Sunday, April 24, 2016

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​
១. ខ្ទឹម​
​ខ្ទឹម អាច​ជំរុញ និង​ដាស់​អង់ស៊ីម​ថ្លើម ឲ្យមាន​សកម្មភាព​ខ្លាំង និង​ចម្រោះ​ជាតិពុល​បានល្អ ចេញ​ពី​ថ្លើម​។​
២. ក្រូចថ្លុង​
​ក្រូចថ្លុង សម្បូរ​វីតាមីន C និង​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​សម្អាត ជាតិពុល​ចេញពី​ថ្លើម បាន​យ៉ាង​ល្អប្រសើរ​។​
៣. ការ៉ុត
​ការ៉ុត សម្បូរ​ជាតិ flavonoids និង beta-carotene ដែល​អាច​ជំរុញ​ថ្លើម ឲ្យបំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ល្អ​។​
៤. តែ​បៃតង​
​តែ​បៃតង ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ពង្រឹង​ដល់ តួនាទី​របស់​ថ្លើម​។ តែ​បៃតង មិន​ត្រឹមតែ​ឆ្ងាញ់​នោះទេ ប៉ុន្តែ វា​អាច​ជួយ​សម្រូល ដល់​ការរំលាយ​អាហារ​ថែមទៀត​ផង​។​
៥. បន្លែ​ពណ៌​បៃតង​
​បន្លែ​បៃតង ពិតជា​ល្អ​ណាស់ សម្រាប់​សុខភាព​ថ្លើម ហើយ​រឹតតែ​ល្អ បើ​អ្នក​ញ៉ាំ​វា​ឆៅ ក្រឡុក ឬ​កៀប​យក​ទឹក ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា វា​ជា​បន្លែ​គ្មាន​ជាតិគីមី ហើយ​អ្នក​បាន​លាង​សម្អាត​បានល្អ​។​
៦. ផ្លែ​ប័រ​
​ផ្លែ​ប័រ ជា​ឱសថ​ដ៏​សាក​សិទ្ធ សម្រាប់​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ និង​ថ្លើម​។​
៧. ផ្លែ​ប៉ោម​
​ក្រៅ​ពី​ជួយ​ថ្លើម ផ្លែ​ប៉ោម មាន​អត្ថប្រយោជន៍​ស្ទើរតែ​រាប់មិនអស់ ចំពោះ​សុខភាព​ទូទៅ របស់​មនុស្ស​យើង​។​
៨. ប្រេង​អូ​លីវ​
​ការ​ទទួលទាន​ប្រេង​អូ​លីវ ក្នុង​កម្រិត​តិចតួច អាច​ជួយ​ដល់​សុខភាព​ថ្លើម និង​រាងកាយ​យើង​ទាំងមូល​។ ប្រេង​អូ​លីវ ល្អ​ជាង​ប្រេងសណ្តែក ប្រេង​ផ្កាឈូករ័ត្ន និង​ខ្លាញ់​សត្វ​។​
៩. ក្រូច និង​ក្រូចឆ្មារ​
​ផ្លែឈើ​ជូរ​បែបនេះ សម្បូរ​វីតាមីន C ដែល​អាច​ជួយ​ដល់​សុខភាព​ថ្លើម ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​ទឹកក្រូច​ស្រស់ នៅ​ពេល​ព្រឹក ដើម្បី​ដាស់​ថ្លើម​ឲ្យធ្វើ​ការ​៕

