Friday, July 8, 2016

ក្រូចឆ្មារ អំបិល និង ម្រេច អាចព្យាបាលជំងឺទាំង ៤មុខ នេះ បានយ៉ាងមានប្រសិទ្ធភាព

អ្នកដឹងទេថារបស់ទាំងបីខាងលើ មិនមែនត្រឹមតែជាគ្រឿងផ្សំ ដែលជួយបង្កើនរសជាតិម្ហូបរបស់អ្នកទេ ថែមទាំងជាថ្នាំព្យាបាលជម្ងឺទៀតផង។មានមនុស្សជាច្រើនប្រើវាជា ថ្នាំព្យាបាលជម្ងឺទូទៅដែលអ្នកជួបប្រចាំថ្ងៃ។វាមិនត្រឹមតែមានតម្លៃថោកទេ ថែមទាំងមានប្រសិទ្ធិភាពខ្ពស់ទៀតផង។
១. រលាកបំពង់ក៖ ចូរលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ម្រេចកន្លះស្លាបព្រាបាយ ជាមួយនិងអំបិល ១ស្លាបព្រាបាយ ហើយកូរវាអោយសព្វជាមួយទឹកក្តៅ ១កែវវែង។វានឹងធ្វើអោយបំពង់ករបស់អ្នក បានធូរស្បើយហើយ ក៏ជួយការពារក្អកផងដែរ។

២. ក្រូសក្នុងថង់ប្រមាត់៖ ចូរអនុវត្តដោយប្រើបរិមាណដូចខាងលើ។ ជម្ងឺនេះទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ហើយពេលដែលអ្នកទទួលទានវាចូល ទៅវានឹងជួយរាំងខ្ទប់ការឈឺចាប់ និងធ្វើអោយប្រព័ន្ធរំលាយអាហារ របស់អ្នកប្រសើរឡើង។

៣. សម្រកទម្ងន់៖ ចូរលាយម្រេច ១ភាគ៤ នៃស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាបាយទៅក្នុងទឹកក្តៅ ហើយផឹកវាជារៀងរាល់ថ្ងៃ ដើម្បីបម្លែងអាហារដែល អ្នកញាំចូលអោយទៅជាថាមពល។សារធាតុដែលមាននៅក្នុងគ្រឿងផ្សំខាងលើនោះ នឹងជួយបញ្ឈប់ការឡើងទម្ងន់ហើយ ធ្វើអោយអាំងស៊ុយលីនប្រសើរឡើងផងដែរ។

៤. ក្អួតចង្អោរ៖ វានឹងជួយកាត់បន្ថយនូវអារម្មណ៍ចង់ក្អួតចង្អោរបាន ដោយអ្នកគ្រាន់តែលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយជាមួយនឹង ម្រេច ១ស្លាបព្រាបាយទៅក្នុងទឹកក្តៅ ហើយផឹកវាសន្សឹមៗ៕​

គ្រោះថ្នាក់ ៨ យ៉ាង ដែលអ្នកមិនអាចមើលឃើញ ក្នុងការផឹកទឹកត្រជាក់

ជាក់ស្ដែង ដូចជាតែទឹកកក និងទឹកត្រជាក់ បិទបាំងនូវគ្រោះថ្នាក់ជាច្រើនដល់សុខ ភាពរបស់អ្នក។ យើងអាចគិតថា វាគ្មានបញ្ហាចំពោះការផឹកទឹកត្រជាក់ ប៉ុន្ដែអ្វី ដែលយើងត្រូវប្រុងប្រយ័ត្ននោះមិនមែនជាទឹកដែលយើងផឹកទេ គឺជាភាពត្រជាក់។ យ៉ាងណាក្ដី ទឹកក្ដៅតែងតែមានសុវត្ថិភាពជាង។ ទាំងនេះជាគ្រោះថ្នាក់ដែលអ្នកអាច យកទៅគិតពិចារណាបាន។ 
១. ការកិនអាហារមិនសប់៖ ការផឹកទឹកត្រជាក់អាចធ្វើឲ្យអ្នកឈឺក្រពះ ដែល បណ្ដាលឲ្យឈឺពោះ គពោះ និងចង់ក្អួត។ មូលហេតុគឺ សីតុណ្ហភាពត្រជាក់បណ្ដាល ឲ្យសសៃឈាមដើរមិនបានស្រួល។

