»

មើល​ពី​ឆ្នេរ​ទៅ គេ​អាច​ឃើញ​កោះ​តូច​មួយ​ហាក់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ ​សំឡេង​អ្វី​មួយ​មក​ប៉ះ​ត្រចៀក​វណ្ណា។ ពី​ដំបូង​ គេ​គិត​ថា​វា​ជា​សំឡេង​សត្វ​យំ​ តែ​ស្ដាប់​យូរ​ៗ​ទៅ វា​ហាក់​ដូច​ជា​សំឡេង​នរណា​ម្នាក់​កំពុង​ហៅ​ឈ្មោះ​គេ​ ហើយ​ស្រែក​ឱ្យ​ជួយ។
វណ្ណា​ចាប់​ផ្ដើម​នៅ​មិន​សុខ ព្រោះ​សភាព​លើ​ឆ្នេរ​នេះ​រាង​ងងឹត​ទៅ​ៗ បន្ទាប់​ពី​ព្រះ​ចន្ទ​ត្រូវ​បាំង​ដោយ​ផ្ទាំង​ពពក​ដែល​ហើរ​មក​កាត់។ វណ្ណា​ប្រាប់​ខ្លួន​ឯង​ថា​មិន​ឱ្យ​ខ្លាច​ដែរ តែ​សំឡេង​នោះ​រឹត​តែ​ឮ​ឡើង​ៗ​ពេញ​ក្នុង​ត្រចៀក​ ច្បាស់​ណាស់​ វា​ជា​សំឡេង​មនុស្ស​ស្រី​កំពុង​ហៅ​ឈ្មោះ​គេ​ម្ដង​ហើយ​ម្ដង​ទៀត។
វណ្ណា​ទប់​មិន​បាន​​ក៏​​ប្រាប់​រឿង​នេះ​ទៅ​វិបុល៖
«អ្ហែង​ឮ​សំឡេង​អ្នក​ណា​ប្លែកៗ​អត់​អ្ហា៎?!»
«មាន​ឯណា? សត្វ​យំ​ទេ​អ្ហី? ឱ្យ​តែ​មេឃ​ងងឹត ​មនុស្ស​ច្រើន​គិត​ស្រមើស្រមៃ​ផ្ដេសផ្ដាស​ឮ​នេះ​ឮ​នោះ​អ៊ីចឹង​ហើយ!»
គេ​ចុច​បើក​ពិល​ក្នុង​ដៃ​ ហើយ​​​រេ​ទៅ​លើ​ផ្ទៃ​ទឹក​ដោយ​ចៃដន្យ ភ្លាម​នោះ ​អ្វី​ម្យ៉ាង​ហាក់​កំពុង​អណ្ដែត​ក្នុង​ទឹក។
«ស្អី​ហ្នឹង  រាង​មូល​ដូច​ជា​ក្បាល​មនុស្ស​ម៉េះ?!» វណ្ណា​និយាយ​រញីរញ័រ។
វិបុល​​បញ្ចាំង​ពិល​ទៅ​ក្នុង​ផ្ទៃ​ទឹក​ម្ដង​ទៀត​ តែ​មិន​បាន​ឃើញ​ស្រមោល​នោះ​ទេ។

នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​នេះ​ប្រហែល​៥០០​ម៉ែត្រ​ ព្រៃ​ដុះ​ស៊ុបទ្រុប​ មាន​ស្នាម​ផ្លូវ​តូច​មួយ ​ស្មៅ​រាប​ដោយ​អន្លើ​ ហាក់​បង្ហាញ​ថា​ផ្លូវ​តូច​នេះ​មាន​មនុស្ស​ដើរ​ឆ្លង​កាត់​មិន​ច្រើន​ទេ។ ផ្ទុយ​ពី​ការ​គិត នៅ​ខាង​ចុង​ផ្លូវ​តូច​ មាន​កូន​ផ្ទះ​ឈើ​មួយ​ដុត​ចង្កៀង​ភ្លឺ​ផ្លុងៗ​ ស្ងាត់​ជ្រងំ​ ឮ​តែ​សំឡេង​ទឹក​រលក​ទៅ​មក​ និង​សត្វ​សមុទ្រ​យំ​ចេចចាច​ មើល​ទៅ​ដូច​ផ្ទះ​ខ្មោច​ក្នុង​​កុន។
មើល​តាម​ប្រលោះ​ជញ្ជាំង​ គេ​អាច​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​ក្បែរ​នារី​ម្នាក់​ដែល​អង្គុយ​លើ​កៅអី​នៅ​ពី​មុខ​កញ្ចក់។ ទឹក​មុខ​បុរស​នោះ​បង្ហាញ​ស្នាម​ញញឹម​ដោយ​ក្ដី​ស្រលាញ់​ចំពោះ​នាង​ មើល​ទៅ​ពួក​គេ​ទំនង​ជា​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មី​ថ្មោង ព្រោះ​បើ​តាម​អាយុ​ពួក​គេ​មិន​ទាន់​លើស​៣០​ឆ្នាំ​ផង។ បុរស​ជា​ប្ដី​កំពុង​សិត​សក់​ឱ្យ​នាង​ពី​មុខ​កញ្ចក់​ដោយ​ការ​យក​ចិត្ត​ទុក​ចិត្ត​ និង​ស្និទ្ធស្នាល។
«សក់​អូន​ចាប់​ផ្ដើម​ដុះ​វែង​ជាង​មុន​ហើយ​តើ​! មួយ​រយៈ​នេះ អូន​គួរ​ឱ្យ​ស្រលាញ់​ណាស់​ដឹង​ទេ​!?»
នាង​មិន​ទាន់​តប​ថា​យ៉ាង​ណា​ផង​ គេ​និយាយ​ត​៖
«យើង​នឹង​នៅ​ជាមួយ​គ្នា​ក្នុង​សភាព​ស្ងប់​ស្ងាត់ គ្មាន​អ្នក​រំខាន​បែប​នេះ​រហូត​! គ្មាន​អ្នក​ណា​អាច​មក​បំបែក​ពួក​យើង​បាន​ទៀត​ទេ​! ហើយ​មិន​យូរ​ប៉ុន្មាន​ ពួក​យើង​នឹង​មាន​កូន​ បង​ចង់​ឱ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់​ៗ​ដល់​ហើយ​!»
ថា​ហើយ គេ​ញញឹម​សម្លឹង​ទៅ​កញ្ចក់​មើល​មុខ​នារី​ក្នុង​បេះដូង​របស់​គេ ទោះ​នាង​ហាក់​ស្លេក​ស្លក់​ និង​ស្គម​បន្តិច​ក៏​ដោយ​។ គេ​និយាយ​បណ្ដើរ​ លើក​ដៃ​ស្ទាប​ពោះ​នាង​បណ្ដើរ​បង្ហាញ​ក្ដី​សុខ​ក្នុង​ជីវិត​។
…………………………….

នៅ​ឯ​ណេះ​ ចាន់​និង​ម៉ានិត​កំពុង​អង្គុយ​អាំង​ភ្លើង​ក៏​ឃើញ​វណ្ណា​និង​វិបុល​វិល​មក​ពី​ដើរ​លំហែ​វិញ។
«គ្នា​ឃើញ​ក្បាល​មនុស្ស​លឹប​ល​ក្នុង​ទឹក!»
បុល​បន្លាច​ចាន់ ​ចាន់​ចាប់ផ្ដើម​ស្លេក។ វណ្ណា​និង​វិបុល​សើច​ក្អាកក្អាយ៖
«និយាយ​លេង​ទេ​វ៉ី! អា​ឡប់​នេះ​ភ័យ​មើល​តែ​មនុស្ស​ស្រី! អា​វណ្ណា​ វា​ស្រវាំង​ភ្នែក​សោះ! ​ដល់​អញ​​ចាំង​ពិល​ទៅ​មើល​​គ្មាន​ឃើញ​ស្អី​​ផង!»
វណ្ណា​ប្រកែក៖
«​ស្រវាំង? អញ​ឃើញ​ច្បាស់​នឹង​ភ្នែក​ណា៎ ដូច​សក់​មនុស្ស! ហើយ​មុន​ហ្នឹង ឮ​សំឡេង​ស្រី​ស្រែក​ឱ្យ​ជួយ​ទៀត!»
បុល​សើច​ក្អាកក្អាយ៖
«ប្រូ​ណាស់ អា​ប្រូ!»
ទោះ​បុល​ខំ​បង្វែរ ​តែ​មនុស្ស​ខ្លាច​ដូច​ចាន់​ឮ​អ៊ីចឹង​ហើយ ​​នៅ​ឯណា​សុខ?

​គេ​រំអុក​មិត្តភ័ក្ដិ​ត្រលប់​ទៅ​វិញ​ទាំង​យប់​ តែ​ត្រូវ​មិត្តភ័ក្ដិ​លួង​លោម។
វណ្ណា​ពី​មាត់​ធ្លាប់​តែ​ចចេចចចូច​ឌឺ​ដង​ឱ្យ​ចាន់​ ពេល​នេះ​បែរ​ជា​លែង​មាន​ពាក្យ​អី​ឆ្លើយឆ្លង​ជាមួយ​ពួក​គេ។ គេ​នៅ​ស្ងៀម​ មិន​មែន​ខ្លាច​ទេ តែ​កំពុង​គិត​ថា​ ខ្លួន​ឯង​ដល់​ថ្នាក់​ចូល​វ័យ​រវើរវាយ​ ឬ​មក​ពី​អ្វី​ម្យ៉ាង?
យប់​ជ្រៅ​ហើយ…. ពួក​គេ​ក៏​​នាំ​គ្នា​ចូល​ដេក​ដោយ​បំបែក​គ្នា​ជា​ពីរ​កន្លែង។ វណ្ណា​និង​ម៉ានិត​ដេក​ក្នុង​តង់​ក្បែរ​ភ្នក់​ភ្លើង ឯ​វិបុល​និង​ចាន់​ចូល​ដេក​ក្នុង​ឡាន​ដែល​នៅ​ខាង​លើ​ផ្លូវ ព្រោះ​ចាន់​មិន​ទុក​ចិត្ត​ការ​ដេក​ក្នុង​តង់ ​ហើយ​ក្បែរ​មាត់​សមុទ្រ​បែប​នេះ​ទៀត​ទេ។
ចាន់​ទើប​តែ​ប្រាស់​ខ្នង​​​បន្តិច ​ស្រាប់តែ​ឮ​សំឡេង​មនុស្ស​ស្រែក​ និង​​ស្នូរ​ជើង​រត់​ប្រសាច។
ចាន់​ដែល​រៀប​នឹង​បិទ​ភ្នែក​ដេក​ទៅ​ហើយ ​លូក​ដៃ​ទៅ​អង្រួន​ខ្លួន​វិបុល​ឱ្យ​ភ្ញាក់​ឡើង។
វិបុល​មិន​ទាន់​ឆ្លើយ​អ្វី​ផង​​​ ស្នូរ​គោះ​កញ្ចក់​ឡាន​តូក​ៗ​លាន់​មក។ ​អ្វី​ម្យ៉ាង​កំពុង​តែ​អើត​មក​ពី​ចំហៀង​ឡាន​របស់​ពួក​គេ។ ចាន់​​អង្រួន​ខ្លួន​វិបុល​ញាប់​ជាង​មុន។