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​
១. ខ្ទឹម​
​ខ្ទឹម អាច​ជំរុញ និង​ដាស់​អង់ស៊ីម​ថ្លើម ឲ្យមាន​សកម្មភាព​ខ្លាំង និង​ចម្រោះ​ជាតិពុល​បានល្អ ចេញ​ពី​ថ្លើម​។​
២. ក្រូចថ្លុង​
​ក្រូចថ្លុង សម្បូរ​វីតាមីន C និង​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​សម្អាត ជាតិពុល​ចេញពី​ថ្លើម បាន​យ៉ាង​ល្អប្រសើរ​។​
៣. ការ៉ុត
​ការ៉ុត សម្បូរ​ជាតិ flavonoids និង beta-carotene ដែល​អាច​ជំរុញ​ថ្លើម ឲ្យបំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ល្អ​។​
៤. តែ​បៃតង​
​តែ​បៃតង ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ពង្រឹង​ដល់ តួនាទី​របស់​ថ្លើម​។ តែ​បៃតង មិន​ត្រឹមតែ​ឆ្ងាញ់​នោះទេ ប៉ុន្តែ វា​អាច​ជួយ​សម្រូល ដល់​ការរំលាយ​អាហារ​ថែមទៀត​ផង​។​
៥. បន្លែ​ពណ៌​បៃតង​
​បន្លែ​បៃតង ពិតជា​ល្អ​ណាស់ សម្រាប់​សុខភាព​ថ្លើម ហើយ​រឹតតែ​ល្អ បើ​អ្នក​ញ៉ាំ​វា​ឆៅ ក្រឡុក ឬ​កៀប​យក​ទឹក ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា វា​ជា​បន្លែ​គ្មាន​ជាតិគីមី ហើយ​អ្នក​បាន​លាង​សម្អាត​បានល្អ​។​
៦. ផ្លែ​ប័រ​
​ផ្លែ​ប័រ ជា​ឱសថ​ដ៏​សាក​សិទ្ធ សម្រាប់​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ និង​ថ្លើម​។​
៧. ផ្លែ​ប៉ោម​
​ក្រៅ​ពី​ជួយ​ថ្លើម ផ្លែ​ប៉ោម មាន​អត្ថប្រយោជន៍​ស្ទើរតែ​រាប់មិនអស់ ចំពោះ​សុខភាព​ទូទៅ របស់​មនុស្ស​យើង​។​
៨. ប្រេង​អូ​លីវ​
​ការ​ទទួលទាន​ប្រេង​អូ​លីវ ក្នុង​កម្រិត​តិចតួច អាច​ជួយ​ដល់​សុខភាព​ថ្លើម និង​រាងកាយ​យើង​ទាំងមូល​។ ប្រេង​អូ​លីវ ល្អ​ជាង​ប្រេងសណ្តែក ប្រេង​ផ្កាឈូករ័ត្ន និង​ខ្លាញ់​សត្វ​។​
៩. ក្រូច និង​ក្រូចឆ្មារ​
​ផ្លែឈើ​ជូរ​បែបនេះ សម្បូរ​វីតាមីន C ដែល​អាច​ជួយ​ដល់​សុខភាព​ថ្លើម ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​ទឹកក្រូច​ស្រស់ នៅ​ពេល​ព្រឹក ដើម្បី​ដាស់​ថ្លើម​ឲ្យធ្វើ​ការ​៕

រូបមន្ត​មួយ​នេះ​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ជាពិសេស​ថ្លើម​តែម្តង ក្នុងការ​ដើរតួ ប្រឆាំង​នឹង​អាការៈ​ស្បែក​ជ្រីវជ្រួញ​។ រូបមន្ត​ពិសេស​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទឹកអម្រឹត​មួយ​ក្នុងចំណោម ១០ ដែល​អាច​ជួយ​ថែរក្សា​សុខភាព និង​ភាព​ក្មេង​វ័យ​។
​បើសិន​ជា​អ្នក​ធ្វើ​តាម​ក្បួន​របស់​វា​ដើម្បី​ញ៉ាំ​ជា​រឿង​រាល់​ថ្ងៃ​នោះ ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ អ្នកនឹង​ដឹង​អំពី​ថាមពល ក៏ដូចជា​ភាព​ខ្លាំងក្លា​របស់​វា​អស្ចារ្យ​ប៉ុនណា​ជាមិនខាន​។
​ក្រៅពី ទទួល​បាន​ភាព​ស្រស់ស្រាយ និង​ក្មេង​វ័យ​មក អ្នកនឹង​យល់ថា​ខ្លួនឯង​លែង​មាន​បញ្ហា​ការ​រលាក និង​ជំងឺ​នៅ​តម្រងនោម​ទៀត​ដែរ​។
អ្វី​ដែល​ត្រូវការ​
•​    ​ទឹក​ក្រូចឆ្មា​ស្រស់ ១០០​ក្រាម​
•​    ​ទឹកឃ្មុំ ២០០​ក្រាម​
•​    ​ប្រេង​អូ​លីវ​ល្អ ៥០​មី​លី​លីត្រ​

