៦គ្រាប់របស់ម្ចាស់ផ្ទះ Real គឺបើកឆាកដំបូងដោយការតែតរបស់ Karim Benzema នាទីទី៧ ខណៈដែល Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្រនាទី១២ និងញាក់កិបខ្សែការពារ២នាក់ស៊ុតចុងតង់ទី១ មុនពេលតារាឆ្នើមរូបនេះ តែត១គ្រាប់ទៀតនៅនាទី៨២។ រីឯ២គ្រាប់ទៀតគឺរកបានដោយ James Rodriguez ស៊ុតកោងជើងឆ្វេងយ៉ាងស្អាតនាទី១៦ ខណៈដែលគ្រាប់ទី៦ ជាគ្រាប់ចូលទីខ្លួនឯងរបស់ Oscar Duarte នាទី៨៦។
ដូច្នេះអ្នកចាត់ការថ្មី Zinedine Zidane ពិតជាដឹកនាំ Real ធ្វើបានល្អណាស់ នៅប្រកួតក្នុងដី៣ប្រកួតដំបូងដោយឈ្នះ Deportivo ៥-០, ឈ្នះ Sporting ៥-១ និងឈ្នះប្រកួតនេះ ៦-០ ទៀត ប៉ុន្តែប្រកួតក្រៅដី១ប្រកួតមុន គឺបានត្រឹមស្មើ Real Betis ១-១ ប៉ុណ្ណោះ។ លទ្ធផលនេះ Real នៅតែឈរនៅលេខ៣ដដែល ដោយចាញ់ក្រុមកំពូលតារាង Barcelona ៤ពិន្ទុ និងចាញ់ Atletico Madrid ១ពិន្ទុ៕
No comments:
Post a Comment