២. អស់កម្លាំង៖ ទឹកត្រជាក់ស្រូបកម្លាំងច្រើនណាស់ ដែលអាចឲ្យអ្នកមានអារម្មណ៍ ថាហត់នឿយ និងទន់ខ្សោយ។

៣. ឈឺក៖ ទឹកត្រជាក់បង្កើតនូវជាតិសំនើមធម្មជាតិ ដែលកម្ដៅនូវខ្យល់ មុនវាឆ្លង កាត់ទៅសួត ប៉ុន្ដែដោយគ្មានប្រយោជន៍។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យស្ទះបំពង់ខ្យល់ ជា ហេតុធ្វើឲ្យអ្នកឈឺកនេះឯង។

៤. ធ្វើឲ្យបេះដូងដើរយឺត៖ រាងកាយអ្នកនឹងធ្វើការលឿនក្នុងការកម្ដៅវា ប៉ុន្ដែភាព ត្រជាក់ប៉ះពាល់ដល់ប្រព័ន្ធខ្លះដែលនៅជុំវិញ ដូចជាប្រព័ន្ធប្រតិកម្មដែលនៅចាប់ពី ករហូតដល់ខ្នង។

៥. រាំងស្ទះការផ្សំទឹក៖ ដូចបាននិយាយពីមុខមកហើយ រាងកាយមិនចាំបាច់ត្រូវការ ទឹកដែលត្រជាក់នោះទេ។ រាងកាយយើងត្រូវការកម្ដៅជាមធ្យមគឺ ៩៨.៦ អង្សាសេ មុននឹងវាត្រូវបានបញ្ចូលទៅប្រព័ន្ធឈាម និងប្រដាប់រំលាយអាហារ ដូច្នេះការផឹក ទឹកត្រជាក់ នឹងធ្វើឲ្យមានការរាំងស្ទះ។

៦. ពិបាកបន្ទោរបង់៖ ចំពោះមនុស្សខ្លះ ការផឹកទឹកត្រជាក់អាចបណ្ដាលឲ្យមានការ រាក ពីព្រោះរាងកាយមានភាពហត់នឿយពេកក្នុងការរំលាយអាហារ ដែលបញ្ចេញ នូវទឹកនិងអាហារជាច្រើន។

៧. ឈឺក្បាល៖ ទឹកត្រជាក់បណ្ដាលឲ្យប្រព័ន្ធភ្ញោចជាច្រើនមានប្រតិកម្ម ជាពិសេសគឺ ក្បាល។ ឧទាហរណ៍ដូចជា ការញុំាការ៉េម។

៨. បណ្ដាលឲ្យធាត់ជាងមុន៖ មានអប្បិចជំនឿយថា ការផឹកទឹកត្រជាក់ជួយឲ្យ សម្រកទម្ងន់ ពីព្រោះវាបង្ខំឲ្យរាងកាយធ្វើការច្រើនជាងសប់ដង និងបំបាត់ជាតិខ្លាញ់ បានច្រើន។ ផ្ទុយទៅវិញ ភាពត្រជាក់ធ្វើឲ្យជាតិខ្លាញ់កក និងពិបាកបំបាត់ ដែលធ្វើ ឲ្យវាពិបាកក្នុងការរំលាយ៕

Thursday, July 7, 2016

ស្គាល់​ទឹក​ខ្មេះ​ផ្លែប៉ោម​ទេ? វា​មាន​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ចំពោះ​សម្រស់​របស់​អ្នក

ទឹក​ខ្មេះ​ផ្លែប៉ោម (Apple Cider) មាន​ប្រយោជន៍​ក្នុង​ការថែ​សម្រស់​ច្រើន​យ៉ាងដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ដឹង​ ដូចនេះ​លោក​គួរ​អាន​ចំណុច​​ដូចខាងក្រោមនេះ ៖