អ្នក​ត្រូវ​យក​របស់​ទាំងអស់នេះ​ច្របល់​ចូលគ្នា និង​ចាក់​វា​ចូលទៅ​ក្នុង​ក្រឡ​កែវ​មួយ​ដោយ​រក្សា​វា​នៅ​កន្លែង​ដែល​ត្រជាក់ និង​ស្ងួត​។ រូបមន្ត​ទឹកអម្រឹត​មួយ​នេះ​ត្រូវការ​ញ៉ាំ​ជា​រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ច្រើនពេក​ទេ​។ ដើម្បី​សុខភាព​ល្អ និង​មាន​កម្លៃ​នោះ គឺ​ត្រឹមតែ មួយ​ស្លាបព្រា​គឺ​គ្រប់គ្រាន់​ហើយ​៕

ហេតុផល​ដែល​អ្នក​ គួ​រញុំា​ម្ទេស​

១. កាត់បន្ថយ​នូវ​កត្តា​ហានិភ័យ នៃ​ការកើតមាន​នូវ​ជំងឺ ស​សៃឈាម​បេះដូង​
     ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ saturated ខ្ពស់ ដែល​ត្រូវបាន​រក ឃើញ​នៅក្នុង​ប្រភេទ​អាហារ​មួយចំនួន​ដូចជា​៖​សាច់​ក្រហម និង អាហារ​ធ្វើ​ពី​ទឹកដោះគោ គឺ​អាច​បណ្តាល អោយ​អ្នក​មាន ការវិវត្តន៍​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​។ ហើយ​វា​ក៏​នឹង​ធ្វើអោយ​អ្នក មាន​នូវ​ជំងឺ​ស​សៃឈាម បេះដូង និង អាច​អោយ​អ្នក​ស្លាប់​បាន​ផង​ដែរ​។ សារជាតិ cayenne ដែល​ជា​សារធាតុ​មួយ ក្នុងចំណោម សារធាតុ​សំខាន់​ផ្សេងទៀត ដែល​មាន​នៅក្នុង​ផ្លែ​ម្ទេស ត្រូវបាន​គេ​រកឃើញ​ថា វា​មាន​ប្រសិទ្ធភាព មិន​ត្រឹម តែ ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ទ្រី​គ្លី​សេរីដ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​អាច ជួយ​កាត់បន្ថយ ផងដែរ នូវ​ការ​ផ្តុំ​ឡើង​នៃ platelet ដែល​វា​ជារឿយ​បណ្តាលអោយមាន ដុំ​ឈាមកក​ដែល​អាច​ធ្វើអោយ ស្លាប់​បាន​។
អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​មនុស្ស​ទាំងឡាយ ណា ដែល​កំពុង​មាន​ការព្រួយបារម្ភ អំពី​ការវិវត្តន៍​មាន​នូវ​ជំងឺ ស​សៃឈាម​បេះដូង ឬ អ្នក​ដែល​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ​រួចទៅហើយ ។​
២. កាត់បន្ថយ​នូវ​ការ​រលាក​
     អត្ថប្រយោជន៍​ចំពោះ​សុខភាព ដ៏​អស្ចារ្យ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ម្ទេស​នៅក្នុង ចំណីអាហារ​របស់​អ្នក នោះ​គឺ វា​មាន​សម្ថ​ភាព​ក្នុងការ កាត់បន្ថយ​នូវ​ការ​រលាក មានដូចជា ជំងឺ​រលាក សន្លាក់​ជាដើម​។ ផ្លែ​ម្ទេស​ក៏​ត្រូវបាន​គេ រកឃើញថា មាន​ប្រសិទ្ធភាព​ក្នុងការ កាត់បន្ថយ​នូវ​ការឈឺចាប់​។ មូលហេតុ​ដែល​ស្ថិតនៅ​ខាងក្រោយ​នៃ អត្ថប្រយោជន៍​មួយ​នេះ នោះ​គឺ​ដោយសារតែ ម្ទេស​មាន​ផ្ទុក​នូវ សារជាតិ capsaicin ក្នុង​បរិមាណ​ដ៏​ច្រើន​។ នាពេល​បច្ចុប្បន្ន​នេះ វា​ក៏​មាន​ប្រភេទ​ក្រែម​ជាច្រើន ដែលមាន ផ្ទុក​នៅ capsaicin ក្នុង​កម្រិត​ដ៏​ខ្ពស់ ដែល​ពួក​វា​ភាគច្រើន មាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុង​ការព្យាបាល​នូវ ជំងឺ​រលាក​សន្លាក់​,​ការឈឺចាប់​ចង្កេះ និង ស្ថានភាព​ស្រដៀងៗ​គ្នា​ជា​ច្រើន​ទៀត​។ វា​ជា​ការចាំបាច់ ដែល អ្នក​ត្រូវ​ចងចាំ​ថា​ពពួក​ក្រែម​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រើ​សម្រាប់​លាប​តែ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ ប៉ុណ្ណោះ ។