ការ​ពិត​នោះ​គឺ​វណ្ណា​មិត្តភ័ក្ដិ​របស់​គេ​សោះ​ ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​ឡាន​ហាក់​បាន​ធូរ​ចិត្ត​បន្តិច​វិញ។
ចុះ​ហេតុ​អី​ពេល​នេះ​ គេ​បែរ​ជា​រត់​ត្រហេបត្រហប​ម​ក​គោះ​កញ្ចក់​ឡាន​ទាំង​យប់​បែប​នេះ​ទៅ​វិញ?
ពេល​ចូល​មក​ក្នុង​ឡាន​​ទាំង​អស់​គ្នា​ហើយ​ វណ្ណា​រៀបរាប់​ថា​ពេល​កំពុង​ដេក​តង់​​ គេ​ឮ​សំឡេង​មនុស្ស​ស្រី​និយាយ​អ្វី​រអ៊ុះ​ៗ​តែ​ម្នាក់​ឯង​ ដូច​ជា​មាន​យំ​សោក​ផង។ វណ្ណា​ពី​ដំបូង​គិត​ថា​មិន​ចង់​រវល់​ទេ ព្រោះ​លើ​ឆ្នេរ​ដាច់​ស្រយាល​យ៉ាង​នេះ​មាន​មនុស្ស​ស្រី​ឯណា​មក​យំ​ទាំង​យប់​បែប​នេះ? តែ​ស្ដាប់​យូរ​ៗ​ទៅ​ទើប​ដឹង​ថា​ មាន​សំឡេង​មនុស្ស​មួយ​ក្រុម​មក​និយាយ​លេង​នឹង​នាង ដោយ​មាន​សំឡេង​សើច​សប្បាយ។ វណ្ណា​ទ្រាំ​ស្ដាប់​យូរ​ទៅ ស្មាន​តែ​មាន​ក្រុម​ទេសចរ​ទើប​មក​ដល់​ដែរ ក៏​ចេញ​ទៅ​មើល តែ​មិន​ឃើញ​មាន​មនុស្ស​ណា​នៅ​ក្បែរ​កន្លែង​ដេក​របស់​គេ​សោះ។

​គេ​គិត​ថា​អាច​ជា​ខ្មោច តែ​ក្រោយ​មក​គិត​ថា​មិន​មែន​ទេ ព្រោះ​សំឡេង​អ៊ូអរ​នោះ​បាន​បង្ហើរ​មក​តាម​ខ្យល់។ វណ្ណា​ក៏​ដើរ​តាម​សំឡេង​មនុស្ស​មួយ​ក្រុម​នោះ​ ហើយ​បាន​ឃើញ​មនុស្ស​ទាំង​នោះ​កំពុង​តែ​អង្គុយ​ជុំ​គ្នា​ជុំវិញ​របស់​ម្យ៉ាង។ ក្នុង​ពេល​កំពុង​ចង់​ដឹង​ពី​ក្រុម​មនុស្ស​ទាំង​នោះ វណ្ណា​ឈាន​ជើង​ដើរ​ទៅ​ក្បែរ​ពួក​គេ​ទាំង​មិន​ដឹង​ខ្លួន។ ពេល​ទៅ​ដល់​ជិត​ ម្នាក់​ក្នុង​ចំណោម​នោះ​ងាក​មក​រក​វណ្ណា ​ហើយ​ញញឹម។ វា​មិន​មែន​ជា​ស្នាម​ញញឹម​ដ៏​រួសរាយ​របស់​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា​ទេ តែ​វា​ជា​ស្នាម​ញញឹម​ដ៏​គួរ​ឱ្យ​ស្រៀវ​ឆ្អឹង​ខ្នង ព្រោះ​ម្នាក់​នោះ​គ្មាន​ភ្នែក​ គ្មាន​ច្រមុះ​ មាន​តែ​មាត់​សើច​ចេញ​រង្វះ​ធំៗ​ មុខ​មាត់​ហើម​ស្ពុល​ រង្វង់​ភ្នែក​ខ្មៅ​តែ​មិន​ឃើញ​គ្រាប់​ភ្នែក​ ចំណែក​ខោ​អាវ​ដាច់​រយ៉ីរយ៉ៃ​អស់។
បាន​ន័យ​ថា ​ពួក​គេ​ពិត​ជា​មិនមែន​មនុស្ស​ទេ។

វណ្ណា​ចិត្ត​ចង់​រត់​ទៅ​ឱ្យ​ផុត​ពី​ទី​នោះ​ភ្លាម​ៗ​តែ​ម្ដង តែ​មិន​ដឹង​យ៉ាង​ម៉េច គេ​បាន​ត្រឹម​តែ​បើក​ភ្នែក​ធំៗ ហារ​មាត់ ​តែ​ស្រែក​មិន​ឮ ​ព្រោះ​មិន​ដឹង​បាត់​សំឡេង​ទៅ​ណា​អស់​ ចំណែក​ជើង​ហាក់​ត្រូវ​បាន​គេ​កប់​ក្នុង​ខ្សាច់​យ៉ាង​ជ្រៅ​ព្រោះ​ឈាន​ទៅ​ណា​មិន​រួច​ មាន​តែ​ឈរ​ឆ្កុប​នៅ​មើល​ខ្មោច​ទាំង​នោះ​ហោះ​មក​សន្សឹម​ៗ​មក​ក្បែរ។
ដូច​ជា​គុណ​បុណ្យ​ជួយ វណ្ណា​នឹក​ឃើញ​សូត្រ​ធម៌​ដែល​លោក​តា​គេ​បាន​បង្រៀន​កាល​ពី​ក្មេង​បី​ចប់​ទាំង​ញ័រ​ខ្លួន​ចំប្រប់​ ហើយ​ភ្នែក​បិទ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ពេល​នោះ។ គ្រាន់​តែ​សូត្រ​ចប់ ព្រលឹង​ខ្មោច​ទាំង​នោះ​ក៏​រលាយ​បាត់​ ទុក​តែ​វណ្ណា​ឈរ​ល្ហល្ហេវ​ម្នាក់​ឯង​លើ​ឆ្នេរ​ខ្សាច់​នោះ។ គេ​បើក​ភ្នែក​មក​វិញ​ មិន​ឃើញ​អ្វី​គួរ​ឱ្យ​ខ្លាច​ដូច​កាល​ពី​មុន​នេះ ក៏​ឈាន​ជើង​រត់​មក​វិញ​សំដៅ​រក​ឡាន​ដែល​មាន​វិបុល​និង​ចាន់​នៅ​ដេក​ទី​នោះ។

ចុង​ក្រោយ ពួក​គេ​ក៏​គិត​គ្នា​ថា​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​ក្បែរ​នោះ។ មើល​ពី​ក្រៅ ​ផ្ទះ​សំណាក់​នេះ​ចាស់​សម្បើម​ណាស់​ ហើយ​មិន​សូវ​មាន​ពន្លឺ​ភ្លើង​គោម​បំភ្លឺ​ទេ។ បើ​មាន​ជម្រើស​ផ្សេង ពួក​គេ​ច្បាស់​ជា​មិន​មក​ដេក​នៅ​ទី​នោះ​ទេ។ នេះ​ជា​ផ្ទះ​សំណាក់​ដែល​មាន​ពីរ​ជាន់ ហើយ​នៅ​ជាន់​ទទួល​ភ្ញៀវ​ខាង​ក្រោម​មិន​សូវ​ភ្លឺ​ទេ មាន​តែ​ភ្លើង​ពណ៌​ពងមាន់​ព្រឹម​ៗ ឃើញ​មុខ​អ្នក​ទទួល​ភ្ញៀវ​ស្ទង់​ៗ។ ចាន់​រាង​ធូរ​ចិត្ត​បន្តិច​​ ពេល​បាន​ចូល​មក​ដល់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ ទោះ​បី​វា​មិន​ធំ​ ហើយ​មិន​សូវ​ត្រជាក់​ដូច​ខាង​ក្រៅ តែ​គេ​ហាក់​មាន​អារម្មណ៍​ថា​នេះ​ជា​កន្លែង​សុវត្ថិភាព​មួយ​សម្រាប់​យប់​នេះ។
នៅ​ខាង​ក្រៅ​ផ្ទះ​នេះ​មាន​ដើមឈើ​ និង​វល្លិ​ដុះ​ពេញ​ មិន​ដឹង​ថា​គេ​មក​លម្អ​ដោយ​ព្រៃ​ឈើ​ដូច​នៅ​កណ្ដាល​ព្រៃ​បែប​នេះ​ដើម្បី​ទាក់ទាញ​សត្វ​ព្រៃ ឬ​អ្នក​មក​លេង​ទេ។

តែ​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ វិបុល​ឈឺ​នោម​ចង់​ក្រោក​ទៅ​បន្ទប់​ទឹក។ ឆ្លងកាត់​រឿង​ជា​ច្រើន​ គេ​រាង​ស្រៀវ​មិន​ចង់​ក្រោក​ទៅ​ទេ តែ​គិត​ចុះ​គិត​ឡើង ទៀង​វា​មិន​ឈ្នះ​ទាល់ ​ក៏​ដាច់​ចិត្ត​ងើប​យឺតៗ​ដើរ​ទៅ។
វិបុល​ហាក់​ឮ​សំឡេង​ទឹក​ហូរ​នៅ​ខាង​ក្នុង​ដូច​ជា​មាន​មនុស្ស​កំពុង​នៅ​ក្នុង​នោះ។ គេ​ងាក​មក​មើល​គ្នី​គ្នា​ដែល​កំពុង​ដេក​លង់​លក់​ ឃើញ​គ្រប់​គ្នា ​គ្មាន​បាត់​អ្នក​ណា​ឡើយ។ នេះ​មាន​ន័យ​ថា បើ​មាន​មនុស្ស​នៅ​ក្នុង​បន្ទប់​ទឹក​ គឺ​ជា​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុម​របស់​គេ?
គេ​​យក​ដៃ​បើក​ភ្លើង​ ហើយ​ចូល​ទៅ​ទាំង​បិទ​ភ្នែក… បើក​ភ្នែក​មក​វិញ ផ្ទៃ​បន្ទប់​ទឹក​នេះ​គ្មាន​អ្វី​ទាំង​អស់….