- ធ្វើ​អោយ​ស្បែក​ស្អាត ៖ ដោយ​សារ​ទឹក​ខ្មេះ​មាន​ភាព​ជាអាស៊ីដ​ ទើប​អាច​ជួយ​បិទរន្ធ​ញើស​ និង​ធ្វើ​អោយ​ស្បែក​ទន់​ល្មើយ​ស្អាត​ជាង​មុន​អ្នកអាច​លាយ​ទឹក​ខ្មេះ​បន្ដិច​ចូល​ទៅ​ក្នុង​ក្រែម​លាប​ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​របស់​ក្រែម​ថែស្បែក។
- បង្កើន​ភាព​ភ្លឺរលោង ៖ ស្ដ្រី​ភាគ​ច្រើន​តែង​តែ​លាង​ជម្រះ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់​មិន​អស់ ទើប​ធ្វើ​អោយ​សរសៃ​សក់​ធ្ងន់ និង​មើល​ទៅ​មិន​រលោង។ វិធី​កែគឺ​លាយ​ទឹក​ខ្មេះ ៥តំណក់ ជាមួយ​និង​ទឹក​ស្អាត​១ចានគោម រួច​យក​មក​ស្រោច​សរសៃ​សក់​អោយ​សព្វ​ ក្រោយ​ពេល​ប្រើ​សាប៊ូកក់​សក់ និង​ក្រែម​បន្ទន់​សក់ រួច​សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។
- ប្រឆាំង​រមាស់​ស្បែក ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ ទើប​អាច​ជួយ​បន្ថយ​អាការ​រមាស់​ស្បែក​របស់​អ្នក​បាន​ដោយ​លាយ​ទឹក​ខ្មេះ​ចូល​ទៅ​ក្នុង​ទឹក​ដែល​ងូត​បន្ដិច​រួច​សឹម​ចូល​ទៅ​ត្រាំខ្លួន។
- កម្ចាត់​អង្គែ ៖ ទឹក​ខ្មេះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​មេរោគច្រើន ទើប​អាច​ជួយ​កម្ចាត់​បញ្ហា​អង្គែបាន​ ដោយ​លាយ​ជាមួយ​ទឹក​ស្អាត​ក្នុង​អត្រា​ស្មើៗគ្នា​ដាក់​ចូល​ទៅ​ក្នុង​ដប​ស្រ្ប៉ៃយ៍ រួច​យក​មក​បាញ់​សរសៃ​សក់​អោយសព្វ។
- សម្រួល​ទុល្យភាព​ស្បែក ៖ ទឹក​ខ្មេះ​ជួយ​សម្រួល​តុល្យភាព​ស្បែក​បាន​ថែម​ទាំង​ធ្វើ​តួនាទី​ដូច​ទឹក​ជូត​សម្អាត​ស្បែក (Toner) ចំពោះ​អ្នក​ស្បែក​ខ្លាញ់​ផង​ដែរ​ ដោយ​លាយ​ជាមួយ​ទឹក​ក្នុង​អត្រា​ស្មើៗគ្នា យក​មក​ជូត​លើ​ផ្ទៃ​មុខ​មុន​នឹង​លាប​ក្រែម​ថែស្បែក​មុខ៕ 

