ក្រុមតោខៀវ Chelsea បានបំបាក់ក្រុមម្ចាស់ផ្ទះ MK Dons (ក្រុមលេខ២០នៅ Championship) ដោយលទ្ធផល ៥-១ ក្នុងការប្រកួត FA Cup ជុំទី៤យប់មិញ និងបានឡើងទៅជុំទី៥ជាបន្ត ដែលនឹងត្រូវប៉ះក្រុមគីឡូធ្ងន់ Manchester City។
៥គ្រាប់របស់ក្រុមភ្ញៀវ Chelsea គឺរកបានដោយ Oscar ហែតទ្រីកនាទី (១៥, ៣២, ៤៤), Eden Hazard ទាត់បាល់ពិន័យ១១ម៉ែត្រនាទី៥៥ និង Bertrand Traore នាទី៦២ ខណៈដែល MK Dons បានបំបែកពងមាន់១គ្រាប់ នាទី២១។
រីឯ១គូទៀតយប់មិញដែរ Everton បានយកឈ្នះលើម្ចាស់ផ្ទះ Carlisle United មកពី League Two ដោយលទ្ធផល ៣-០ ដែលរកបានដោយ Arouna Kone នាទីទី២, Aaron Lennon នាទី១៤ និង Ross Barkley នាទី៦៥។ Everton នឹងត្រូវឡើងប៉ះ Bournemouth នៅជុំទី៥៕
No comments:
Post a Comment