រួច​រាល់​ហើយ​ រូត​ខោ​រៀប​នឹង​ដើរ​ចេញ​មក​វិញ​ គេ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ អី​ម្យ៉ាង​ក្នុង​ចាន​បង្គន់​កំពុង​កម្រើក​ រសេមរសាម​ចេញ​មក​ក្រៅ។ ព្រះ​អើយ តាម​ពិត​គឺ​សក់​មនុស្ស​ស្រី​ដែល​ងើប​ឡើង​មក​បន្តិច​ម្ដងៗ​ពី​ក្នុង​បង្គន់។ សក់​នាង​រាយ​ប៉ាយ រត់​វើកៗ​ដូច​ជន្លេន​សំដៅ​មក​រក​វិបុល​ដែល​កំពុង​បើក​ភ្នែក​ធំ​ៗ។ លេប​ទឹក​មាត់​មួយ​ក្អឿក វិបុល​ស្រែក​យក៍​ៗ មិន​ខ្លាច​បែក​សំឡេង​ផ្អើល​អស់​ពួក​ម៉ាក​ដែល​កំពុង​ដេក។ ទ្វារ​នៅ​បិទ​ជាប់​ពី​ខាង​ក្នុង ទោះ​បី​បី​នាក់​ដែល​នៅ​ខាង​ក្រៅ​ប្រឹង​ទាញ​បើក​យ៉ាង​ណា​ក៏​មិន​របេះ។ អ្នក​ទាំង​បី​​សម្រុក​បុក​ទ្វារ​ចូល​ទៅ ឃើញ​វិបុល​កំពុង​ដេក​សន្លប់​បាត់​ស្មារតី​តែ​ម្នាក់​ឯង​ ក៏​ជួយ​លើក​គ្រា​មក​លើ​គ្រែ​វិញ ​ហើយ​អង្រួន​ដាស់​ឱ្យ​ដឹង​ខ្លួន។ ពេល​ដឹង​ខ្លួន​មក​វិញ វិបុល​ប្រញាប់​តឿន​មិត្តភ័ក្ដិ​ឡើង​ឡាន​មក​វិញ​ទាំង​មេឃ​មិន​ទាន់​ភ្លឺ។

ព្រហាម​ឃើញ​ព្រិល​ៗ​ទៅ​ហើយ នៅ​តាម​ផ្លូវ​មក​វិញ ពួក​គេ​មិន​បាន​ឃើញ​ភូមិ​តូច​របស់​យាយ​លក់​វត្ថុ​អនុស្សាវរីយ៍​នោះ​ទៀត​ទេ តែ​គេ​ឃើញ​មាន​​ផ្នូរ​បី​បួន​ក្នុង​នោះ​ជំនួស​ទៅ​វិញ។ ក្នុង​ចំណោម​ផ្នូរ​ទាំង​នោះ​ ពួក​គេ​បាន​ឃើញ​កំប៉ុង​ទឹក​ផ្លែ​ឈើ​​និង​ក្រដាស​ប្រាក់​១០​$ ដែល​ម៉ានិត​បាន​ដក​ជូន​លោក​យាយ​កាល​ពី​យប់​មិញ​នេះ។ នេះ​បាន​ន័យ​ថា​….?
ចេញ​ដល់​ថ្នល់​ជាតិ​ ពួក​គេ​បាន​អែប​ឡាន​នៅ​តូប​លក់​ទឹក​អំពៅ​មួយ​កន្លែង​សួរ​នាំ​ពី​ផ្លូវ​ចូល​ទៅ​ឆ្នេរ​នោះ។ មីង​អ្នក​លក់​ទឹក​អំពៅ​ប្រាប់​ថា​ ផ្លូវ​ចូល​ទៅ​ក្នុង​នោះ​មាន​កន្លែង​កប់​ខ្មោច​មួយ ហើយ​មាន​លោក​យាយ​ម្នាក់​បន្ទាប់​ពី​ស្លាប់​ក៏​ត្រូវ​កូន​ៗ​យក​មក​បញ្ចុះ​នៅ​ទី​នោះ ដោយ​យូរ​ឆ្នាំ​ម្ដង​ទើប​នាំ​គ្នា​មក​សែន​ផ្នូរ​លោក​យាយ។

មក​ដល់​ភ្នំពេញ​វិញ ពួក​គេ​ក៏​បំបែក​គ្នា​ចូល​ផ្ទះ​រៀង​ខ្លួន​ ទាំង​ទឹក​មុខ​ស្លេក​ៗ សើច​លែង​ចេញ។
«វណ្ណា​មក​វិញ​ហើយ​អ្ហី​កូន​? ដូច​ឆាប់? ក្រែង​ថា​ទៅ​ពីរ​យប់?​?» ម្ដាយ​វណ្ណា​សួរ។
«ទៅ​អត់​សប្បាយ​ផង​! » វណ្ណា​ដោះសា។
«អឺ​ អ៊ីចឹង​ឆាប់​ទៅ​ងូត​ទឹក​ទៅ នឹង​អាល​មក​ញ៉ាំ​បាយ!»
តែ​ដល់​បន្ទប់​ភ្លាម​ មិន​ទាន់​បាន​ងូត​ទឹក​ផង វណ្ណា​ដេក​ស្ប៉ាប​លើ​គ្រែ​លង់លក់​ភ្លេច​អស់​រឿង​កាល​ពី​យប់។
អ្វីមួយ​កើត​ឡើង​ក្នុង​សុបិន​គេ….
«កុំ​រត់​! ឱ្យ​តែ​ហ៊ាន​រត់​ទៀត​ បង​នឹង​សម្លាប់​អូន​ចោល​ហើយ​!» បុរស​ម្នាក់​កំពុង​រត់​តាម​នារី​ម្នាក់​ពី​ក្រោយ ដោយ​ក្នុង​ដៃ​មាន​កាន់​កាំបិត​មួយ​ផង។
នាង​មិន​តប​ទៅ​គេ​ទេ គិត​តែ​ពី​ប្រឹង​វែក​ស្មៅ​រត់​ទីណាត់ទីណែង​រក​ប្រាស​អាយូស។

នាង​ជា​មនុស្ស​ស្រី​មិន​អាច​រត់​បាន​លឿន ដូច​មនុស្ស​ប្រុស​ទេ ម្យ៉ាង​ខ្លួន​នាង​ស្គម​ផង មើល​ទៅ​គ្មាន​បាន​ញ៉ាំ​អី​គ្រប់​គ្រាន់​ទេ។ នាង​កាន់​តែ​ប្រឹង​រត់​ គេ​កាន់​តែ​ស្រែក​ហៅ​នាង​ដោយ​ទឹក​មុខ​ឃោរឃៅ​ ហើយ​ត្របាញ់​ជើង​រត់​តាម​ពី​ក្រោយ។ រត់​ទៅ​មុខ​ទៀត​បាន​តែ​បន្តិច នាង​ក៏​ជំពប់​ជើង​ដួល ហើយ​បុរស​កំណាច​ក៏​មក​ដល់។ គេ​ចាប់​ក្របួច​សក់​នាង​អូស​បណ្ដើរ​បញ្ច្រាស​ត្រលប់​ទៅ​វិញ កាត់​ស្មៅ​កាត់​ខ្សាច់​ ទោះ​នាង​ស្រែក​យំ​យ៉ាង​ណា​ក៏​មិន​ខ្វល់។
មក​ដល់​ផ្ទះ ជន​កំណាច​នោះ​ក៏​ចាប់​នាង​ចង​ដៃ​ទៅ​ក្រោយ​ជាប់​នឹង​សសរ​ផ្ទះ រួច​ក៏​ដើរ​ហួស​ទៅ​កូន​តុ​បើក​ថត​យក​របស់​អ្វី​ម្យ៉ាង។
«ដេត​លែង​ខ្ញុំ​ទៅ​! ម៉ាក់ប៉ា​ខ្ញុំ​មាន​លុយ​ច្រើន​! ខ្ញុំ​អាច​ឱ្យ​គាត់​ឱ្យ​លុយ​ដេត​ច្រើន​តាម​ដែល​ដេត​ចង់​បាន​! កុំ​ធ្វើ​បាប​ខ្ញុំ​អី​ណា​!» នាង​យំ​អង្វរ​បុរស​នោះ​ដែល​កំពុង​ឈរ​បែរ​ខ្នង​រក​របស់​ក្នុង​ថត​តុ។