បំបាត់​ស្នាម​ជ្រីវជ្រួញ ក្នុង​រយៈពេល​ខ្លី ជាមួយ​ម៉ាស​ប្រទាល​កន្ទុយក្រពើ​

ជា​ការ​ពិត​មិន​អាច​ប្រឆាំង​បាន ស្បែក​មនុស្ស​យើង នឹង​វិវត្ត​ទៅមុខ (​ជ្រីវជ្រួញ​) ទៅតាម​អាយុកាល​។ គ្មាន​នរណា​ម្នាក់ អាច​ចៀសផុត ដំណាក់កាល​នេះ​បាន​នោះ​ទេ ប៉ុន្តែ ប្រសិនបើ​អ្នក ដឹង​ពី​វិធី​ថែរក្សា​សម្រស់​បែប​ធម្មជាតិ ថា​មិន​ត្រូវ ពេល​អ្នក​អាយុ ៥០ ឆ្នាំ ស្បែក​របស់​អ្នក អាច​នឹង​ស្អាត ជាង​ក្មេង​អាយុ​ត្រឹម ៣០ ឆ្នាំ​ផង​ក៏​មិនដឹង​។
ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​លោកអ្នក នូវ​គន្លឹះ​ខ្លី តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ និង​ការពា​រការ​ចាស់​ទៅ​តាម​អាយុ​បាន ដោយ​គ្រាន់តែ​ប្រើ​ប្រទាល​កន្ទុយ​ពើ និង​ទឹកឃ្មុំ​ប៉ុណ្ណោះ។​
​ម៉ាស​បិទមុខ​ប្រទាល​កន្ទុយក្រពើ​
​គ្រឿងផ្សំ ៖
១. សាច់​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​បាយ​
២. ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
៣. ទឹកដោះគោ ១ ស្លាបព្រា​កាហ្វេ​
៤. ទឹក​ផ្កាកូឡាប ៣ ដំណ​ក់ (​ដាក់​ក៏បាន អត់​ក៏បាន​)
៥. ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ (​ដាក់​ក៏បាន អត់​ក៏បាន​)​។​
​វិធី​ធ្វើ ៖
១. លាយ​វា​បញ្ចូល​គ្នា រួច​កូរ​ឲ្យ​សព្វ​ល្អ​
២. យក​ល្បាយ​នេះ មក​លាប​លើ​មុខ​
៣. ទុក​រយៈពេល ១៥ ទៅ ២០ នាទី ទើប​លាង​ទឹក​ចេញ​។​
​ក្រោយ​ធ្វើបែបនេះ មួយ​អាទិត្យ​ម្តង នោះ​អ្នកនឹង​ឃើញ​លទ្ធផល គួរ​ជាទី​ពេញចិត្ត​៕

វិធីសំអាតគីមី និង បាក់តេរីពីក្នុងបន្លែ និងផ្លែឈើអោយបានស្អាតល្អ

វិធីក្នុងការលាងសំអាតបន្លែ និង ផ្លែឈើដែលអ្នកប្រើជារៀងរាល់ថ្ងៃប្រហែលជាមិនអាចសំលាប់មេរោគ និង ពពួកបាក់តេរីបានទាំងស្រុងទេ។ សូម្បីតែបន្លែផ្លែឈើធម្មជាតិ ដែលអ្នកបានដាំដោយខ្លួនឯងក៏ដោយ ក៏អ្នកត្រូវតែសំអាតវា
អោយបានស្អាតផងដែរ។ វិធីដែលអ្នកអាចជួយអ្នកក្នុងការលាងសំអាតអោយបានស្អាតល្អនោះគឺ Baking soda (រឺ Sodium bicarbonate)។ សមាសធាតុគីមីនេះគឺជា biopesticide ដែលការពារកំណើននៃបាក់តេរីមួយចំនួន, មេរោគ និងពពួកផ្សិត។ ដូច្នេះយើងសូមណែនាំអ្នកដោយការប្រើវិធីដុសលាងធម្មជាតិដោយគ្រាន់តែយក Baking soda មួយស្លាបព្រាកាហ្វេ លាយជាមួយទឹក។ នេះជាវិធីដែលងាយស្រួលបំផុតក្នុងការបំបាត់បាក់តេរីពីបន្លែ និងផ្លែឈើរបស់អ្នក។
វិធីធ្វើ៖
កូរ Baking soda ២-៤ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ១ ទៅ ២ ពែងធំ (រឺអាស្រ័យទៅលើចំនួនស្លាបព្រានៃ Baking soda ដែលអ្នកដាក់)។ បន្ទាប់មកចាក់ល្បាយដែលលាយរួចទៅក្នុងដបស្ព្រាយ ហើយបាញ់វាទៅលើបន្លែ រឺផ្លែឈើអោយសព្វ។ ប្រើច្រាសដុសសំអាតបាក់តេរី បន្ទាប់មកលាងជំរះវាជាមួយទឹក (ពីរទៅបីទឹក)៕

