Sunday, April 24, 2016

ហេតុផល​ដែល​អ្នក​ គួ​រញុំា​ម្ទេស​

១. កាត់បន្ថយ​នូវ​កត្តា​ហានិភ័យ នៃ​ការកើតមាន​នូវ​ជំងឺ ស​សៃឈាម​បេះដូង​
     ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ saturated ខ្ពស់ ដែល​ត្រូវបាន​រក ឃើញ​នៅក្នុង​ប្រភេទ​អាហារ​មួយចំនួន​ដូចជា​៖​សាច់​ក្រហម និង អាហារ​ធ្វើ​ពី​ទឹកដោះគោ គឺ​អាច​បណ្តាល អោយ​អ្នក​មាន ការវិវត្តន៍​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​។ ហើយ​វា​ក៏​នឹង​ធ្វើអោយ​អ្នក មាន​នូវ​ជំងឺ​ស​សៃឈាម បេះដូង និង អាច​អោយ​អ្នក​ស្លាប់​បាន​ផង​ដែរ​។ សារជាតិ cayenne ដែល​ជា​សារធាតុ​មួយ ក្នុងចំណោម សារធាតុ​សំខាន់​ផ្សេងទៀត ដែល​មាន​នៅក្នុង​ផ្លែ​ម្ទេស ត្រូវបាន​គេ​រកឃើញ​ថា វា​មាន​ប្រសិទ្ធភាព មិន​ត្រឹម តែ ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ទ្រី​គ្លី​សេរីដ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​អាច ជួយ​កាត់បន្ថយ ផងដែរ នូវ​ការ​ផ្តុំ​ឡើង​នៃ platelet ដែល​វា​ជារឿយ​បណ្តាលអោយមាន ដុំ​ឈាមកក​ដែល​អាច​ធ្វើអោយ ស្លាប់​បាន​។
អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​មនុស្ស​ទាំងឡាយ ណា ដែល​កំពុង​មាន​ការព្រួយបារម្ភ អំពី​ការវិវត្តន៍​មាន​នូវ​ជំងឺ ស​សៃឈាម​បេះដូង ឬ អ្នក​ដែល​ត្រូវបាន ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ​រួចទៅហើយ ។​
២. កាត់បន្ថយ​នូវ​ការ​រលាក​
     អត្ថប្រយោជន៍​ចំពោះ​សុខភាព ដ៏​អស្ចារ្យ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ម្ទេស​នៅក្នុង ចំណីអាហារ​របស់​អ្នក នោះ​គឺ វា​មាន​សម្ថ​ភាព​ក្នុងការ កាត់បន្ថយ​នូវ​ការ​រលាក មានដូចជា ជំងឺ​រលាក សន្លាក់​ជាដើម​។ ផ្លែ​ម្ទេស​ក៏​ត្រូវបាន​គេ រកឃើញថា មាន​ប្រសិទ្ធភាព​ក្នុងការ កាត់បន្ថយ​នូវ​ការឈឺចាប់​។ មូលហេតុ​ដែល​ស្ថិតនៅ​ខាងក្រោយ​នៃ អត្ថប្រយោជន៍​មួយ​នេះ នោះ​គឺ​ដោយសារតែ ម្ទេស​មាន​ផ្ទុក​នូវ សារជាតិ capsaicin ក្នុង​បរិមាណ​ដ៏​ច្រើន​។ នាពេល​បច្ចុប្បន្ន​នេះ វា​ក៏​មាន​ប្រភេទ​ក្រែម​ជាច្រើន ដែលមាន ផ្ទុក​នៅ capsaicin ក្នុង​កម្រិត​ដ៏​ខ្ពស់ ដែល​ពួក​វា​ភាគច្រើន មាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុង​ការព្យាបាល​នូវ ជំងឺ​រលាក​សន្លាក់​,​ការឈឺចាប់​ចង្កេះ និង ស្ថានភាព​ស្រដៀងៗ​គ្នា​ជា​ច្រើន​ទៀត​។ វា​ជា​ការចាំបាច់ ដែល អ្នក​ត្រូវ​ចងចាំ​ថា​ពពួក​ក្រែម​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រើ​សម្រាប់​លាប​តែ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ ប៉ុណ្ណោះ ។