៣. ធ្វើអោយ​ស្ថានភាព​នៃ​ការរំលាយ​អាហារ មាន​ភាព​ប្រសើរ​ជាង​មុន​
    ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក មាន​គ្រូពេទ្យ​, គិលានុបដ្ឋាកយិកា និង អ្នកជំនាញ​ផ្នែក​ថែទាំ សុខភាព​ជា​ច្រើន​នាក់ បានធ្វើការ​ប្រាប់ មនុស្ស​ទាំងឡាយ​ថា គប្បី​ជៀសវាង ការ​ទទួលទាន​ម្ទេស ប្រសិន​បើ​ពួកគេ បាន​រងគ្រោះ​ពី​ជំងឺ ច្រាល​អាស៊ីត​នៅក្នុង​ក្រពះ ឬ មាន​ដំបៅ​ពោះវៀន​នោះ​។ ប៉ុន្តែ​ក្នុង ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា សារជាតិ cayenne ដែល​ត្រូវ​បាន​ធ្វើ​ការពិភាក្សា ពីមុនមក ដែល​វា​ត្រូវ​បាន​រកឃើញ​នូវក្នុង​កម្រិត​ដ៏​ខ្ពស់ នៅក្នុង​ផ្លែ​ម្ទេស គឺ​ប្រហែលជា​អាច មាន​សារៈសំខាន់​ក្នុងការ ជួយ​កាត់បន្ថយ នូវ​ការកើតមាន​នូវ​ជំងឺ ដំបៅ​ក្រពះ​។ cayenne ត្រូវបាន​គេ​រក ឃើញថា វា​ជា​អ្នកគាំទ្រ​ដ៏​សំខាន់ ក្នុង​ការជួយ​ផលិត​នូវ អាស៊ី​ត អ៊ីដ្រូក្លរី​ដ ដែល​វា​មិន​ត្រឹមតែ ត្រូវបាន​គេ រកឃើញថា វា​មាន​សារៈសំខាន់ ជួយ​ដល់​ការរំលាយ​អាហារ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ដល់​ការបំបាត់ នូវ ការឈឺចាប់ នៅក្នុង​ក្រពះ ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង ជំងឺ​ដំបៅ​ក្រពះ​បាន​ផងដែរ​។ លើសពីនេះ ទៅទៀត សារជាតិ cayenne ក៏​ត្រូវបាន​គេ​បញ្ជាក់​ផង​ដែរ​ថា វា​អាច​ជួយ​កាត់បន្ថយ​បាន​ជា​ពិសេស នូវ ជាតិ​ឧស្ម័ន និង អាការៈ​ហើមពោះ ។​
៤. ជួយ​រក្សា​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ​
    ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​រកឃើញថា ផ្លែ​ម្ទេស​មាន​ផ្ទុក​នូវ​សារជាតិ កាល់ស្យូម ក្នុង​កម្រិត​មួយ​ដ៏ ខ្ពស់ ដែល​មាន​សារៈសំខាន់​ចំពោះ តំហែទាំ​អោយ​ឆ្អឹង និង ធ្មេញ​មាន​សុខភាព​រឹងមាំ​។ សម្រាប់​ក្រុម​មនុស្ស មួយចំនួន ដែល​មាន​ប្រតិកម្ម​ចំពោះ ផលិតផល​អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ ឬ គ្រាន់តែ​ពួកគេ​មិន​ចង់​ទទួលទាន​ពួកវា នោះ​ផ្លែ​ម្ទេស អាច​ជួយ​ផ្តល់​អោយ​ពួកគេ​នូវ​សារជាតិ​រ៉ែ​សំខាន់ៗ ដូចគ្នា​ទៅ​នឹង​ប្រភេទ​អាហារ​ទាំងនោះ ដើម្បី​ជួយ​រក្សា​អោយ ធ្មេញ និង ឆ្អឹង​របស់​ពួកគេ​រឹងមាំ បាន​ផង​ដែរ​។​
៥. បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
     ការញុំ​​ម្ទេស គឺ​អាច​ផ្តល់​នូវ​ផល​ជា​វិជ្ជមាន ចំពោះ​ក្រុម​មនុស្ស​ដែល​មាន​ទំងន់​ធាត់​ជ្រុល ឬ ជា​ជន​រង គ្រោះ​ដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម  នេះ​បើ​យោងតាម សំដី​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ នៅ សកល​វិទ្យាល័យ Tasmania ដែល​ការស្រាវជ្រាវ​របស់​ពួក​គេ​នេះ​ត្រូវបាន ចុះផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី អាមេរិក ស្តីពី អាហារ​បំប៉ន ផ្នែក​វេជ្ជសាស្ត្រ នៅក្នុង​ខែ​កក្កដា ក្នុង​ឆ្នាំ ២០០៦​។​
៦. ធ្វើអោយ​សុខភាព​បេះដូង​, ចរន្តឈាម​រត់ មាន​ភាពប្រសើរឡើង និង ជួយ​ការពារ​នូវ​ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​
     ម្ទេស​គឺ​អាច​មាន​ឥទ្ធិពល យ៉ាង​ខ្លាំងក្លា ទៅលើ​សុខភាព​របស់​អ្នក ដោយ​វា​ជួយ​ជម្រុញ​អោយ ចរន្ត ឈាមរ​ត់​មាន​ភាពប្រសើ​រ​ជាង​មុន និង មាន​តួនាទី​ជួយ​អោយ​ពួក​វា​មាន​ភាព​ស្តើង ដែល​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ។ ការ​បរិភោគ​អាហារ​ជាមួយនឹង ផ្លែ​ម្ទេស​ជា​រៀងរាល់ថ្ងៃ គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ ដើម្បី​រីករាយ ក្នុង​ការទទួលបាន​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដែល​វា​អាច​នឹង ផ្តល់​អោយ​អ្នក ។​
៧. ផ្តល់​អោយ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល​ពី​ការឈឺចាប់ និង កាត់បន្ថយ​នូវ​ការ​រលាក​
     Capsaicin គឺ​ត្រូវបាន​ល្បីល្បាញ ដោយសារ​វា​មាន​ផ្ទុក​នូវ​សារជាតិ​ថ្នាំ​សណ្តំ ដែល​វា​មាន​ទំ​នាក់ ទំនង​ជាមួយនឹង​ដំណើរកា​ល នៃ​ការ​រលាក​។ ម្ទេស​គឺ​មាន​ចំណែក​ក្នុងការ ផ្លាស់ប្តូរ​នូវ ប្រូតេអ៊ីន ប្លា​ស្មា ដែល​វា​ត្រូវ​បាន​កត់សម្គាល់ ចំពោះ​អ្នកជំងឺ​ដែល​មាន​ចំងឺ​រលាក​ដោយ​ខ្លួនឯង មានដូចជា ជំងឺ​រលាក​សន្លាក់ និង ជំងឺ​រលាក​ឆ្អឹង​ជាដើម ។​
៨. កំណត់​នូវ​ការរីក​រាលដាល របស់​ជំងឺមហារីក​នៃ​ក្រពេញប្រូ​ស្តាត​
      ការសិក្សា​ស្រាវជ្រាវ​ពី​ជំងឺ​មហារីក បាន​រកឃើញ​ថា​សារជាតិ Capsaicin គឺ​អាច​ជួយ​បញ្ឈប់​នូវ ការរីក​រាលដាល របស់​ជំងឺមហារីក ក្រពេញប្រូ​ស្តាត​។ Capsaicin ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ម្ទេស គឺជា គន្លឹះ​ក្នុង​ការសំលាប់​នូវ ប្រភេទ​នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង កោសិកា​របស់​វា​ក្នុងដំណាក់កាល​បឋម​។​
៩. ម្ទេស​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​
    គុណ​សម្បតិ្តមួយ​ផ្សេង​ទៀត​របស់​វា ដែល​ត្រូវបាន​គេ​បង្ហាញ​ក្នុង​ពេល​ថ្មីៗ​នេះ​គឺថា ការញុំ​ា​ម្ទេស អាច ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ជួយ​ផង​ដែល​នូវ​ការកម្រិត​នូវ បរិមាណ​នៃ fibrin ដែលមាន នៅក្នុង​ឈាម ហើយ​ជា​លទ្ធផល​វា​អាច​ជួយ​បន្ទាប​នូវ​អត្រា​នៃ​ការ មាន​ដុំ​កំណក​ឈាម​បាន​ផង​ដែរ​៕