ផលប៉ះពាល់ធ្ងន់ធ្ងរនៃការ ទទួលទានទឹកមិនបានគ្រប់គ្រាន់

អ្នកដឹងទេថាការញាំទឹកមិនបានគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់សុខភាពអ្នក។ ខាងក្រោមនេះនឹងបង្ហាញអោយអ្នកបានដឹងពី គុណវិប្បត្តិនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់៖
១. សំពាធឈាម៖ 
ជាធម្មតាបរិមាណទឹកនៅក្នុងខ្លួនរបស់យើងគឺ៩២% ហើយភាគរយនេះមានលុះត្រាណាតែអ្នកញុំាទឹកអោយបានច្រើន។
តែបើញុំាមិនគ្រប់គ្រាន់ទេនោះ​ឈាមរបស់អ្នកនឹងខាប់​ហើយវានឹងអោយមានភាពពិបាកដល់លំហូរឈាម​ដែលជាកត្តានាំអោយសំពាធឈាមឡើងខ្ពស់។

២. ស្បែក៖
ជាតិទឹកអាចប្រឆាំងនឹងជាតិពុលបានយ៉ាងល្អ​ដូចច្នេះបើអ្នកមិនញុំាទឹកអោយគ្រប់នោះ​ស្បែកអ្នកនឹងជួបបញ្ហាមួយចំនួនដូចជា​​ ជម្ងឺស្បែករបកក្រហម ការរលាកស្បែករឺជ្រីវជ្រួញជាដើម។

៣. អាឡែកស៊ី៖ 
នៅពេលដែលខ្លួនប្រាណរបស់អ្នកខ្វះជាតិទឹក នោះអ័រម៉ូនអ៊ីស្តាមីននឹងកើនឡើង​ដែលជាហេតុបណ្តាលអោយកើនមុន។

៤. ជាតិខ្លាញ់ឡើងខ្ពស់៖​ 
ខ្លួនប្រាណរបស់អ្នកបង្កើនជាតិកូឡេសស្តូរ៉ល​បើសិនជាជាតិទឹកត្រូវបានបាត់បង់ពីកោសិកា។

៥.​ ឡើងគីឡូ៖ ​ 
ប្រសិនជាអ្នកខ្វះជាតិទឹក​កោសិការបស់អ្នកនឹងត្រូវបានកាត់បន្ថយពីថាមពល​ដែលជាហេតុធ្វើអោយអ្នកមានអារម្មណ៍ថា​ឃ្លានដែលមែនទែនទៅអ្នកគ្រាន់តែស្រែកទឹកប៉ុណ្ណោះ៕

Sunday, July 3, 2016

ឧស្សាហ៍​ឈឺក្បាល កើតមុន រមួល​ក្រពើ ប្រេះ​ក្រចក និង​សក់​ស្ងួត​ដឹងថា​មក​ពី​ហេតុអ្វី​ទេ​?

ការ​រមួលក្រពើ និង​ឈឺក្បាល បណ្តាលមកពី​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម​
​ប្រជាជន​អាមេរិក​ប្រមាណ​ជាង ៧៥​ភាគរយ​ហើយ​ដែល​មាន​បញ្ហា​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម ប៉ុន្តែ​ពួកគេ​មិន​បានដឹង​អំពី​រឿង​នេះ​ទេ​។ ម៉ាញ៉េស្យូម​គឺ​ជាជាតិ​រ៉ែដ៏​សំខាន់​ដែល​មាន​តួនាទី​ក្នុង​ការបំពេញ​មុខងារ​ យ៉ាង​ល្អ​ក្នុង​ខួរក្បាល សរសៃប្រសាទ និង​សាច់ដុំ​។ ជាមួយគ្នានេះដែរ វា​ក៏​ជួយ​បំបាត់​ការឈឺ​ក្បាល និង​គេង​លក់​ស្រួល​នៅពេល​យប់​។ បើសិន​ជា​អ្នក​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម អ្នក​គួរតែ​ញ៉ាំ​ស្ពៃក្តោប​ឱ្យបាន​ច្រើន​។