ពី​ដំបូង​ គេ​ស្រែក​ហៅ​នាង​សុទ្ធ​តែ​អូន ចុះ​ហេតុ​អី​នាង​បែរ​ជា​ហៅ​ឈ្មោះ​គេ ហើយ​មិន​បាន​ប្រើ​ភាសា​ស្នេហា​ដែល​គេ​ហៅ​នាង​?
«​អ្នក​ណា​ថា​បង​ចង់​បាន​លុយ​ប៉ា​ម៉ាក់​អូន​? បង​ស្រលាញ់​អូន! លុយ​គ្មាន​តម្លៃ​សម្រាប់​បង​ទេ​!» គេ​ងាក​មក​ប្រកែក​ទាំង​កំហឹង​។
«តែ​ខ្ញុំ​មិន​បាន​ស្រលាញ់​ដេត​ទេ​! ឱ្យ​ខ្ញុំ​ទៅ​វិញ​ទៅ​! ដេត​នឹង​អាច​រក​មនុស្ស​ស្រី​ម្នាក់​ល្អ​ជាង​ខ្ញុំ ហើយ​គេ​នឹង​ស្រលាញ់​ដេត​!» នាង​តវ៉ា​។
«អ្នក​ផ្សេង​ស្អី​? បង​ខំ​សន្សំ​លុយ​ទៅ​ចូល​ស្ដី​ដណ្ដឹង​អូន! តែ​ម៉ាក់ប៉ា​ឆ្កួត​យក៍​របស់​អូន មិន​ព្រម​លើក​អូន​ឱ្យ​បង​ធ្វើ​អី?​! គាត់​ចង់​បាន​ប្ដី​អ្នក​មាន​ឱ្យ​កូន​គាត់​ណាស់​អ្ហេស? អា​លូវ​ឱ្យ​គាត់​ដេក​ឱប​រូបថត​កូន​ស្រី​គាត់​ទៅ!» គេ​ហាក់​មិន​ស្រាន្ត​កំហឹង ពេល​នឹក​ដល់​​រឿង​អតីត។
គេ​ដើរ​មក​វិញ មាន​កន្ត្រៃ​ក្នុង​ដៃ​ ហើយ​ដៃ​ម្ខាង​ទៀត​លូក​មក​ក្របួច​សក់​នាង​ជា​ថ្មី…

«វណ្ណា!… វណ្ណា!… មាន​រឿង​អី​កូន​? បើក​ទ្វារ​ឱ្យ​ម៉ាក់​មើល​!… វណ្ណា​…»
វណ្ណា​ស្រែក​ហត់​​គឃូស​ភ័យ​ជំនួស​នារី​កម្សត់​ក្នុង​សុបិននិមិត្ត….
ប៉ុន្តែ​ហេតុ​អី​ក៏​គេ​មក​យល់សប្ដិ​ចម្លែក​បែប​នេះ​ទៅ​វិញ​? ​​នាឡិកា​វាយ​ម៉ោង​១២​ថ្ងៃ​ត្រង់​ហើយ​…. គេ​ក្រោក​មិងមាំង​ទៅ​បើក​ទ្វារ​ឱ្យ​ម្ដាយ ​ហើយ​រៀបរាប់​រឿង​ទាំង​អស់​ប្រាប់​គាត់…
ម្ដាយ​វណ្ណា​ហាក់​មិន​ស្រណុក​ចិត្ត ក៏​ឱ្យ​វណ្ណា​ជូន​គាត់​ទៅ​វត្ត​ប្រាសាទ​ឱ្យ​លោក​តា​រំដោះ​គ្រោះ​ឱ្យ។
ព្រះ​សង្ឃ​ដែល​ពួក​គេ​មក​ជួប​នេះ​ត្រូវ​ជា​លោក​តា​ខាង​ប៉ា​របស់​វណ្ណា​ដែល​បាន​​បួស​រៀន​​ចាស់​វស្សា និង​ពូកែ​ខាង​គន់គូរ​ផ្លូវ​ងងឹត​ផង។

លោក​តា​មាន​សង្ឃដីកា​ប្រាប់​ថា អ្នក​ដែល​ព្រម​យក​របស់​គេ គឺ​ស្ម័គ្រ​ចិត្ត​ជួយ​គេ​ហើយ!
ម្ដាយ​វណ្ណា​ងាក​មើល​មុខ​កូន​ ព្រោះ​មិន​យល់។ មួយ​សន្ទុះ​ក្រោយ​មក វណ្ណា​ក៏​នឹក​ឃើញ​ចិញ្ចៀន​មួយ​វង់​ដែល​គេ​ទទួល​បាន​ពី​លោក​យាយ​នៅ​តាម​ផ្លូវ​ទៅ​ឆ្នេរ​នោះ ហើយ​លោក​យាយ​នោះ​ប្រាប់​គេ​ថា​មិន​ឱ្យ​ប្រាប់​អ្នក​ណា។
គេ​មិន​បាន​ដឹង​ទេ​ថា​ រឿង​ពាក់ព័ន្ធ​នឹង​វត្ថុ​នោះ​គឺ​កាល​ពី​២​ខែ​មុន​ មាន​ការ​ប្រកាស​ដំណឹង​ស្វែង​រក​កូន​ស្រី​អ្នក​លក់​មាស​នៅ​ផ្សារ​អូរ​ឫស្សី​ម្នាក់​ដែល​ល្បី​ថា ​ត្រូវ​គេ​ចាប់​ជំរិត​យក​ទៅ​បាត់​ដំណឹង។
វណ្ណា​ស្រមៃ​ដល់​នារី​បាត់​ខ្លួន​ដែល​ចាន់​បាន​អាន​លើ​ក្រដាស​ខ្ចប់​ចេកចៀន។ តើ​នាង​ឬ​ដែល​ជា​ម្ចាស់​ចិញ្ចៀន? ហើយ​នឹង​ជា​នារី​កម្សត់​ក្នុង​សុបិននិមិត្ត​របស់​គេ​?

«បើ​កូន​ខ្ញុំ​ករុណា​បោះ​ចោល​ចិញ្ចៀន​នោះ​បាន​ទេ​ លោក​តា?» ម្ដាយ​វណ្ណា​សួរ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​កូន។
«ទោះ​ចៅ​វណ្ណា​ចោល ក៏​ចិញ្ចៀន​នោះ​ទៅ​ណា​មិន​ឆ្ងាយ​ពី​គេ​ដែរ! ព្រោះ​នេះ​ជា​វាសនា​ដែល​គេ​ត្រូវ​តែ​ជួយ​នាង! ទៅ​កន្លែង​ដើម​ដែល​ចៅ​ទទួល​បាន​របស់​នោះ ហើយ​ស្វែង​រក​ព្រលឹង​នាង មុន​ពេល​ដែល​នាង​លែង​អាច​ចូល​ខ្លួន​នាង​វិញ​បាន! ព្រលឹង​នាង​ចេញ​ពី​ខ្លួន​៦​ថ្ងៃ​ហើយ! បើ​លើស​ពី​៧​ថ្ងៃ នាង​នឹង​ចូល​ខ្លួន​វិញ​លែង​បាន​ ហើយ​មិន​អាច​ទៅ​ចាប់ជាតិ​បាន​ទៀត!»
«មាន​ពេល​តែ​មួយ​ថ្ងៃ​ទេ?!»
ក្រាប​បង្គំ​លា​លោក​តា​ចេញ​មក​វិញ វណ្ណា​ទាក់ទង​ទៅ​មិត្ត​គេ​ជា​បន្ទាន់​​រៀបរាប់​ដំណើរ​រឿង​ប្រាប់​ពួក​ម៉ាក​ទាំង​៣​ រួច​ក៏​នាំ​គ្នា​ទៅ​រក​គ្រូ​ខ្មែរ​ម្នាក់​ដែល​ល្បី​ខាង​បញ្ជាន់​រូប​នៅ​ម្ដុំ​កៀន​ស្វាយ។
ផ្ទះ​យាយ​គ្រូ​នៅ​ក្បែរ​កូន​ព្រែក​តូច​មួយ​ដាច់​តែ​ឯង។ ពេល​ដើរ​ទៅ​ដល់​ ពួក​គេ​ខំ​អើត​មើល​​មិន​ឃើញ​មាន​មនុស្ស​សោះ មាន​តែ​ផ្ទះ​ស្ងាត់​និង​ឆ្មា​ខ្មៅ​មួយ​ក្បាល​នៅ​ក្បែរ​ជណ្ដើរ​សម្លឹង​មកពួក​គេ​ដោយ​ភ្នែក​ពណ៌​លឿង។ ភ្លាម​ៗ​ ពួក​គេ​​ស្រាប់​តែ​ភ្ញាក់​ព្រើត​ ព្រោះ​ឮ​សំឡេង​យាយ​គ្រូ​នោះ​ស្រែក​ឱ្យ​ឡើង​មក​ខាង​លើ ​ហើយ​ក្រឡេក​ទៅ​មើល​លើ​ផ្ទះ ឃើញ​គាត់​មក​ឈរ​ក្បែរ​មាត់​បង្អួច​សម្លឹង​មក​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។

គ្រូ​បញ្ជាន់​រូប​នោះ​ដូច​ដឹងរឿង​មុន ក៏​បាន​ឱ្យ​វណ្ណា​ដោះ​ចិញ្ចៀន​នោះ​មក​ដាក់​លើ​ជើង​ពាន រួច​មាត់​សូត្រ​ជីប​អូចៗ ដៃ​កាន់​ធូប​៥​សរសៃ​សូត្រ​ផ្លុំ​ទៅ​លើ​ចិញ្ចៀន​នោះ ២​ទៅ​៣​នាទី ទម្រាំ​រូប​គាត់​ប្រែ​ទៅ​ញ័រ​រញ្ជួយ​អស់​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង លេច​ចេញ​មុខ​មនុស្ស​ស្រី​វ័យ​ម្ភៃ​ជាង​ម្នាក់។
អេះអុញ​ៗ កេះកៀវ​គ្នា​ក្នុង​សភាព​ភ័យ វណ្ណា​លេប​ទឹក​មាត់​ក្អឹក សួរ​ញ័រៗ​ទៅ​កាន់​រូប​នារី​ក្មេង​នោះ៖
«គឺ​នាង​មែន​ទេ​ដែល​ជា​ម្ចាស់​ចិញ្ចៀន?»
«មែនហើយ! បង​ជួយ​ខ្ញុំ​ផង! ពេល​នេះ​ព្រលឹង​ខ្ញុំ​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ហើយ ព្រោះ​ខ្ញុំ​ជិត​ដល់​ពេល​ចូល​រាង​កាយ​ខ្លួន​ឯង​លែង​បាន​ហើយ​!»
«ចុះ​ហេតុ​អី​ព្រលឹង​នាង​ចេញ​ពី​ខ្លួន​បែប​នេះ?» ហាក់​លែង​សូវ​ខ្លាច វណ្ណា​សួរ​បន្ត។
«គឺ​គេ​ខាប​ព្រលឹង​ខ្ញុំ​ចេញ​ពី​ខ្លួន​ ដើម្បី​កុំ​ឱ្យ​រត់​ចោល​គេ!»
«គេ​នោះ គឺ​ដេត​នោះ​មែន​ទេ?»
​នាង​មិន​តប​ តែ​ងក់​ក្បាល​បញ្ជាក់​ចម្លើយ​ថា​ត្រឹម​ត្រូវ។

