Friday, April 1, 2016

មាន​​បញ្ហា​របក​ស្បែក​ដៃ គួរ​ដោះ​ស្រាយ​បែប​ណា​ខ្លះ?

របក​ស្បែក​ដៃ កើត​ឡើង​ដោយ​សារ​តែ កត្តា​ជា​ច្រើន​ដូច​ជា ស្បែក​ស្ងួត មាន​ជម្ងឺ​ស្បែក អាកាស​ធាតុ​​ត្រជាក់ ហើយ​ស្ងួត​លាង​ដៃ​ញឹក​ញាប់​ពេក អាឡែកហ្ស៊ី និង​ការ​ប៉ះពាល់ ជា​មួយ​នឹង​សារ​ធាតុ​គីមី​ជា​ដើម។ ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​មួយ​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​បាន។

- លាយ​ទឹក​ដោះ​គោ​ជូរ ២ស្លាបព្រា​កាហ្វេ ជា​មួយ​នឹង​ចេក​ទុំ​មួយ​កំណាត់ បុក​វា​ឲ្យ​ម៉ដ្ឋ។ យក​ស្បាយ​នេះ មក​លាប​លើ​ដៃ ១៥នាទី ធ្វើ​ដូចនេះ ២ដង​ក្នុង​មួយ​ថ្ងៃ។
- លាយ​ទឹក​ដោះ​គោ​ជូរ ២​ស្លាប​ព្រា កាហ្វេ ជា​មួយ​នឹង​ទឹក​ឃ្មុំ ២​ស្លាប​ព្រា​កាហ្វេ។ យក​ល្បាយ​នេះ​មក​លាប​លើ​ដៃ ហើយ​ទុក​ទាល់​តែ​វា​ស្ងួត ទើប​អាច​លាង​ជម្រះ​ដៃ​ជា​មួយ​នឹង​ទឹក​ធម្មតា​បាន។ ធ្វើ​ដូចនេះ ២ដង ក្នុង​មួយ​សប្ដាហ៍។
- យកប្រេង​ដូង​សុទ្ធ​ល្អ​ទៅ​កម្ដៅ​ភ្លើង​បន្តិច ហើយ​មក​ប្រេង​នេះ មកម៉ាស្សា​ថ្នមៗ​នៅ​លើ​ដៃ។ ធ្វើ​ដូចនេះ ៣ដង ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់​តែ​ទទួល​បាន​លទ្ធផល។
- យក​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ២ ស្លាប​ព្រាកាហ្វេ មក​កិនលាយ​ជា​មួយ​នឹង​ប្រឹង​វីតាមីន E ហើយ​យក​ល្បាយ​នេះ មក​លាប​លើ​ដៃ ៣ដង ក្នុង​មួយ​ថ្ងៃ៕

No comments:

Post a Comment