កើតមុន​បណ្តាលមកពី​កង្វះ​ជាតិ​ស័ង្គសី​
​ជំងឺ​មុន​អាច​ជា​សញ្ញា​មួយ​នៃ​អាកា​រៈក​ង្វះ​ជាតិ​ស័ង្គសី​។ ស័ង្គសី​ដើរតួនាទីដ៏​សំខាន់​ចំពោះ​សុខភាព​ស្បែក និង​ជួយ​សម្របសម្រួល​ដល់​ការបញ្ចេញ​ជាតិ​សេ​បូម​លើ​ស្បែក​។ ចូរ​ប្រើ​ថ្នាំ​ជាតិ​ស័ង្គសី ៣០​មី​លី​ក្រាម​រាល់ថ្ងៃ​ដើម្បី​បំបាត់​បញ្ហា​កើតមុន និង​ពង្រឹង​ដល់​ភាពស្រស់ស្អាត​របស់​ស្បែក​។ គ្រាប់​ល្ពៅ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ស័ង្គសី​។
ក្រចក​ផុយ និង​សក់​ស្ងួត បណ្តាលមកពី​កង្វះ​វីតាមីន B7
​វីតាមីន B7 ឬ​ហៅ​ថា Biotin គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​ធ្វើ​ឱ្យ​សរសៃសក់ និង​ក្រចក​រឹងមាំ​។ ការ​កង្វះ​ជីវជាតិ​មួយ​នេះ​កម្រ​នឹង​កើត​មាន​ណាស់ តែ​នៅពេល​កើត​មាន​វិញ វា​នឹង​ធ្វើឱ្យ​ជ្រុះ​សក់ សក់​ស្ងួត និង​ផុយ​ក្រ​ចក​បាន​។ ចូរ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​វីតាមីន B7 ដើម្បី​ពង្រឹង​ដល់​សុខភាព​ក្រចក និង​សក់​វិញ​។

ខ្សោយ​មាន​ភាពទន់ខ្សោយ​ដោយសារ​កង្វះ​ជាតិ​ដែក​
​ជាតិ​ដែក​ជា​អ្នក​ជួយ​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ដែល​អាច​ ដឹកនាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន​។ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ជ្រុះ​សក់​ភ្លាមៗ ឬ​ស្បែក​បែរជា​ស្តើង​ខុសធម្មតា​នោះ វា​អាច​បញ្ជាក់​ថា​អ្នក​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ហើយ​។ ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ឱ្យបាន​ច្រើន​។

ហើម​ស្បែក​អាច​បញ្ជាក់​ថា​កង្វះ​ជាតិ​អាស៊ីត​ខ្លាញ់​
​បើសិន​ជា​អ្នក​សម្គាល់​ឃើញ​មាន​ស្នាម​ហើម​តូចៗ​ពណ៌​ស​លើ​ម្រាមដៃ និង​កដៃ​នោះ វា​អាច​បញ្ជាក់​ថា អ្នក​កង្វះ​ជាតិ​អា​ស៊ិត​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​។ ដូច្នេះហើយ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​អាស៊ីត​អូ​មេហ្គាបី​ឱ្យបាន​ ច្រើន​ដូចជា ត្រី អាហារ​សមុទ្រ និង​គ្រាប់​ធញ្ញជាតិ​៕

សញ្ញាដាស់តឿនទាំង ៤ ដែលបង្ហាញថាអ្នកជិត មានជម្ងឺគាំងបេះដូង

ជម្ងឺគាំងបេះដូងជាបញ្ហាក្តៅនៅក្នុង ជីវតរស់នៅរបស់មនុស្សយើងសព្វថ្ងៃ វាជាជម្ងឺកាចសហាវដែលអាច សម្លាប់មនុស្សបានក្នុងមួយពព្រិចភ្នែក ហើយអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាការៈជម្ងឺប្រភេទនេះ៖
១. ដើមទ្រូង៖ 
អ្នកមានអារម្មណ៍ថាមិនមានស្រួលនៅត្រង់ដើមទ្រូងរបស់អ្នក។ទៀតសោតនៅត្រង់បញ្ហាដើមទ្រូងនេះមនុស្សយើងមានអាការៈខុសៗគ្នាដោយអ្នកខ្លះមានអារម្មណ៍ថា ក្តៅនៅត្រង់កន្លែងដើមទ្រូង ឯអ្នកខ្លះទៀតមានអារម្មណ៍ថា ដូចជាមានសំពាធនៅទីនោះ។វាអាចអោយអ្នកមានអារម្មណ៍បែបនេះ ទាំងពេលអ្នកសម្រាក រឺធ្វើចលនា ដូចនេះបើអ្នកមានអារម្មណ៍មិនស្រួល នៅត្រង់កន្លែងហ្នឹងសូមប្រញាប់ទៅពិនិត្យជាបន្ទាន់។