«ចុះ​ឥលូវ​ ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ជួយ​នាង​បាន​?»
«បង​ត្រូវ​ទៅ​ផ្ទះ​ដេត ហើយ​រក​រូប​ក្រមួន​​ដែល​គេ​ស្មូន​ដោយ​យក​សក់​ខ្ញុំ​ទៅ​សូត្រ​ខាប​ព្រលឹង​ខ្ញុំ​ចេញ​នោះ និង​នាំ​រាង​កាយ​ខ្ញុំ​មក​ឱ្យ​គ្រូ​យាយ​នេះ​ហៅ​ចូល​ខ្លួន​វិញ​មុន​យប់​ស្អែក​! បើ​មិន​អ៊ីចឹង ខ្ញុំ​លែង​បាន​ក្លាយ​ជា​មនុស្ស​ហើយ!»
«ចុះ​ពួក​ខ្ញុំ​ធ្វើ​ម៉េច​ដឹង​ថា ផ្ទះ​អា​ម្នាក់​ឈ្មោះ​ដេត​នោះ​នៅ​ឯ​ណា​ទៅ?» វិ​បុល​លាន់​មាត់​ឥត​ព្រាង​ទុក។
«ទៅ​តាម​ផ្លូវ​ឆ្នេរ​ដែល​ពួក​បង​ទៅ​កាល​ពី​ម្សិល​មិញ​ទៅ ហើយ​ខ្ញុំ​នឹង​សុំ​ឱ្យ​គ្រូ​យាយ​នេះ​ខាប​ព្រលឹង​ខ្ញុំ​ចូល​ក្នុង​ចិញ្ចៀន​នេះ​សិន ដើម្បី​ប្រាប់​ផ្លូវ​ពួក​បង​!»

ថា​ហើយ រូប​គ្រួ​បញ្ជាន់​រូប​នោះ​ក៏​ទៅ​ជា​រញ្ជួយ​ម្ដង​ទៀត រួច​ដួល​ត្មោល​ទៅ​លើ​ក្ដារ​ផ្ទះ ទំនង​ព្រលឹង​នាង​ចេញ​ទៅ​វិញ​ហើយ។
ក្រោយ​ពី​បាន​ដឹង​រឿង​ហើយ បុរស​ទាំង​៤​ចេញ​ពី​ភ្នំ​ពេញ​ម្ដង​ទៀត​យ៉ាង​តក់​ក្រហល់ សូម្បី​តែ​ចាន់​ក៏​លែង​ខ្លាច​ដែរ​ ព្រោះ​ចិត្ត​ចង់​ជួយ​ជីវិត​មនុស្ស​។ ដោយ​មាន​ការ​ប្រាប់​ផ្លូវ​ពី​វិញ្ញាណ​នារី​ក្នុង​ចិញ្ចៀន ពួក​គេ​ទៅ​ដល់​ឆ្នេរ​នោះ​ម្ដង​ទៀត​នៅ​ម៉ោង​៤​ល្ងាច។
ពួក​គេ​ចត​ឡាន​នៅ​អែប​ផ្លូវ​ដែល​មាន​ស្មៅ​ក្រាស់​ៗ​ជួយ​បាំង ហើយ​ដើរ​ចូល​ទៅ​ផ្ទះ​ស៊ី​ដេត​ បុរស​រោគ​ចិត្ត​ដោយ​មាន​ចិញ្ចៀន​នៅ​នឹង​ដៃ​វណ្ណា។ ទៅ​ដល់ គេ​ឃើញ​បុរស​នោះ​ដើរ​ចេញ​មក​ទំនង​ក្រេវក្រោធ​ ព្រោះ​មិន​សម​ថា​គេ​ខំ​គេច​មក​ដល់​ទី​នេះ​ហើយ នៅ​មាន​អ្នក​មក​តាម​រក​ឃើញ​ទៀត។ បុរស​យើង​ទាំង​បួន​ធ្វើ​ជា​វង្វេង​ផ្លូវ ហើយ​សុំ​ផ្ទះ​បុរស​នោះ​ស្នាក់​មួយ​យប់ ​ព្រោះ​គ្មាន​អី​ធ្វើ​ដំណើរ ហើយ​មិន​ស្គាល់​ផ្លូវ​ផង។ ​ស៊ីដេត​ព្រម​ឱ្យ​អ្នក​ទាំង​៤​ដេក​នៅ​ក្រៅ​មាត់​ទ្វារ ហើយ​ហាម​ចូល​ក្នុង​ផ្ទះ​ ព្រោះ​គេ​មាន​ប្រពន្ធ​ទើប​កូន​ខ្ចី។

អ្នក​ទាំង​៤​ក៏​ធ្វើ​ជា​យល់​ព្រម ហើយ​នាំ​គ្នា​ធ្វើ​ជា​ដេក​លក់​បាន​មួយ​សន្ទុះ វណ្ណា​លួច​ក្រោក​ឡើង​មើល​តាម​ប្រលោះ​ជញ្ជាំង​បាក់​បែក​តូច​មួយ​ ឃើញ​ក្នុង​ផ្ទះ​ពិត​ជា​មាន​រាងកាយ​នារី​រងគ្រោះ​នោះ​មែន។ នាង​អង្គុយ​លើ​កៅអី​តែ​គ្មាន​វិញ្ញាណ​ ហើយ​ស៊ីដេត​កំពុង​អង្គុយ​ក្បែរ​បញ្ចុក​បាយ​នាង ទាំង​ដែល​នាង​មិន​អាច​ហើប​មាត់ ហើយ​កំពប់​ជ្រុះ​ប្រឡាក់​ពេញ​ខ្លួន​ទើរ​ពេញ​ដី។ គេ​ឮ​បុរស​នោះ​រអ៊ូ​អុះៗ​ម្នាក់​ឯង​នៅ​ពី​មុខ​រាង​កាយ​នាង៖
«មាន​អា​អ្នក​មក​ចង់​រំខាន​ក្ដី​សុខ​យើង​ទៀត​ហើយ! តែ​អូន​កុំ​ព្រួយ​អី​វី​ បង​នឹង​នាំ​អូន​ទៅ​កន្លែង​ផ្សេង​ដែល​ពួក​វា​រក​យើង​លែង​ឃើញ! បង​ចង់​តែ​សម្លាប់​ពួក​វា​ចោល​ទេ​ តែ​បង​បាន​សន្យា​នឹង​អូន​ហើយ​ថា ឱ្យ​តែ​អូន​លែង​រត់​ចោល​បង បង​នឹង​លែង​ធ្វើ​បាប​អ្នក​ណា​ទាំង​អស់!»

ស៊ីដេត​ធ្លាប់​រៀន​របៀន​ខាប​ព្រលឹង​ពី​សាច់​ញាតិ​គេ​កាល​ពី​នៅ​ក្មេង ហើយ​ពេល​នេះ​ដោយ​សារ​តែ​ខ្លាច​នាង​រត់​ចោល​គេ​ គេ​សុខ​ចិត្ត​ប្រើ​របៀន​នោះ​មក​ខាប​វិញ្ញាណ​នាង​ចេញ​ពី​ខ្លួន ទោះ​បី​ត្រូវ​រស់​នៅ​ជាមួយ​រាងកាយ​ដែល​ដូច​សាកសព ក៏​ល្អ​ជាង​ត្រូវ​ភ័យ​ព្រួយ​ខ្លាច​នាង​រត់​ដែរ។
វណ្ណា​រេ​ភ្នែក​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ផ្ទះ ប្រាថ្នា​រក​មើល​រូប​ក្រមួន​តំណាង​ឱ្យ​ផាវី​ តែ​គេ​រក​មើល​មិន​ឃើញ​សោះ។ គេ​ដើរ​ត្រលប់​មក​ធ្វើ​ជា​ដេក​លក់​កុំ​ឱ្យ​​ស៊ីដេត​កើត​ចិត្ត​សង្ស័យ។ ស៊ីដេត​ក៏​បើក​ទ្វារ​មក​អើត​មើល​ពួក​គេ​ទាំង​៤​មែន។

យប់​កាន់​តែ​ជ្រៅ ​ស៊ីដេត​​អៀវ​នារី​កម្សត់​​ចេញ​តាម​ទ្វារ​ក្រោយ បម្រុង​ចុះ​ទូក​ចែវ​ទៅកាន់​​កោះ​ខាង​មុខ​នោះ។ វា​ដូច​ជា​គួរ​ឱ្យ​អស់​សំណើច​ដែល​ធ្វើ​ដំណើរ​លើ​សមុទ្រ​ ហើយ​គេ​មក​ប្រើ​ទូក​ចែវ តែ​គេ​មិន​បាន​គិត​អី​ទៀត​ឡើយ ព្រោះ​អ្វី​ដែល​គេ​គិត​នោះ​ គឺ​ធ្វើ​យ៉ាង​ណា​រក​កន្លែង​មួយ​ផ្សេង​ទៀត​សម្រាប់​គេ​និង​ផាវី។
វណ្ណា​ដាស់​ម៉ានិត​តាម​ពី​ក្រោយ​ពួក​គេ​ទាំង​ពីរ តែ​ទម្រាំ​ទៅ​ទាន់​ ស៊ីដេត​កំពុង​ចែវ​ទូក​ខ្វៃ​ៗ​ក្នុង​សមុទ្រ ដោយ​មាន​រាង​កាយ​ផាវី​ដេក​ស្ដូក​ស្ដឹង​ក្បែរ​គេ​នោះ​ផង ​គឺ​ទៅ​​បាន​ឆ្ងាយ​គួរ​សម​ដែរ​ហើយ។ គេ​ងាក​មក​ថា​ឱ្យ​វណ្ណា​និង​ម៉ានិត​ដែល​នៅ​លើ​គោក​នេះ​ផង៖
«ឯង​គិត​ថា​យើង​ល្ងង់ មិន​ដឹង​គម្រោង​ឆ្កួត​ៗ​របស់​ពួក​ឯង​ហ្នឹង​អ្ហេស? ចង់​បំបែក​អូន​វី​ពី​យើង​ផង​? គ្មាន​ផ្លូវ​ទេ​អា​ពួក​ឆ្កួត​អើយ! ហាហា…» ពេល​នេះ​គេ​រឹត​តែ​ដូច​មនុស្ស​ឆ្កួត គឺ​លែង​ដឹង​អ្វី​ខុស អ្វី​ត្រូវ​ទៀត​ហើយ។