Friday, April 1, 2016

អំបិល, ម្រេច និង ក្រូចឆ្មារ អាចដោះស្រាយបញ្ហាទាំង ៦ នេះបានយ៉ាងមានប្រសិទ្ធភាព

តើអ្នកធ្លាប់ដឹងទេថាអំបិល, ម្រេច និង ក្រូចឆ្មារ មិនត្រឹមតែអាចប្រើនៅក្នុងមុខម្ហូបប៉ុណ្ណោះទេ តែវាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមួយចំនួនផងដែរ។

មានមនុស្សមួយចំនួនបានដឹងរួចទៅហើយអំពីប្រសិទ្ធភាពរបស់វា ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់បានសាកល្បងនោះទេ។ ហើយអ្នកក៏ប្រហែលជាមិនធ្លាប់ដឹងទេថាបញ្ហាទាំង ៦ ខាងក្រោមនេះអាចត្រូវបានដោះស្រាយដោយគ្រាន់តែប្រើក្រូចឆ្មារ អំបិល និង ម្រេច៖

១. ឈឺបំពងក
បំបាត់អាការៈឈឺបំពងកត្រូវបានព្យាបាលដោយគ្រាន់តែលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ, ម្រេចកន្លះស្លាបព្រាកាហ្វេ និង ១ ស្លាបព្រានៃអំបិលម៉ត់ ចូលទៅក្នុងកែវទឹកក្តៅឧណ្ហៗ។ ខ្ពុលវាពីរបីដងជាប្រចាំដើម្បីបន្ធូរអាការៈឈឺបំពងក និង ការពារក្អក។

២. តឹងច្រមុះ
សំរាលអាការៈតឹងច្រមុះពីផ្តាសាយ។ លាយម្រេច, ឈើអែម, គ្រាប់ជីវ៉ាន់ស៊ុយ ក្នុងបរិមាណស្មើរគ្នា ដាក់ចូលទៅក្នុងត្បាល បន្ទាប់មកបុកវាអោយម៉ត់ដូចម្សៅ។ ហឹតល្បាយដែលបុករួចសន្សឹមៗដើម្បីបន្ធូរអាការៈតឹងច្រមុះ