២. អស់កម្លាំង៖ 
បើនិយាយពីរឿងអស់កម្លាំង អ្នកណាក៏មានអារម្មណ៍នេះដែរ តែអ្នកនឹងមានសភាពហត់ខ្លាំងល្ហិតល្ហៃបើអ្នកមានជម្ងឺបេះដូង។អ្វីដែលធ្វើអោយអ្នកមានអារម្មណ៍បែបនេះ គឺដោយសារតែបេះដូងរបស់អ្នកចាប់ធ្វើការខ្លាំងឡើងទ្វេរដង ព្រោះសរសៃរឈាមអាក់ទែចាប់ផ្តើមបិទដែល ធ្វើអោយអ្នកត្រូវការការគេងមួយស្រឡេត ច្រើនដង និងគេងយូរម៉ោងនៅពេលយប់។

៣. វិលមុខ៖ 
ខួរក្បាលរបស់អ្នកប្រហែលជាមិនទទួលបាននូវ បរិមាណអុកស៊ីសែនដូចដែលត្រូវការ ខណៈពេលដែលចរន្តឈាមរបស់អ្នក ត្រូវបានបង្រួមតូចដោយសារតែភាព ចុះថមថយនៃបេះដូងរបស់អ្នក។ប្រសិនជាអ្នកមានអារម្មណ៍បែបនេះ សូមទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាម។

៤. ផ្លូវដង្ហើម៖ 
ការដកដង្ហើមបានខ្លីៗក៏ជារោគសញ្ញា នៃជម្ងឺគាំងបេះដូងដែរ។មូលហេតុគឺថាបេះដូង និង សួតរបស់អ្នកធ្វើការរួមគ្នាក្នុងពេលតែមួយ ហើយប្រសិនជាបេះដូងរបស់អ្នក ធ្វើការសហការមិនបានល្អ ដូចពីមុននោះសួតរបស់អ្នកមិនទទួលបាន បរិមាណនៃអុកស៊ីសែនដូចតម្រូវការនោះទេ ដែលជាហេតុធ្វើអោយអ្នកពិបាកក្នុងការដកដង្ហើម៕

សុំ​លេខ​ទូរស័ព្ទ​នាង​បាន​ហើយ តើ​ត្រូវ​និយាយ​ជា​មួយ​នាង​ដោយ​របៀប​ណា?

អ្នក​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ជា​មិន​ខាន នៅ​ពេល​ដែល​អ្នក​ទទួល​បាន​លេខ​ទូរស័ព្ទ​នារី​ម្នាក់ ដែល​អ្នក​កំពុង​តែ​ចាប់​អារម្មណ៍។ មិន​ថា លេខ​ទូរស័ព្ទ​នោះ​បាន​មក​ដោយ​ការ​សុំ​ពី​នាង​ផ្ទាល់ ឬ​ការ​សុំ​បន្ត​ពី​មិត្ត​ជិតស្និទ្ធ​ណា​មួយ​របស់​នាង​ទេ អ្នក​ច្បាស់​ជា​បារម្ភ​ជា​មិន​ខានថា តើ​ត្រូវ Call ទៅ​នាង​ហើយ​គួរ​និយាយ​បែប​ណា​ខ្លះ?
ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​ដើម្បី​អស់​កង្វល់​ជា​មួយ​នឹង​បញ្ហា​នេះ។