មិន​យូរ​ប៉ុន្មាន វិបុល​ដែល​មុន​នេះ​បាន​ទាក់ទង​ប៉ូលិស ពួកគេ​​ក៏​មក​ដល់​។ ប៉ុន្តែ​ពួកគេ​​គ្មាន​ទូក​ទេ ធ្វើ​ម៉េច​អាច​តាម​បុរស​រោគ​ចិត្ត​បាន​ទៅ?
ប៉ូលិស​បាន​ស្រែក​គំរាម​បាញ់​ បើ​គេ​នៅ​តែ​ប្រឹង​បន្ត​ទៅ​មុខ តែ​មនុស្ស​ដូច​ស៊ីដេត​លែង​ខ្លាច​ស្លាប់​ទៅ​ហើយ​ គេ​នៅ​តែ​ប្រឹង​ចែវ​ទៅ​មុខ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ជាមួយ​សំណើច​សប្បាយ​ចិត្ត​លាយ​កំហឹង។ មិន​ដឹង​យ៉ាង​ម៉េច វណ្ណា​ក្រឡេក​ទៅ​ខាង​ឆ្វេង​ដៃ​ ស្រាប់​តែ​ឃើញ​កាណូត​តូច​មួយ​ដែល​អាច​ជិះ​គ្នា​បាន​បី​បួន​នាក់។
មិន​ទុក​ឱ្យ​ហួស​ពេល វណ្ណា​និង​ប៉ូលិស​២​នាក់​ទៀត​ចេញ​កាណូត​ទៅ​ភ្លាម ធ្វើ​ឱ្យ​ស៊ីដេត​ប្រែ​ពី​សើច​ទៅ​ជា​ស្រឡាំងកាំង​ ប្រឹង​បង្កើន​ល្បឿន​ដៃ​ចែវ​បណ្ដើរ​ និយាយ​នឹង​រាងកាយ​ផាវី​បណ្ដើរ៖
«វា​កំពុង​តាម​មក​រំខាន​យើង​ទៀត​ហើយ​វី! តែ​អូន​កុំ​ភ័យ​ បង​មិន​ព្រម​ឱ្យ​ពួក​វា​បាន​សម្រេច​បំណង​ទេ! យើង​នឹង​នៅ​ជាមួយ​គ្នា!»

ពេល​ទូក​ប៉ូលិស​ទៅ​ដល់ ស៊ីដេត​លើក​កូន​កាំបិត​មក​ភ្ជង់​រេ​ទៅ​ប៉ូលិស​និង​វណ្ណា​ដូច​មនុស្ស​លែង​មាន​សតិ។ ក្រោយ​មក​ ប៉ូលិស​ក៏​លើក​កាំភ្លើង​ភ្ជង់​ទៅ​ឱ្យ​គេ​ដាក់​កាំបិត​ចុះ នាយ​ស៊ីដេត​ក៏​រេ​កាំបិត​មក​ប្រុង​អារ​ក​ផាវី​ជំនួស​វិញ។ វណ្ណា​ស្រែក​ទៅ​ឃាត់​ស៊ីដេត៖
«ឯង​កុំ​ធ្វើ​អី​នាង​ណា​ដេត! ឯង​កុំ​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​ទោស​កាន់​តែ​ធ្ងន់​អី​! លែង​នាង​ទៅ​!»
«ឯង​មក​ចេះ​អី​រឿង​ប្ដី​ប្រពន្ធ​យើង​? យើង​ស្រលាញ់​នាង​​ណាស់​! បើ​ឯង​ហ៊ាន​តែ​ចូល​មក​ យើង​នឹង​ស្លាប់​ទាំង​ពីរ​នាក់​!»
«តែ​នាង​បាន​ស្លាប់​រួច​ទៅ​ហើយ​! គឺ​ឯង​ជា​អ្នក​ធ្វើ​ឱ្យ​នាង​ស្លាប់​ជា​យូរ​មក​ហើយ! ឯង​សម្លាប់​សុភមង្គល​ និង​ក្ដី​សុខ​របស់​នាង! ឯង​មិន​បាន​ស្រលាញ់​នាង​ទេ! ឯង​ជា​មនុស្ស​អាត្មា​និយម! លែង​នាង​ទៅ!»
«អត់​ទេ! យើង​គ្មាន​ផ្លូវ​ឱ្យ​នាង​ទៅ​ចោល​យើង​ទេ! វី អូន​ឆាប់​ប្រាប់​ពួក​វា​ទៅ ថា​យើង​ស្រលាញ់​គ្នា​ណាស់​! ប្រាប់​ពួក​វា​ទៅ ថា​កុំ​ឱ្យ​មក​រំខាន​យើង​ទៀត​! វី អូន​ប្រាប់​ពួក​វា​ទៅ​….ហ៊ឺហ៊ឺ…» ស៊ីដេត​ស្រែក​យំ​រៀបរាប់​បណ្ដើរ យក​ដៃ​អង្រួន​រាងកាយ​ផាវី​ដែល​កំពុង​ស្ដូកស្ដឹង​ដូច​សាកសព​នោះ​បណ្ដើរ។

«គឺ​ឯង​កំពុង​ធ្វើ​ឱ្យ​ខ្លួន​ឯង​លង់​កាន់​តែ​ជ្រៅ​ហើយ ទោះ​បី​នាង​ស្លាប់​ឬ​រស់​ ក៏​នាង​មិន​ព្រម​ស្រលាញ់​មនុស្ស​អាត្មានិយម​ដូច​ឯង​នេះ​ដែរ​! បើ​ឯង​ស្រលាញ់​នាង​មែន ឯង​មិន​មែន​ធ្វើ​បាប​នាង​ដល់​ថ្នាក់​នេះ​ទេ​! នេះ​អ្ហេះ​ពាក្យ​ដែល​ឯង​ស្រែក​ក្ដែងៗ​ថា​ ស្រលាញ់​នាង​???»
«មិន​បាច់​មក​ដៀល​យើង​ទេ​! យើង​ឆ្កួត​ឬ​ជា​ វា​ជា​ស្នេហា​របស់​យើង​និង​អូន​វី! ពួក​ឯង​ជា​អ្នក​ក្រៅ​មិន​ដឹង​រឿង​ទេ! យើង​នឹង​ស្លាប់​ទៅ​តាម​អូន​វី លែង​ឱ្យ​ពួក​ឯង​មក​រញ៉េរញ៉ៃ​នឹង​យើង​បាន​ទៀត​​!» ថា​ហើយ គេ​ក៏​លើក​កាំបិត​បម្រុង​ចាក់​ទ្រូង​ខ្លួន​ឯង​….
ផូង…​ ស្នូរ​គ្រាប់​ភ្លើង​ទី​១​របស់​ប៉ូលិស​បាញ់​ចំ​ដើម​ដៃ​របស់​ស៊ីដេត​ធ្វើ​ឱ្យ​គេ​គ្រវែង​កាំបិត​ធ្លាក់​ទៅ​ក្នុង​ទឹក​សមុទ្រ តែ​គេ​នៅ​អាច​ទប់​ជំហរ​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ទៅ​ទឹក​បាន។ ឃើញ​ពេល​គេ​កំពុង​បាក់​ជំហរ​បែប​នេះ វណ្ណា​ក៏​ចុះ​ទៅ​ក្រៀក​ចាប់​គេ​ឱ្យ​ប៉ូលិស​ ព្រោះ​នៅ​ជាប់​គ្រាប់​ភ្លើង​នោះ ប៉ូលិស​បាន​លាប​សារជាតិ​ថ្នាំ​សន្លប់​ដើម្បី​ឱ្យ​គេ​បាត់​ស្មារតី។ រួច​ក្រុម​ប៉ូលិស​ក៏​បាន​នាំ​ពួក​គេ​ទាំង​អស់​គ្នា​មក​ដល់​លើ​គោក​វិញ​ដើម្បី​ចាត់ការ។

នៅ​ឯ​ផ្ទះ​នាយ​ស៊ីដេត​ឯណេះ​វិញ ចាន់​កំពុង​តែ​តាម​រក​រូប​ស្មូន​ដែល​តំណាង​ឱ្យ​ផាវី​មិន​ឃើញ​សោះ។ ឬ​មួយ​ក៏​នាយ​ស៊ីដេត​នោះ​យក​ទៅ​តាម​ខ្លួន ហើយ​ជ្រុះ​ចូល​ទឹក​ពេល​ប្រទាញប្រទង់​នៅ​លើ​ទូក? ចាន់​រេ​ភ្នែក​មើល​ពេញ​ក្នុង​ផ្ទះ​នៅ​តែ​មិន​ឃើញ​ មិន​ថា​ក្នុង​ថត​តុ កន្លុក​កន្លៀត​ណា​ទេ។ តែ​គេ​ចោល​ភ្នែក​ទៅ​ក៏​ឃើញ​រូប​ថត​ផាវី​នៅ​ជាប់​ជញ្ជាំង​ ហើយ​ទំនង​មាន​សរសៃ​អ្វី​នៅ​ជាប់​ពី​ខាង​ក្រោយ។ ពេល​ដោះ​រូប​ថត​នោះ​ចេញ​មក ឃើញ​ថា​ជញ្ជាំង​មាន​រូង​បួន​ជ្រុង​មួយ​ដែល​ដាក់​រូប​ស្មូន​ពី​ក្រមួន​នោះ​មែន។
រក​ឃើញ​អ្វី​គ្រប់​យ៉ាង​ហើយ ពួក​គេ​ទាំង​៤​ក៏​នាំ​រាង​កាយ​ផាវី​មក​រក​គ្រូ​បញ្ជាន់​រូប​នៅ​កៀន​ស្វាយ​ឯ​ណេះ​វិញ​ភ្លាម ព្រោះ​ខ្លាច​មិន​ទាន់​ពេល ព្រោះ​ព្រលឹង​នាង​ វណ្ណា​ក៏​ទាក់ទង​លែង​បាន​ដែរ។