៣. កំចាត់គ្រួសក្នុងថង់ទឹកប្រមាត់
ដើម្បីកំចាត់គ្រួសក្នុងថង់ទឹកប្រមាត់អ្នកគ្រាន់តែលាយប្រេងអូលីវ ៣ ភាគជាមួយទឹកក្រូចឆ្មារ  ១ ភាគ និង ម្រេច ១​ ភាគ ហើយញុំាវាដើម្បីបំបែកគ្រួស។

៤. ដំបៅមាត់
ដើម្បីព្យាបាលដំបៅមាត់ អ្នកគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយខ្ពុលមាត់របស់អ្នកបន្ទាប់ពីញុំាអាហាររួច។ វិធីនេះនឹងបំបាត់ពពួកបាក់តេរីអាក្រក់ និង អាចព្យាបាលដំបៅមាត់បានយ៉ាងមានប្រសិទ្ធភាព។

៥. បញ្ជុះទំងន់
លាយម្រេចម៉ត់ ១/៤ ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាមួយទឹកក្តៅឧណ្ហៗ ប្រសិនបើអ្នកចង់ពន្លឿនការរំលាយអាហាររបស់អ្នក។ polyphenol របស់ក្រូចឆ្មារទប់ស្កាត់ការឡើងទំងន់ និង ជំរុញប្រតិកម្មអាំងស៊ុយលីនដែលជំនួយដល់ការដុតបំផ្លាញជាតិខ្លាញ់។

៦. ចង់ក្អួត
ការមិនស្រួលក្នុងពោះអាចត្រូវបានបន្ធូរដោយម្រេចខ្មៅ ខណៈពេលដែលក្លិនរបស់ក្រូចឆ្មារបញ្ឈប់ការចង់ក្អួត។ លាយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និង ម្រេចខ្មៅ ១ ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ។ ផឹកវាយឺតរហូតទាល់តែអ្នកមានអារម្មណ៍ថាធូរស្រាល៕

មាន​​បញ្ហា​របក​ស្បែក​ដៃ គួរ​ដោះ​ស្រាយ​បែប​ណា​ខ្លះ?

របក​ស្បែក​ដៃ កើត​ឡើង​ដោយ​សារ​តែ កត្តា​ជា​ច្រើន​ដូច​ជា ស្បែក​ស្ងួត មាន​ជម្ងឺ​ស្បែក អាកាស​ធាតុ​​ត្រជាក់ ហើយ​ស្ងួត​លាង​ដៃ​ញឹក​ញាប់​ពេក អាឡែកហ្ស៊ី និង​ការ​ប៉ះពាល់ ជា​មួយ​នឹង​សារ​ធាតុ​គីមី​ជា​ដើម។ ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​មួយ​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​បាន។

- លាយ​ទឹក​ដោះ​គោ​ជូរ ២ស្លាបព្រា​កាហ្វេ ជា​មួយ​នឹង​ចេក​ទុំ​មួយ​កំណាត់ បុក​វា​ឲ្យ​ម៉ដ្ឋ។ យក​ស្បាយ​នេះ មក​លាប​លើ​ដៃ ១៥នាទី ធ្វើ​ដូចនេះ ២ដង​ក្នុង​មួយ​ថ្ងៃ។
- លាយ​ទឹក​ដោះ​គោ​ជូរ ២​ស្លាប​ព្រា កាហ្វេ ជា​មួយ​នឹង​ទឹក​ឃ្មុំ ២​ស្លាប​ព្រា​កាហ្វេ។ យក​ល្បាយ​នេះ​មក​លាប​លើ​ដៃ ហើយ​ទុក​ទាល់​តែ​វា​ស្ងួត ទើប​អាច​លាង​ជម្រះ​ដៃ​ជា​មួយ​នឹង​ទឹក​ធម្មតា​បាន។ ធ្វើ​ដូចនេះ ២ដង ក្នុង​មួយ​សប្ដាហ៍។
- យកប្រេង​ដូង​សុទ្ធ​ល្អ​ទៅ​កម្ដៅ​ភ្លើង​បន្តិច ហើយ​មក​ប្រេង​នេះ មកម៉ាស្សា​ថ្នមៗ​នៅ​លើ​ដៃ។ ធ្វើ​ដូចនេះ ៣ដង ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់​តែ​ទទួល​បាន​លទ្ធផល។
- យក​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ២ ស្លាប​ព្រាកាហ្វេ មក​កិនលាយ​ជា​មួយ​នឹង​ប្រឹង​វីតាមីន E ហើយ​យក​ល្បាយ​នេះ មក​លាប​លើ​ដៃ ៣ដង ក្នុង​មួយ​ថ្ងៃ៕

