ជម្ងឺគាំងបេះដូងជាបញ្ហាក្តៅនៅក្នុង ជីវតរស់នៅរបស់មនុស្សយើងសព្វថ្ងៃ វាជាជម្ងឺកាចសហាវដែលអាច សម្លាប់មនុស្សបានក្នុងមួយពព្រិចភ្នែក ហើយអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាការៈជម្ងឺប្រភេទនេះ៖
១. ដើមទ្រូង៖
អ្នកមានអារម្មណ៍ថាមិនមានស្រួលនៅត្រង់ដើមទ្រូងរបស់អ្នក។ទៀតសោតនៅត្រង់បញ្ហាដើមទ្រូងនេះមនុស្សយើងមានអាការៈខុសៗគ្នាដោយអ្នកខ្លះមានអារម្មណ៍ថា ក្តៅនៅត្រង់កន្លែងដើមទ្រូង ឯអ្នកខ្លះទៀតមានអារម្មណ៍ថា ដូចជាមានសំពាធនៅទីនោះ។វាអាចអោយអ្នកមានអារម្មណ៍បែបនេះ ទាំងពេលអ្នកសម្រាក រឺធ្វើចលនា ដូចនេះបើអ្នកមានអារម្មណ៍មិនស្រួល នៅត្រង់កន្លែងហ្នឹងសូមប្រញាប់ទៅពិនិត្យជាបន្ទាន់។
២. អស់កម្លាំង៖
បើនិយាយពីរឿងអស់កម្លាំង អ្នកណាក៏មានអារម្មណ៍នេះដែរ តែអ្នកនឹងមានសភាពហត់ខ្លាំងល្ហិតល្ហៃបើអ្នកមានជម្ងឺបេះដូង។អ្វីដែលធ្វើអោយអ្នកមានអារម្មណ៍បែបនេះ គឺដោយសារតែបេះដូងរបស់អ្នកចាប់ធ្វើការខ្លាំងឡើងទ្វេរដង ព្រោះសរសៃរឈាមអាក់ទែចាប់ផ្តើមបិទដែល ធ្វើអោយអ្នកត្រូវការការគេងមួយស្រឡេត ច្រើនដង និងគេងយូរម៉ោងនៅពេលយប់។
៣. វិលមុខ៖
ខួរក្បាលរបស់អ្នកប្រហែលជាមិនទទួលបាននូវ បរិមាណអុកស៊ីសែនដូចដែលត្រូវការ ខណៈពេលដែលចរន្តឈាមរបស់អ្នក ត្រូវបានបង្រួមតូចដោយសារតែភាព ចុះថមថយនៃបេះដូងរបស់អ្នក។ប្រសិនជាអ្នកមានអារម្មណ៍បែបនេះ សូមទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាម។
៤. ផ្លូវដង្ហើម៖
ការដកដង្ហើមបានខ្លីៗក៏ជារោគសញ្ញា នៃជម្ងឺគាំងបេះដូងដែរ។មូលហេតុគឺថាបេះដូង និង សួតរបស់អ្នកធ្វើការរួមគ្នាក្នុងពេលតែមួយ ហើយប្រសិនជាបេះដូងរបស់អ្នក ធ្វើការសហការមិនបានល្អ ដូចពីមុននោះសួតរបស់អ្នកមិនទទួលបាន បរិមាណនៃអុកស៊ីសែនដូចតម្រូវការនោះទេ ដែលជាហេតុធ្វើអោយអ្នកពិបាកក្នុងការដកដង្ហើម៕

No comments:
Post a Comment