នៅ​ផ្ទះ​យាយ​បញ្ជាន់​រូប រាង​កាយ​ផាវី​ត្រូវ​គេ​ដាក់​ដេក​ស្ដូកស្ដឹង​នៅ​ពី​មុខ​ចាន​ជើង​ធូប​មួយ​សំណុំ ទៀន​កំពុង​ឆេះ​រេ​ចុះ​ឡើង​មួយ​គូ​ និង​រូប​ស្មូន​របស់​នាង​ដែល​មាន​រុំ​ភ្ជាប់​សក់​​របស់​នាង​ផង។ យាយ​គ្រូ​សូត្រ​ចាប់ផ្ដើម​ពិធី​ហៅ​ព្រលឹង​នាង​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន​ ផាវី​ក៏​ដឹង​ខ្លួន​វិញ​ដូច​មនុស្ស​ធម្មតា។
អាច​ថា​នេះ​គឺ​ជា​និស្ស័យ​ វណ្ណា​និង​ផាវី​ក៏​ចាប់​ផ្ដើម​ស្រលាញ់​គ្នា។ ហេតុ​នេះ​ទើប​នាង​ពឹង​ឱ្យ​ខ្មោច​លោក​យាយ​នៅ​ផ្លូវ​ចូល​ឆ្នេរ​នោះ ក្លែង​ជា​មនុស្ស ​ហើយ​ប្រគល់​ចិញ្ចៀន​របស់​នាង​ទៅ​វណ្ណា​ដើម្បី​ជួយ​នាង។ វណ្ណា​និង​ផាវី​ក៏​បាន​រៀបការ​នឹង​គ្នា​ដោយ​មាន​សម្លាញ់​អាប់​ទាំង​បី​ធ្វើ​ជា​អ្នក​កំដរ។ ចំណែក​បុរស​រោគ​ចិត្ត​ស៊ីដេត​កំពុង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​វិកល​ចរិត ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ និង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ពី​បទ​ពង្រត់​និង​បង្ខាំង​ទុក​មនុស្ស​ខុស​ច្បាប់​តាម​ការ​សន្មត់​​របស់​ច្បាប់។

ការ​ពិត គ្មាន​ឆ្នេរ​សុខសាន្ត​អី​នោះ​ទេ វា​គ្រាន់​តែ​គម្រោង​ការ​របស់​ខ្មោច​ដែល​នៅ​កន្លែង​កប់​ខ្មោច​នោះ ដើម្បី​ឱ្យ​អ្នក​ទាំង​៤​បាន​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​របស់​នាយ​ស៊ីដេត​ប៉ុណ្ណោះ។ ហើយ​កាណូត​នោះ​ក៏​ក្រុម​ខ្មោច​នោះ​ជា​អ្នក​ចាត់​ការ​ជួយ​​ដែរ! គិត​ទៅ ខ្មោច​ក៏​ចេះ​រៀប​គម្រោងការ​បោក​មនុស្ស​ដែរ​តើ!

គួរ​ញ៉ាំ​ទឹក​យ៉ាងណា ទើប​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​?

ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​រាង​ស្អាត ជាពិសេស​ស្ត្រីភេទ តែងតែ​ប្រាថ្នា មិន​ចង់​បាន​ទេ នូវ​ការ​ដុះ​ខ្លាញ់​ក្បាលពោះ ដូច្នេះ ពួកគេ​ច្រើន​តែ​ប្រើ​វិធី​ហាត់ប្រាណ ដើម្បី​សម្រក​ក្បាលពោះ​។ ជាមួយគ្នា​នោះ​ដែរ បើសិនជា​ទទួលបាន​ជោគជ័យ វា​ពិតជា​រឿង​មួយ​គួរ​ឱ្យ​សប្បាយចិត្ត​ណាស់ ប៉ុន្តែ ក៏​មាន​មនុស្ស​ជាច្រើន មិន​ទទួលបាន​ជោគជ័យ​ដែរ​។ ហេតុដូច្នេះ​ហើយ សូម​កុំ​ទាន់​អស់សង្ឃឹម​អី ព្រោះ​គ្រាន់តែ​ទទួលទាន​ទឹក ក៏​អាច​សម្រក​ខ្លាញ់​ក្បាលពោះ បាន​យ៉ាង​ល្អ​ដែរ​។

ញ៉ាំ​ទឹក​ត្រជាក់​

​ការ​ទទួលទាន​ទឹក​ត្រជាក់ នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​ក្នុង​រាងកាយ ធ្វើការ​កាន់តែ​ខ្លាំង​ទៅៗ ដើម្បី​បញ្ចុះ​សីតុណ្ហភាព តាមរយៈ​ការប្រើប្រាស់​ទឹក​។


ផឹកទឹក​មួយ​កែវ​ពេញ នៅពេល​ភ្ញាក់ពីដេក​
​រឿងនេះ នឹង​ជួយ​បង្កើន​ការរំលាយ​អាហារ និង​ជួយ​ច្រោះ​ជាតិពុល ពី​ក្នុង​ខ្លួន​បាន​ដែរ​។ ក្រៅពីនេះ ការ​ទទួលទាន​ទឹក​ច្រើន នៅ​ពេល​ព្រឹក នឹង​បង្ការ​កុំឱ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ នៅ​ព្រឹក​ឡើង​ដែរ​។


ញ៉ាំ​ទឹក យ៉ាងហោចណាស់ ៨ កែវ​ឡើងទៅ ក្នុង​មួយ​ថ្ងៃ​
​នៅ​ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក រាងកាយ​នឹង​រក្សា​ទឹក​កាន់តែច្រើន ជាពិសេស ក្នុង​កោសិកា​ខ្លាញ់​តែម្តង​។ តាមរយៈ​ការ​បង្គ្រប់​ជាតិ​ទឹក ឱ្យបាន​គ្រប់គ្រាន់ រាងកាយ​នឹង​មិន​អាច​រក្សា​ទឹក​ច្រើន ក្នុង​កោសិកា​ខ្លាញ់​ទេ ហើយ​កោសិកា​ខ្លាញ់​ទាំងនោះ នឹង​ថយចុះ​ទំហំ​ដែរ​។


ញ៉ាំ​អាហារ​បណ្តើរ ញ៉ាំ​ទឹក​បណ្តើរ​
​ការធ្វើ​បែប​នេះ នឹង​ជួយ​បន្ថយល្បឿន នៃ​ការ​ញ៉ាំ​អាហារ និង​ឱ្យ​ញ៉ាំ​អាហារ ឆាប់​ឆ្អែត​ផងដែរ​។


ដាក់​ទឹក តាម​ខ្លួន​ជានិច្ច​
​ការធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​អ្នក មិន​ចង់​ញ៉ាំ​អាហារ​សម្រន់ ឬ​ផឹក​ភេសជ្ជៈ​ខុស នៅពេល​ស្រេកទឹក​ដែរ​៕

ពេល​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​?

ថ្វី​បើ​ចំណេះដឹង​ទាក់ទង​នឹង​ការប្រើ​ថ្នាំ​ផ្សះ​របស់​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹងថា វា​មិន​អាច​សម្លាប់​វីរុស​បាន និង​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​នៅ​ពេល​ប្រើប្រាស់​ច្រើន​លើស​កំណត់​ក៏ដោយ ក៏​គ្រូពេទ្យ​ច្រើន តែ​ចេញ​ជា​ថ្នាំ​ផ្សះ​ឱ្យ​អ្នកជំងឺ​ប្រើ​ដែរ​។ រឿងនេះ​អាច​នាំឱ្យ​មាន​ការលូតលាស់​បាក់តេរី​ច្រើន​ដែល​មិន​អាច​គ្រប់គ្រង​បាន​ដោយ​ប្រើ​ថ្នាំ​ច្រើន​មុខ​ចូលគ្នា និង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៀតផង​។​

​នៅ​សហរដ្ឋ​អាមេរិក​មាន​មាន​អ្នក​ឆ្លង​រោគ​ដែល​ស៊ាំ​ថ្នាំ​យ៉ាងហោចណាស់ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៣០០០​នាក់​ដែរ​។ អង្គការ​វេជ្ជសាស្ត្រ​សំខាន់ៗ​ជាច្រើន​ដូចជា American Academy of Family Physician និង American Academy of Pediatrics, ថ្មីៗ​បាន​ព្យាយាម ការសម្រួល​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ដោយ​ការពន្យល់​ថា​ពេល​ណា​ដែល​ត្រូវ​ប្រើ និង​ពេលណា​ដែល​មិន ត្រូវ​ប្រើ​។

​ការបង្ក​រោគ​នៅ​ត្រចៀក​
​ពេល​មិន​ត្រូវ​ប្រើ​៖ ការបង្ក​រោគ​នៅក្នុង​ត្រចៀក​ភាគច្រើន​នឹង​ស្រួលបួល​មកវិញ​ដោយ​មិនបាច់​ប្រើ​ថ្នាំ ជាពិសេស​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើង​ទៅ​។ ដូច្នេះ​ចូរ​រងចាំ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​មើលឃើញថា​រោគសញ្ញា​នឹង​ស្រាកស្រាន្ត​ទៅវិញ​។
ពេល​ដែល​ត្រូវ​ប្រើ​៖ ថ្នាំ​ប្រហែលជា​ត្រូវ​ប្រើ​ភ្លាមៗ​លើ​ទារក​អាយុ​ចាប់ពី ៦​ខែ​ចុះក្រោម​ដែល​ឈឺ​ត្រចៀក ក្មេង​អាយុ​ចាប់ពី ៦​ខែ​ទៅ​២​ឆ្នាំ​មាន​ការឈឺ​ត្រចៀក​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ និង​ក្មេង​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើង​ទៅ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។

