ក្រុមហង្សក្រហម Liverpool បានបំបាក់ក្រុមម្ចាស់ផ្ទះ Stoke Cityក្នុងលទ្ធផល ១- ០ ក្នុងការប្រកួតពានរង្វាន់ League Cup ឬ Capital One Cup ប៉ុន្តែកីឡាសំខាន់២នាក់របួសសរសៃពួរ។
នៅតង់ទី១ក្រុមលោក Jurgen Klopp ត្រូវបាត់បង់កីឡាករល្អពីរនាក់គឺខ្សែបម្រើ Philippe Coutinho និងខ្សែការពារ Dejan Lovren ដោយសារមានរបួសសរសៃពួរ។ ទោះជាគ្មានកីឡាករទាំងពីរនាក់នេះក្ដី Liverpool នៅតែធ្វើបានល្អដោយស៊ុតបញ្ចូលទីក្រុមម្ចាស់ផ្ទះមុននៅនាទី៣៧ ដោយកីឡាករ Jordon Ibe ដែលប្ដូរជំនួស Philippe Coutinho។
ក្រោយក្រុមភ្ញៀវនាំមុខ ក្រុម Stoke City ក៏បានបង្កើតឱកាសជារឿយដោយកីឡាករ Glen Johnson និង Joselu ប៉ុន្តែត្រូវបានអ្នកចាំទីដៃស្អិត Simon Mignolet សង្គ្រោះបានរហូត។ ចប់៩០នាទី Liverpool ឈ្នះ Stoke City ១- ០ ដែលជាក្ដីសង្ឃឹមនៅជើងទី២ដើម្បីបន្តទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅកីឡាដ្ឋានWembley៕
No comments:
Post a Comment