រោគសញ្ញាដំបូងទាំង ៣ នៃជំងឺមហារីកស្បូន ដែលស្ត្រីភាគច្រើន តែងតែមើលរំលង

គ្រាន់តែលឺជំងឺមហារីកស្បូន អ្នកច្បាស់ជាខ្លាចណាស់មែនទេ? មានស្ត្រីជាច្រើនមិនសូវចាប់អារម្មណ៍នូវ រោគសញ្ញាដំបូងនៃជំងឺមហាីកស្បូន ដែលកំពុងដាស់តឿនទេ​ ទាល់តែវាធ្ងន់ណាស់ទៅហើយ ទើបចាប់អារម្មណ៍ ចង់ហួសពេលបាត់។ រោគសញ្ញាចុងក្រោយដែលវាចាប់ផ្តើមកើតឡើងទៅលើជាលិកាផ្សេងៗដែលនៅជិតៗនោះវាក្លាយទៅជាករណីធ្ងន់ធ្ងរ។​ ដូច្នេះវាជារឿងសំខាន់ដែលអ្នកគួរតែដឹង និងស្វែងរករោគសញ្ញាដំបូងនៃជំងឺមហារីកស្បូន។ ខាងក្រោមនេះជារោគសញ្ញាដែលអ្នកគួរតែចាប់អារម្មណ៍៖

១. ការធ្លាក់ឈាមមិនប្រក្រតី
រោគសញ្ញាទូទៅបំផុតមួយនៃជំងឺមហារីកស្បូននោះគឺ ការធ្លាក់ឈាមតាមទ្វារមាសខុសប្រក្រតីដែលស្ត្រីជាច្រើនតែងតែកន្តើយ។ ការហូរឈាមមិនប្រក្រតីអាចកើតមានឡើងនៅចន្លោះពេលមករដូវ រឺបន្ទាប់ពីរួមភេទរួច។ ការមករដូវច្រើន ហើយយូរជាងធម្មតា ជាសញ្ញាដាស់តឿនដ៏សំខាន់នៃជំងឺមហារីកមាត់ស្បូន រឺបញ្ហាផ្សេងទៀត ជាពិសេសគឺការហូរឈាមតាមទ្វារមាសរបស់ស្ត្រីដែលអស់រដូវ។

២. ហូរទឹករំអិលពីទ្វារមាសមិនប្រក្រតី
មានប្រភេទជាច្រើននៃការហូរទឹករំអិលដែលអាចជាសញ្្ាដំបូរនៃជំងឺមហារីកស្បូន។ ការបន្តការហូរទឹករំអិលណាមួយក្នុងចំណោមលក្ខណៈដូចខាងក្រោមជាសញ្ញាដាស់តឿន៖
ស្លេក
រាវ
ពណ៌ត្នោត
មានក្លិនស្អុយ
លាយឡំជាមួយឈាម

៣. ឈឺចាប់ត្រង់អាងត្រគាក
ការធ្លាប់ឈឺចាប់ក្នុងកំឡុងពេលរួមភេទ រឺពេលផ្សេងៗទៀតអាចជាសញ្ញាដាស់តឿននៃជំងឺមហារីកស្បូន។ វាអាចជាសញ្ញានៃការផ្លាស់ប្តូរមិនប្រក្រតីនៅកស្បូន។ មហារីកមាត់ស្បូនអាចរីករាលដាលនៅក្នុងអាងត្រគៀក។

ដូច្នេះអ្នកគួរយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងបីនេះ៕