១. សម្រួល​អារម្មណ៍ និង​កាត់​បន្ថយ​អារម្មណ៍​ភ័យ​ខ្លាច​ជា​មុន​សិន ៖
ភាព​ព្រួយ​បារម្ភ​បាន​ធ្វើ​ឲ្យ​អ្វីៗ​បរាជ័យ​ជា​ច្រើន។ ដូច្នេះ​ជា​ដំបូង​បង្អស់ មុន​នឹង​សម្រេច​ចិត្ត Call ទៅ​នាង យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​សម្រួល​អារម្មណ៍​ឲ្យ​បាន ៥ទៅ​១០នាទី ជា​មុន​សិន ដើម្បី​ឲ្យ​ភាព​ភ័យ​ខ្លាច​នោះ​បាន​ធូរ​ស្បើយ។

២. រក​មូល​ហេតុ​ដែល​ជម្រុញ​ឲ្យ​យើង Call ទៅ​នាង ៖
អ្នក​ត្រូវ​រក​មូល​ហេតុ​ឲ្យ​បាន​សមស្រប និង​ត្រឹម​ត្រូវ​បំផុត ព្រោះ​ថា សំណួរ​មួយ​នឹង​លេច​ឡើង គឺ​នាង​នឹង​សួរ​អ្នក​ថា "ហេតុ​អ្វី​បាន​ជា Call មក​នាង? តើ​មាន​បំណង​អ្វី... " ជា​ដើម។ ចំពោះ​មូល​ហេតុ​អ្នក​អាច​ស្វែង​យល់​ដោយ​ខ្លួន​ឯង ដូចជា ៖ ការ​សុំ​ខ្ចី​សៀវភៅ, ការ​សួរ​សុខ​ទុក្ខ.....។

៣. រក​ប្រធាន​បទ​ណា​មួយ ៖
អ្នក​អាច​និយាយ​ពី​អ្វី​មួយ​ដែល​នាង​ចាប់​អារម្មណ៍ ឬ​នាង​ធ្លាប់​បាន​ដឹង​ច្រើន​ពី​មុន​មក។ បន្ទាប់​មក​អាច​ធ្វើ​ជា​ឆ្ងល់ ហើយ​សួរ​នាង នោះ​អ្នក​ក៏​អាច​ចាប់​ផ្ដើម​បើក​ឆាក​នៃ​ការ​សន្ទនា​បាន​ផង​ដែរ។

៤. ពេល​និយាយ​ព្យាយាម​កុំ​ឲ្យ​ខុស ឬ​តែ​ផ្ដេស​តែ​ផ្ដាស តាម​តែ​ចិត្ត​នឹក​ឃើញ ៖
 ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​សន្ទនា​ជា​មួយ​នាង។ ប្រសិន​បើ​មាន​អ្វី​មិន​ស្រួល​កើត​ឡើង​នោះ វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​រក​ប្រធាន​បទ​មក​ភ្ជាប់​វិញ​ណាស់។ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក និង​នាង​កំពុង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រធាន​បទ​អ្វី​មួយ​នោះ ចូរ​កុំ​នាំ​នាង​ឲ្យ​ទៅ​និយាយ​រឿង​នេះ រឿង​នោះ​ផ្សេង​ទៀត ដែល​អាច​ក្លាយ​ទៅ​ជា​ការ​សន្ទនា​ចាប់​ឆាយ​អី...។

៥. ស្ដាប់​នាង​និយាយ និង​អាកប្បកិរិយា​ជា​មនុស្ស​មាន​សីលធម៌​ម្នាក់ ៖
អ្នក​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា ក្នុង​នាម​ជា​មនុស្ស​មាន​សីល​ធម៌​ម្នាក់ តើ​ត្រូវ​ពោល​ពាក្យ​បែប​ណា​ខ្លះ? តើ​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ និង​អ្វី​ដែល​មិន​ត្រូវ​និយាយ។ ហាម​ដាច់​ខាត កុំ​និយាយ​កាត់​នាង ពេល​ដែល​នាង​កំពុង​តែ​និយាយ​ពីរឿង​អ្វី​មួយ ព្រោះ​នេះ​ជា​លើក​ដំបូង​ក្នុង​ការសន្ទនា​​ជា​មួយ​នាង​តាម​ទូរស័ព្ទ៕