Sunday, April 24, 2016

រូបមន្ត​មួយ​នេះ​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ជាពិសេស​ថ្លើម​តែម្តង ក្នុងការ​ដើរតួ ប្រឆាំង​នឹង​អាការៈ​ស្បែក​ជ្រីវជ្រួញ​។ រូបមន្ត​ពិសេស​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទឹកអម្រឹត​មួយ​ក្នុងចំណោម ១០ ដែល​អាច​ជួយ​ថែរក្សា​សុខភាព និង​ភាព​ក្មេង​វ័យ​។
​បើសិន​ជា​អ្នក​ធ្វើ​តាម​ក្បួន​របស់​វា​ដើម្បី​ញ៉ាំ​ជា​រឿង​រាល់​ថ្ងៃ​នោះ ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ អ្នកនឹង​ដឹង​អំពី​ថាមពល ក៏ដូចជា​ភាព​ខ្លាំងក្លា​របស់​វា​អស្ចារ្យ​ប៉ុនណា​ជាមិនខាន​។
​ក្រៅពី ទទួល​បាន​ភាព​ស្រស់ស្រាយ និង​ក្មេង​វ័យ​មក អ្នកនឹង​យល់ថា​ខ្លួនឯង​លែង​មាន​បញ្ហា​ការ​រលាក និង​ជំងឺ​នៅ​តម្រងនោម​ទៀត​ដែរ​។
អ្វី​ដែល​ត្រូវការ​
•​    ​ទឹក​ក្រូចឆ្មា​ស្រស់ ១០០​ក្រាម​
•​    ​ទឹកឃ្មុំ ២០០​ក្រាម​
•​    ​ប្រេង​អូ​លីវ​ល្អ ៥០​មី​លី​លីត្រ​

អ្នក​ត្រូវ​យក​របស់​ទាំងអស់នេះ​ច្របល់​ចូលគ្នា និង​ចាក់​វា​ចូលទៅ​ក្នុង​ក្រឡ​កែវ​មួយ​ដោយ​រក្សា​វា​នៅ​កន្លែង​ដែល​ត្រជាក់ និង​ស្ងួត​។ រូបមន្ត​ទឹកអម្រឹត​មួយ​នេះ​ត្រូវការ​ញ៉ាំ​ជា​រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ច្រើនពេក​ទេ​។ ដើម្បី​សុខភាព​ល្អ និង​មាន​កម្លៃ​នោះ គឺ​ត្រឹមតែ មួយ​ស្លាបព្រា​គឺ​គ្រប់គ្រាន់​ហើយ​៕

No comments:

Post a Comment