៣. ធ្វើអោយ​ស្ថានភាព​នៃ​ការរំលាយ​អាហារ មាន​ភាព​ប្រសើរ​ជាង​មុន​
    ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក មាន​គ្រូពេទ្យ​, គិលានុបដ្ឋាកយិកា និង អ្នកជំនាញ​ផ្នែក​ថែទាំ សុខភាព​ជា​ច្រើន​នាក់ បានធ្វើការ​ប្រាប់ មនុស្ស​ទាំងឡាយ​ថា គប្បី​ជៀសវាង ការ​ទទួលទាន​ម្ទេស ប្រសិន​បើ​ពួកគេ បាន​រងគ្រោះ​ពី​ជំងឺ ច្រាល​អាស៊ីត​នៅក្នុង​ក្រពះ ឬ មាន​ដំបៅ​ពោះវៀន​នោះ​។ ប៉ុន្តែ​ក្នុង ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា សារជាតិ cayenne ដែល​ត្រូវ​បាន​ធ្វើ​ការពិភាក្សា ពីមុនមក ដែល​វា​ត្រូវ​បាន​រកឃើញ​នូវក្នុង​កម្រិត​ដ៏​ខ្ពស់ នៅក្នុង​ផ្លែ​ម្ទេស គឺ​ប្រហែលជា​អាច មាន​សារៈសំខាន់​ក្នុងការ ជួយ​កាត់បន្ថយ នូវ​ការកើតមាន​នូវ​ជំងឺ ដំបៅ​ក្រពះ​។ cayenne ត្រូវបាន​គេ​រក ឃើញថា វា​ជា​អ្នកគាំទ្រ​ដ៏​សំខាន់ ក្នុង​ការជួយ​ផលិត​នូវ អាស៊ី​ត អ៊ីដ្រូក្លរី​ដ ដែល​វា​មិន​ត្រឹមតែ ត្រូវបាន​គេ រកឃើញថា វា​មាន​សារៈសំខាន់ ជួយ​ដល់​ការរំលាយ​អាហារ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ដល់​ការបំបាត់ នូវ ការឈឺចាប់ នៅក្នុង​ក្រពះ ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង ជំងឺ​ដំបៅ​ក្រពះ​បាន​ផងដែរ​។ លើសពីនេះ ទៅទៀត សារជាតិ cayenne ក៏​ត្រូវបាន​គេ​បញ្ជាក់​ផង​ដែរ​ថា វា​អាច​ជួយ​កាត់បន្ថយ​បាន​ជា​ពិសេស នូវ ជាតិ​ឧស្ម័ន និង អាការៈ​ហើមពោះ ។​
៤. ជួយ​រក្សា​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ​
    ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​រកឃើញថា ផ្លែ​ម្ទេស​មាន​ផ្ទុក​នូវ​សារជាតិ កាល់ស្យូម ក្នុង​កម្រិត​មួយ​ដ៏ ខ្ពស់ ដែល​មាន​សារៈសំខាន់​ចំពោះ តំហែទាំ​អោយ​ឆ្អឹង និង ធ្មេញ​មាន​សុខភាព​រឹងមាំ​។ សម្រាប់​ក្រុម​មនុស្ស មួយចំនួន ដែល​មាន​ប្រតិកម្ម​ចំពោះ ផលិតផល​អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ ឬ គ្រាន់តែ​ពួកគេ​មិន​ចង់​ទទួលទាន​ពួកវា នោះ​ផ្លែ​ម្ទេស អាច​ជួយ​ផ្តល់​អោយ​ពួកគេ​នូវ​សារជាតិ​រ៉ែ​សំខាន់ៗ ដូចគ្នា​ទៅ​នឹង​ប្រភេទ​អាហារ​ទាំងនោះ ដើម្បី​ជួយ​រក្សា​អោយ ធ្មេញ និង ឆ្អឹង​របស់​ពួកគេ​រឹងមាំ បាន​ផង​ដែរ​។​
៥. បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
     ការញុំ​​ម្ទេស គឺ​អាច​ផ្តល់​នូវ​ផល​ជា​វិជ្ជមាន ចំពោះ​ក្រុម​មនុស្ស​ដែល​មាន​ទំងន់​ធាត់​ជ្រុល ឬ ជា​ជន​រង គ្រោះ​ដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម  នេះ​បើ​យោងតាម សំដី​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ នៅ សកល​វិទ្យាល័យ Tasmania ដែល​ការស្រាវជ្រាវ​របស់​ពួក​គេ​នេះ​ត្រូវបាន ចុះផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី អាមេរិក ស្តីពី អាហារ​បំប៉ន ផ្នែក​វេជ្ជសាស្ត្រ នៅក្នុង​ខែ​កក្កដា ក្នុង​ឆ្នាំ ២០០៦​។​
