Wednesday, February 3, 2016

អ្នក​​កើត​ឆ្នាំ​ទាំង​៦​នេះ ប្រហែល​ជា​យ៉ាប់យ៉ឺន​បន្តិច​ហើយ​ឆ្នាំ​នេះ

ជា​ធម្មតា មនុស្ស​តែងតែ​ជឿ​លើ​វាសនា ​និង​ព្រហ្ម​លិខិត ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​មាន​ជំនឿ​លើ​ការ​ទស្សន៍ទាយ និង​ការ​គន់គូរ​របស់​គ្រូហោរ ឬ​អាចារ្យ ក៏​ដូចជា​ចិនសែ​ដែរ​ (ចំពោះ​ជនជាតិ​ចិន) ។ ដោយសារ​តែ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន រៀប​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មនុស្ស​ម្នា​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងលើ​ជោគវាសនា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​នេះ ។
ដោយសារ​តែ​មនុស្ស​យើង​កើត​មក​ក្នុង​ថ្ងៃ​ខុស​គ្នា ឆ្នាំ​ខុស​គ្នា ធាតុ​ខុស​គ្នា ដូច្នេះ​ជោគជតារាសី​ប្រចាំ​ឆ្នាំ​ក៏​មាន​លក្ខណៈ​ខុសគ្នា​តាម​នឹង​ដែរ ថ្ងៃ​នេះ គេហទំព័រ Kqube.net សូម​លើក​យក​ការ​ទស្សន៍ទាយ​ប្រចាំ​ឆ្នាំ ចំពោះ​ឆ្នាំ​ទាំង​៦​ដែល​មើល​ទៅ​មាន​លក្ខណៈ​មិន​សមប្រកប​ចំពោះ​ឆ្នាំ​ថ្មី​នេះ ហើយ​ជា​ពិសេស​គឺ​ឆ្នាំ​ខាល និង​ឆ្នាំ​វក​តែ​ម្ដង ។ ឆ្នាំ​ទាំង​៦​នេះ​មាន​ដូច​តទៅ៖
ឆ្នាំ​ខាល (១៩៣៨, ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០)
ខ្វះ​ការ​គាំទ្រ និង​ជួបប្រទះ​ឧបសគ្គ​កំបាំង​មុខ​ជា​ច្រើន
ថ្ងៃ​ល្អ​​បំផុត​៖ ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ និង​ ថ្ងៃ​អង្គារ ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​​៖ ថ្ងៃ​សុក្រ ទី​១២ និង​ ថ្ងៃ​​ពុធ ទី​២៤ ខែ​​កុម្ភៈ ឆ្នាំ​២០១៦
ឆ្នាំ​២០១៦​នេះ​ នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​ពិបាក​សម្រាប់​អ្នក​ក្នុង​វិស័យ​ការងារ ដោយ​អ្នក​នឹង​មាន​ជម្លោះ និង​ការ​ប្រកួតប្រជែង​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ហើយ​អ្នក​អាច​នឹង​ជាប់​គាំង​នៅ​មួយ​កន្លែង ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ ។ គួរ​ស្វែង​រក​នរណា​ដែល​កើត​ក្នុង​ឆ្នាំ​មមី ច និង​កុរ ដើម្បី​ខ្ចី​លាភ​សំណាង​គេ​មក​ជួយ​អ្នក​ឲ្យ​មាន​សំណាង​ជាង​នេះ ។ ចំពោះ​អ្នក​ដែល​ចង់​រក​ការងារ​ថ្មី​វិញ ខែ​មិថុនា​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ចាប់​ផ្ដើម​វា តែ​បើ​អ្នក​ដែល​មាន​គម្រោង​ក្នុង​ដៃ​វិញ អ្នក​នឹង​ជួប​ឧបសគ្គ​ជា​ច្រើន ដូច្នេះ​កុំ​សម្រេច​ចិត្ត​រហ័ស​ពេក ត្រូវ​គិត​មើល​ទាំង​ផល​ល្អ និង​ផល​អាក្រក់​ឲ្យ​ច្បាស់​ជា​មុន​សិន​ទើប​ល្អ ។ ប៉ុន្តែ​ចាប់​ពី​ខែ​កញ្ញា​ទៅ វា​គឺ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​ប្រលូក​ក្នុង​វិស័យ​សង្គម ដែល​វា​អាច​ឲ្យ​អ្នក​ពង្រីក​ទំនាក់ទំនង​ក្នុង​សង្គម​បាន​ល្អ ហើយ​វា​អាច​ជា​ផល​ប្រយោជន៍​សម្រាប់​អ្នក​នៅ​ថ្ងៃ​អនាគត​បាន តែ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​ហើយ​ពិនិត្យ​ទៀត នូវ​ឯកសារ​ផ្លូវ​ច្បាប់​ទាំង​ឡាយ ។
ពណ៌​នាំ​សំណាង៖ ខៀវ បៃតង
ពណ៌​មិន​ល្អ៖
ឆ្នាំ​វក (១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦)
ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត គិត​រឿង​អ្វីៗ​ឲ្យ​បាន​ច្បាស់​លាស់
ថ្ងៃ​ល្អ​បំផុត៖ ថ្ងៃ​សុក្រ ទី​១២ និង ​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​៖ ថ្ងៃ​សៅរ៍ ទី​៦ និង​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦
បើ​អ្នក​ជា​បុគ្គលិក​ក្រុមហ៊ុន ភាគ​ច្រើន​នៃ​ឆ្នាំ​នេះ​អ្នក​នឹង​មិន​មាន​បញ្ហា​ច្រើន​ទេ តែ​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៦ អ្នក​នឹង​រវល់​ខ្លាំង​ ហើយ​ការងារ​របស់​អ្នក​នឹង​ធ្លាក់​ចុះ​បន្តិច​ដែរ ប៉ុន្តែ​វា​អាច​ស្ដារ​ឡើង​វិញ​បាន ហើយ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​ឲ្យ​បាន​ខ្លាំង​បន្តិច ព្រោះ​អ្នក​អាច​ប៉ះពាល់​អ្នក​ដទៃ​បាន​ដោយ​មិន​ដឹង​ខ្លួន ។ ចំពោះ​អ្នក​រកស៊ី​វិញ អ្នក​អាច​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​បាន​ក្នុង​ឆ្នាំ​នេះ ជា​ពិសេស​គឺ​ក្នុង​ខែ​មិថុនា​តែ​ម្ដង ដោយ​អ្នក​នឹង​ទទួល​បាន​ជំនួយ​ពី​អ្នក​ដទៃ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ប្រហែល​ជា​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស​បាន ដោយសារ​តែ​អាជីវកម្ម​របស់​អ្នក ។
ពណ៌​នាំ​សំណាង៖ ត្នោត​ខ្ចី បៃតង និង​ស
ពណ៌​មិន​ល្អ៖ ផ្កាឈូក
ឆ្នាំ​កុរ (១៩៣៥, ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧)
ឆ្នាំ​នេះ​សំណាង​ធ្លាក់​ចុះ ដូច្នេះ​ត្រូវ​តាំង​ចិត្ត​ឲ្យ​សប្បាយ និង​មាន​គំនិត​វិជ្ជមាន​ជានិច្ច
ថ្ងៃ​ល្អ​បំផុត៖ ថ្ងៃ​អង្គារ ទី​២៣ និង ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​៖ ថ្ងៃ​សៅរ៍ ទី​៦ និង​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦
អ្នក​នឹង​មាន​ភាព​ច្បាស់លាស់​ជាង​មុន​លើ​ការងារ ឬ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ តែ​អ្នក​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ឲ្យ​មែនទែន ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ជាពិសេស​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ខែ​កញ្ញា ។ អ្នក​នឹង​មាន​ភាព​ស្មុគស្មាញ​បន្តិច​ក្នុង​ការ​បង្កើត​អ្វី​​ថ្មី និង​ក្នុង​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​ចុងក្រោយ​អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ទាំង​ពេលវេលា​ទាំង​ការងារ ដែល​អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ៗ​ទាំង​ឡាយ ។ អ្នក​គួរ​តែ​បង្កើត​ទំនាក់ទំនង​ឲ្យ​ល្អ​ជាមួយ​មិត្ត​រួម​ការងារ ទាំង​ថ្នាក់​លើ និង​ភ្ញៀវ​របស់​អ្នក ដែល​អ្វី​ទាំង​នេះ​នឹង​ជួយ​ឲ្យ​គេ​មើល​ឃើញ​នាក់​លេចធ្លោ និង​ទទួល​បាន​ការ​កោតសរសើរ ។ ចំពោះ​អ្នក​រកស៊ី​វិញ វា​​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើត​អាជីវកម្ម​ថ្មី និង​ពង្រីក​មុខ​ជំនួញ​របស់​អ្នក ។
ពណ៌​នាំ​សំណាង៖ ស ខ្មៅ និង​ក្រហម
ពណ៌​មិន​ល្អ៖ លឿង
ឆ្នាំ​ម្សាញ់ (១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣)
ត្រូវ​ប្រយ័ត្ន​ចំពោះ​សុខភាព និង​ការងារ​របស់​អ្នក
ថ្ងៃ​ល្អ​បំផុត៖ ថ្ងៃ​សៅរ៍ ទី​៦ ថ្ងៃ​សុក្រ ទី​១២ និង​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​៖ ថ្ងៃ​អង្គារ ទី​២៣ និង​ ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ឆ្នាំ​នេះ​ប្រហែល​ជា​យ៉ាប់​បន្តិច​សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ ។ នៅ​កន្លែង​ធ្វើ​ការ អ្នក​មាន​ចរិត​រឹងទទឹង និង​មិន​ស្ដាប់​សម្ដី​អ្នក​ដទៃ​ឡើយ ហើយ​បើ​អ្នក​មាន​មុខ​តំណែង​ខ្ពស់ ជា​អ្នក​ដឹកនាំ ឬ​កាន់ការ​អ្វី​មួយ អ្នក​នៅ​ក្រោម​បង្គាប់​នឹង​ពិបាក​ធ្វើ​ការ​ជាមួយ​បន្តិច ហើយ​ពួកគេ​នឹង​ស្ត្រេស​ខ្លាំង​តែ​ម្ដង ដូច្នេះ​ត្រូវ​រៀន​ចេះ​អត់ធ្មត់ និង​អត់ឱន​បន្តិច​ទើប​ល្អ និយាយ​ឲ្យ​ចំ​គឺ​ ព្យាយាម​កុំ​ឲ្យ​មាន​ជម្លោះ​ល្អ​ ។ កំឡុង​ពេល​ល្អ​សម្រាប់​អ្នក​គឺ ខែ​មេសា ដល់​ខែ​មិថុនា និង​ខែ​តុលា ដែល​ក្នុង​ចន្លោះ​ពេល​នេះ អ្នក​នឹង​មាន​ឱកាស​ច្រើន​ទាំង​អាជីវកម្ម ទាំង​ការងារ ។
ពណ៌​នាំ​សំណាង៖ បៃតង ​ក្រហម និង​ស
ពណ៌​មិន​ល្អ៖ ខ្មៅ



ឆ្នាំ​មមី (១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤)
ត្រូវ​ចេះ​ដាក់​ខ្លួន​បន្តិច ជៀសវាង​ការ​ប្រថុយ​គ្រោះថ្នាក់​គ្រប់​បែបយ៉ាង
ថ្ងៃ​ល្អ​បំផុត៖ ថ្ងៃ​អង្គារ ទី​២៣ និង​ ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​៖ ថ្ងៃ​សុក្រ ទី​១២ និង​ ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦
បើ​អ្នក​ជា​អ្នក​ជំនួញ អ្នក​គួរ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​បាន​ក្នុង​ ឆ្នាំ​នេះ ដើម្បី​សម្រេច​គោលបំណង​គ្រប់បែប​យ៉ាង ហើយ​ជំនួញ​របស់​អ្នក នឹង​រីកចម្រើន​ខ្លាំង​នៅ​ក្នុង​ខែ​ឧសភា  នៅ​ក្នុង​ខែ​នេះ​ដែរ អ្នក​គួរ​តែ​ចាប់​យក​ដៃគូ​រកស៊ី​ថ្មី​ៗ​ឲ្យ​បាន​ដើម្បី​ពង្រីក​អាជីវកម្ម ។ ចំពោះ​អ្នក​ធ្វើការ​វិញ បញ្ហា​បច្ចេកទេស​ និង​បញ្ហា​ខាង​ផ្លូវ​ច្បាប់​មួយ​ចំនួន​អាច​នឹង​កើត​មាន ប៉ុន្តែ​គ្រាន់​តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ដូច្នេះ​កុំ​ឲ្យ​វា​ប៉ះពាល់​ដល់​ការងារ​អ្នក​ឲ្យ​សោះ ។ នៅ​ក្នុង​កិច្ច​ប្រជុំ អ្នក​ប្រហែល​ជា​មាន​ជម្លោះ ឬ​ក៏​ទំនាស់​ពាក្យ​សម្ដី​កើត​ឡើង ប៉ុន្តែ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ហើយ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ជៀសវាង​ធ្វើ​ខុស​ក្លាយ​ជា​ផល​ប្រយោជន៍​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន ។
ពណ៌​នាំ​សំណាង៖ បៃតង ​ក្រហម និង​ផ្កាឈូក
ពណ៌​មិន​ល្អ៖ ខៀវ
ឆ្នាំ​មមែ (១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥)
ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ហើយ​ធ្វើ​អ្វី​ៗ​គួរ​មាន​គម្រោង​ជា​មុន​ទើប​ល្អ
ថ្ងៃ​ល្អ​បំផុត៖ ថ្ងៃ​អង្គារ ទី​២៣ និង ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ថ្ងៃ​មិន​ល្អ​៖ ថ្ងៃ​សៅរ៍ ទី​៦ និង ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ឆ្នាំ​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក ក្នុង​ការ​លើក​យក​គម្រោងការ​ថ្មីៗ​មក​អនុវត្ត ជាពិសេស​គម្រោង​ដែល​ឆ្នាំ​មុន​ៗ​អ្នក​ចង់​ធ្វើ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ចាប់​ផ្ដើម ហើយ​ប្រាកដ​ណាស់ វា​នឹង​ពង្រឹង​សមត្ថភាព​ការងារ​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ ខ្លាំង ។ ជាក់ស្ដែង​វា​នឹង​មាន​ឧបសគ្គ​បន្តិចបន្តួច ប៉ុន្តែ​អ្នក​អាច​នឹង​ឆ្លង​ផុត​វា​បាន បើ​សិន​អ្នក​អាច​រក្សា​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​បាន​ល្អ ហើយ​ក្នុង​នោះ ឆ្នាំ​នេះ​បុរស​នឹង​មាន​វាសនា​ល្អ​ជាង​ស្ត្រី​ ។ ចំពោះ​ស្ត្រី បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ការងារ ចាំបាច់​ត្រូវ​សម្លឹង​មើល​ការងារ​ថ្មី​ណា​ដែល​ល្អ​ជាង​ការងារ​ចាស់ ហើយ​ចាប់​ការងារ​ថ្មី​ឲ្យ​ជាប់​សិន​មុន​នឹង​លាឈប់ ។
ពណ៌​នាំ​សំណាង៖ ក្រហម និង​លឿង
ពណ៌​មិន​ល្អ៖ បៃតង


No comments:

Post a Comment