Sunday, April 24, 2016

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​

ខ្សោយ​ថ្លើម កើតរោគ​ថ្លើម និង​ឈឺថ្លើម គួរ​ញ៉ាំ​អាហា​រទាំង ៩ នេះ​
១. ខ្ទឹម​
​ខ្ទឹម អាច​ជំរុញ និង​ដាស់​អង់ស៊ីម​ថ្លើម ឲ្យមាន​សកម្មភាព​ខ្លាំង និង​ចម្រោះ​ជាតិពុល​បានល្អ ចេញ​ពី​ថ្លើម​។​
២. ក្រូចថ្លុង​
​ក្រូចថ្លុង សម្បូរ​វីតាមីន C និង​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​សម្អាត ជាតិពុល​ចេញពី​ថ្លើម បាន​យ៉ាង​ល្អប្រសើរ​។​
៣. ការ៉ុត
​ការ៉ុត សម្បូរ​ជាតិ flavonoids និង beta-carotene ដែល​អាច​ជំរុញ​ថ្លើម ឲ្យបំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ល្អ​។​
៤. តែ​បៃតង​
​តែ​បៃតង ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ពង្រឹង​ដល់ តួនាទី​របស់​ថ្លើម​។ តែ​បៃតង មិន​ត្រឹមតែ​ឆ្ងាញ់​នោះទេ ប៉ុន្តែ វា​អាច​ជួយ​សម្រូល ដល់​ការរំលាយ​អាហារ​ថែមទៀត​ផង​។​
៥. បន្លែ​ពណ៌​បៃតង​
​បន្លែ​បៃតង ពិតជា​ល្អ​ណាស់ សម្រាប់​សុខភាព​ថ្លើម ហើយ​រឹតតែ​ល្អ បើ​អ្នក​ញ៉ាំ​វា​ឆៅ ក្រឡុក ឬ​កៀប​យក​ទឹក ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា វា​ជា​បន្លែ​គ្មាន​ជាតិគីមី ហើយ​អ្នក​បាន​លាង​សម្អាត​បានល្អ​។​
៦. ផ្លែ​ប័រ​
​ផ្លែ​ប័រ ជា​ឱសថ​ដ៏​សាក​សិទ្ធ សម្រាប់​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ និង​ថ្លើម​។​
៧. ផ្លែ​ប៉ោម​
​ក្រៅ​ពី​ជួយ​ថ្លើម ផ្លែ​ប៉ោម មាន​អត្ថប្រយោជន៍​ស្ទើរតែ​រាប់មិនអស់ ចំពោះ​សុខភាព​ទូទៅ របស់​មនុស្ស​យើង​។​
៨. ប្រេង​អូ​លីវ​
​ការ​ទទួលទាន​ប្រេង​អូ​លីវ ក្នុង​កម្រិត​តិចតួច អាច​ជួយ​ដល់​សុខភាព​ថ្លើម និង​រាងកាយ​យើង​ទាំងមូល​។ ប្រេង​អូ​លីវ ល្អ​ជាង​ប្រេងសណ្តែក ប្រេង​ផ្កាឈូករ័ត្ន និង​ខ្លាញ់​សត្វ​។​
៩. ក្រូច និង​ក្រូចឆ្មារ​
​ផ្លែឈើ​ជូរ​បែបនេះ សម្បូរ​វីតាមីន C ដែល​អាច​ជួយ​ដល់​សុខភាព​ថ្លើម ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​ទឹកក្រូច​ស្រស់ នៅ​ពេល​ព្រឹក ដើម្បី​ដាស់​ថ្លើម​ឲ្យធ្វើ​ការ​៕

No comments:

Post a Comment