៦. ធ្វើអោយ​សុខភាព​បេះដូង​, ចរន្តឈាម​រត់ មាន​ភាពប្រសើរឡើង និង ជួយ​ការពារ​នូវ​ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​
     ម្ទេស​គឺ​អាច​មាន​ឥទ្ធិពល យ៉ាង​ខ្លាំងក្លា ទៅលើ​សុខភាព​របស់​អ្នក ដោយ​វា​ជួយ​ជម្រុញ​អោយ ចរន្ត ឈាមរ​ត់​មាន​ភាពប្រសើ​រ​ជាង​មុន និង មាន​តួនាទី​ជួយ​អោយ​ពួក​វា​មាន​ភាព​ស្តើង ដែល​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ។ ការ​បរិភោគ​អាហារ​ជាមួយនឹង ផ្លែ​ម្ទេស​ជា​រៀងរាល់ថ្ងៃ គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ ដើម្បី​រីករាយ ក្នុង​ការទទួលបាន​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដែល​វា​អាច​នឹង ផ្តល់​អោយ​អ្នក ។​
៧. ផ្តល់​អោយ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល​ពី​ការឈឺចាប់ និង កាត់បន្ថយ​នូវ​ការ​រលាក​
     Capsaicin គឺ​ត្រូវបាន​ល្បីល្បាញ ដោយសារ​វា​មាន​ផ្ទុក​នូវ​សារជាតិ​ថ្នាំ​សណ្តំ ដែល​វា​មាន​ទំ​នាក់ ទំនង​ជាមួយនឹង​ដំណើរកា​ល នៃ​ការ​រលាក​។ ម្ទេស​គឺ​មាន​ចំណែក​ក្នុងការ ផ្លាស់ប្តូរ​នូវ ប្រូតេអ៊ីន ប្លា​ស្មា ដែល​វា​ត្រូវ​បាន​កត់សម្គាល់ ចំពោះ​អ្នកជំងឺ​ដែល​មាន​ចំងឺ​រលាក​ដោយ​ខ្លួនឯង មានដូចជា ជំងឺ​រលាក​សន្លាក់ និង ជំងឺ​រលាក​ឆ្អឹង​ជាដើម ។​
៨. កំណត់​នូវ​ការរីក​រាលដាល របស់​ជំងឺមហារីក​នៃ​ក្រពេញប្រូ​ស្តាត​
      ការសិក្សា​ស្រាវជ្រាវ​ពី​ជំងឺ​មហារីក បាន​រកឃើញ​ថា​សារជាតិ Capsaicin គឺ​អាច​ជួយ​បញ្ឈប់​នូវ ការរីក​រាលដាល របស់​ជំងឺមហារីក ក្រពេញប្រូ​ស្តាត​។ Capsaicin ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ម្ទេស គឺជា គន្លឹះ​ក្នុង​ការសំលាប់​នូវ ប្រភេទ​នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង កោសិកា​របស់​វា​ក្នុងដំណាក់កាល​បឋម​។​
៩. ម្ទេស​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​
    គុណ​សម្បតិ្តមួយ​ផ្សេង​ទៀត​របស់​វា ដែល​ត្រូវបាន​គេ​បង្ហាញ​ក្នុង​ពេល​ថ្មីៗ​នេះ​គឺថា ការញុំ​ា​ម្ទេស អាច ជួយ​កាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង ជួយ​ផង​ដែល​នូវ​ការកម្រិត​នូវ បរិមាណ​នៃ fibrin ដែលមាន នៅក្នុង​ឈាម ហើយ​ជា​លទ្ធផល​វា​អាច​ជួយ​បន្ទាប​នូវ​អត្រា​នៃ​ការ មាន​ដុំ​កំណក​ឈាម​បាន​ផង​ដែរ​៕

No comments:

Post a Comment