ជំងឺ​តាអក​
​ពេល​មិន​ត្រូវ​ប្រើ​៖ ថ្នាំ​ផ្សះ​ភាគច្រើន​មិន​អាច​បំបាត់​អា​ការៈរមាស់ និង​ក្រហម​ស្បែក​បានឡើយ​។ ផ្ទុយទៅវិញ ការ​ផ្តល់​សំណើម​ដល់​ស្បែក ឬ​ការសុំ​ការណែនាំ​ពី​គ្រូពេទ្យ​ដោយ​ប្រើប្រាស់​ជា​ក្រែម ឬ​ប្រេង​លាប​គឺជា​រឿង​ប្រសើ​ជាង​។

ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​មាន​សញ្ញា​នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​ដូចជា មាន​ដុំ​ឈឺ ឬ​មាន​ខ្ទុះ​ក្រោម​ស្បែក មាន​ក្រម​ពណ៌​ដូច​ទឹកឃ្មុំ ស្បែក​ទៅជា​ក្រហម​ខ្លាំង ឬ​ក្តៅ​ឧ​ណ្ហៗ និង​ក្តៅខ្លួន នោះ​ប្រហែល​ជា​ដល់ពេល​ប្រើ​ថ្នាំ​ផ្សះ​ហើយ​។

ការបង្ក​រោគ​នៅ​ភ្នែក​
​ពេល​មិន​ត្រូវ​ប្រើ​៖ គ្រូពេទ្យ​ច្រើនតែ​ចេញ​ជា​ទឹក​បន្តក់​ភ្នែក​ជា​ប្រភេទ​ថ្នាំ​ផ្សះ​បង្ការ​ជំងឺ​ក្រោយពី​ព្យាបាល​ជំងឺ​ភ្នែក​រួច​ដូច​ជា​ជំងឺ Macula Degeneration ជាមួយនឹង​ការចាក់​ថ្នាំ​។ ប៉ុន្តែ​ទឹក​បន្តក​ភ្នែក​ជា​ប្រភេទ​ថ្នាំ​ផ្សះ​កម្រ​នឹង​ប្រើ​ក្រោយពី​ធ្វើ​ការចាក់​ថ្នាំ​បែបនេះ​ណាស់ ហើយ​វា​ក៏​អាច​នាំ​ឱ្យ​រលាក​ភ្នែក​បាន​ដែរ​។
ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​អ្នក​មាន​ការបង្ក​រោគ​នៅ​ភ្នែក​ដោយ​បាក់តេរី វា​គួរតែ​មាន​សញ្ញា​ដូចជា ភ្នែក​ទៅ​ជា​ក្រហម ហើម ហូរ​ទឹកភ្នែក មាន​ខ្ទុះ និង​មើលមិនឃើញ​។

ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​
​ពេល​មិន​ត្រូវ​ប្រើ​៖ ជំងឺ​ផ្តាសាយ និង​ការ​ក្អក់​ភាគច្រើន​ព្រម​ទាំង​ករណី​រលាក​ទង​សួត​មួយ​ចំនួន​ដែល​បង្ក​ដោយ​វីរុស​គឺ​មិនចាំបាច់​ប្រើ​ថ្នាំ​ផ្សះ​ឡើយ​។ អា​ការៈឈឺ​បំពង់​ក​ដោយ​សារ​បាក់តេរី​គឺមាន​ប្រហែល មួយ​ភាគ​បី​ប៉ុណ្ណោះ​នៃ​ករណី​ដែល​កើត​លើ​កុមារ​។ បើសិន​ជា​អ្នក​សង្ស័យថា​មាន​ជំងឺ​នេះ​មែន ចូរ​ធ្វើតេស្ត​ដើម្បី​កំណត់​ឱ្យបាន​ច្រើន​លាស់​ទៅ​។
ពេល​ដែល​ត្រូវ​ប្រើ​៖ បើសិនជា​ការ​ក្អកមាន​រយៈពេល​យូរ​ជាង ១៤​ថ្ងៃ ឬ​លទ្ធផល​ធ្វើតេស្ត​ឃើញថា​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី​មែន​នោះ​គួរតែ​ដល់​ការប្រើ​ថ្នាំ​ផ្សះ​ហើយ​។

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​ពេល​មិន​ត្រូវ​ប្រើ​៖ សម្រាប់​អ្នកជំងឺ​វ័យ​ចំណាស់ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​មណ្ឌល​ថែរក្សា​មនុ​ស្ចាស់ គ្រូពេទ្យ​ច្រើនតែ​ចេញ​ជា​ថ្នាំ​ផ្សះ​ឱ្យ​ប្រើ​នៅ​ពេល​ធ្វើ​តេស្ត​ទឹកនោម​ឃើញ​មាន​បាក់តេរី​។ ប៉ុន្តែ​បើសិនជា​អ្នកជំងឺ​មិនមាន​រោគសញ្ញា​អ្វី​ទេ ថ្នាំ​នោះ​ក៏​គ្មាន​ជួយ​អ្វី​ដែរ​។
ពេល​ដែល​ត្រូវ​ប្រើ​៖ អ្នក​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​បើសិនជា​មាន​រោគសញ្ញា​ដូចជា ក្រហាយៗ​ក្នុងពេល​នោម និចេះ​តែ​បត់ជើង​តូច​ញឹក​៕

More Indians Died Taking Selfies Than Anywhere Else In The World

Until now, at least, 27 “selfie-related” deaths have been reported around the world last year, out of which around half of the deaths occurred in India.
Some of the peculiar instances of deaths while taking selfies in 2015 were:
  • Indians taking selfies died while posing in front of an oncoming train,
  • In a boat that tipped over at a picnic during selfie
  • on a cliff that gave way and crumbled into a 60-foot ravine
  • on the slippery edge of a scenic river canal.
  • Misstepping while taking selfies
  • Being swept away in the sea while taking a selfie at the rocky beach.
Related to the deaths because of selfies, Mumbai police has to go a step further to prevent these deaths. They said that they had identified more than a dozen “no-selfie zones” around Mumbai. These no-selfie zones are those fatal points in Mumbai where chances of kissing the death were more than avoiding it.
On the other hand, a populous country like India has seen a growth in the selfies where some of the social media campaigns are purely based on the selfies and even one of the most popular Prime minister Narendra Modi has been seen taking selfies.


Monday, January 11, 2016

Ballon d’Or 2016

Star striker Lionel Messi's Barcelona won the best player of the FIFA Ballon d'Or 2015, and last night in the cityZurich, Switzerland.

President of the Argentine national team 28-year-old received a voice vote 41.33 percent, while Cristiano Ronaldo won 27.76 percent Hundreds of Brazilian youngsters Neymar and 7.86 percent.

This is the 5 th, and the Barcelona striker won the World Player of Ballon d'Or. Statistics in 2015 by Messi 61 games scoring 52 goals and scoring (Assists) 26 times.

Tuesday, January 5, 2016

Liverpool ឈ្នះ Stoke City ១- ០ បន្ត​ក្ដី​សង្ឃឹម​ជើង​ទី​២ ​ខណៈ​កីឡាករ​២​នាក់​របួស

ក្រុម​ហង្ស​ក្រហម​ Liverpool បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Stoke Cityក្នុង​លទ្ធផល ១- ០ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ League Cup ឬ Capital One Cup ប៉ុន្តែ​កីឡា​សំខាន់​២​នាក់​​របួស​សរសៃ​ពួរ។

នៅ​តង់​ទី​១​ក្រុម​លោក ​Jurgen Klopp ត្រូវ​បាត់បង់​កីឡាករ​​​ល្អ​ពីរ​នាក់​គឺ​ខ្សែ​បម្រើ​ Philippe Coutinho និង​ខ្សែ​ការពារ Dejan Lovren ដោយ​សារ​មាន​​របួស​សរសៃ​ពួរ។ ទោះ​ជា​​​គ្មាន​កីឡាករ​​ទាំង​ពីរ​នាក់​នេះ​ក្ដី Liverpool នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​ក្រុម​ម្ចាស់​ផ្ទះ​មុន​នៅ​នាទី៣៧ ដោយ​កីឡាករ Jordon Ibe ដែល​ប្ដូរ​ជំនួស Philippe Coutinho។

ក្រោយ​ក្រុម​ភ្ញៀវ​នាំ​មុខ​ ក្រុម Stoke City ក៏​បាន​បង្កើត​ឱកាស​ជា​រឿយ​ដោយ​​កីឡាករ Glen Johnson និង Joselu ប៉ុន្តែ​ត្រូវ​បាន​អ្នក​​ចាំ​ទី​ដៃ​ស្អិត​ Simon Mignolet សង្គ្រោះ​បាន​រហូត។ ចប់​៩០​នាទី​ Liverpool ឈ្នះ Stoke City ១- ០ ដែល​ជា​ក្ដី​សង្ឃឹម​នៅ​ជើង​ទី​២​ដើម្បី​បន្ត​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​នៅ​កីឡាដ្ឋាន​Wembley៕

Monday, January 4, 2016

នាយករដ្ឋមន្រ្តី បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ ពី ៦ម៉ឺនរៀល មក ២៥០០០រៀល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូពី៦ម៉ឺនរៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅធ្វើប័ណ្ណបើកបរម៉ូតូ និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។

សម្តេចតេជោ ប្រកាសដូច្នេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

ការប្រកាសរបស់សម្តេចបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានសម្តែងក្តីកង្វល់ និងស្នើសម្តេចតាមទំព័រ Facebook របស់សម្តេច ឲ្យផ្តល់ការអនុគ្រោះទៅលើការធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានតម្លៃថ្លៃ។

សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ៕