អ្នកច្បាស់ជាមានការព្រួយបារម្ភជាមិនខាន នៅពេលដែលអ្នកទទួលបានលេខទូរស័ព្ទនារីម្នាក់ ដែលអ្នកកំពុងតែចាប់អារម្មណ៍។ មិនថា លេខទូរស័ព្ទនោះបានមកដោយការសុំពីនាងផ្ទាល់ ឬការសុំបន្តពីមិត្តជិតស្និទ្ធណាមួយរបស់នាងទេ អ្នកច្បាស់ជាបារម្ភជាមិនខានថា តើត្រូវ Call ទៅនាងហើយគួរនិយាយបែបណាខ្លះ?
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបានដើម្បីអស់កង្វល់ជាមួយនឹងបញ្ហានេះ។
១. សម្រួលអារម្មណ៍ និងកាត់បន្ថយអារម្មណ៍ភ័យខ្លាចជាមុនសិន ៖
ភាពព្រួយបារម្ភបានធ្វើឲ្យអ្វីៗបរាជ័យជាច្រើន។ ដូច្នេះជាដំបូងបង្អស់ មុននឹងសម្រេចចិត្ត Call ទៅនាង យើងសូមឲ្យអ្នកធ្វើការសម្រួលអារម្មណ៍ឲ្យបាន ៥ទៅ១០នាទី ជាមុនសិន ដើម្បីឲ្យភាពភ័យខ្លាចនោះបានធូរស្បើយ។
២. រកមូលហេតុដែលជម្រុញឲ្យយើង Call ទៅនាង ៖
អ្នកត្រូវរកមូលហេតុឲ្យបានសមស្រប និងត្រឹមត្រូវបំផុត ព្រោះថា សំណួរមួយនឹងលេចឡើង គឺនាងនឹងសួរអ្នកថា "ហេតុអ្វីបានជា Call មកនាង? តើមានបំណងអ្វី... " ជាដើម។ ចំពោះមូលហេតុអ្នកអាចស្វែងយល់ដោយខ្លួនឯង ដូចជា ៖ ការសុំខ្ចីសៀវភៅ, ការសួរសុខទុក្ខ.....។
៣. រកប្រធានបទណាមួយ ៖
អ្នកអាចនិយាយពីអ្វីមួយដែលនាងចាប់អារម្មណ៍ ឬនាងធ្លាប់បានដឹងច្រើនពីមុនមក។ បន្ទាប់មកអាចធ្វើជាឆ្ងល់ ហើយសួរនាង នោះអ្នកក៏អាចចាប់ផ្ដើមបើកឆាកនៃការសន្ទនាបានផងដែរ។
៤. ពេលនិយាយព្យាយាមកុំឲ្យខុស ឬតែផ្ដេសតែផ្ដាស តាមតែចិត្តនឹកឃើញ ៖
ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈពេលដែលអ្នកកំពុងតែសន្ទនាជាមួយនាង។ ប្រសិនបើមានអ្វីមិនស្រួលកើតឡើងនោះ វាក៏អាចធ្វើឲ្យអ្នកពិបាកនឹងរកប្រធានបទមកភ្ជាប់វិញណាស់។ ម្យ៉ាងទៀត ប្រសិនបើអ្នក និងនាងកំពុងតែផ្ដោតអារម្មណ៍ទៅលើប្រធានបទអ្វីមួយនោះ ចូរកុំនាំនាងឲ្យទៅនិយាយរឿងនេះ រឿងនោះផ្សេងទៀត ដែលអាចក្លាយទៅជាការសន្ទនាចាប់ឆាយអី...។
៥. ស្ដាប់នាងនិយាយ និងអាកប្បកិរិយាជាមនុស្សមានសីលធម៌ម្នាក់ ៖
អ្នកច្បាស់ជាបានដឹងហើយថា ក្នុងនាមជាមនុស្សមានសីលធម៌ម្នាក់ តើត្រូវពោលពាក្យបែបណាខ្លះ? តើពាក្យអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនត្រូវនិយាយ។ ហាមដាច់ខាត កុំនិយាយកាត់នាង ពេលដែលនាងកំពុងតែនិយាយពីរឿងអ្វីមួយ ព្រោះនេះជាលើកដំបូងក្នុងការសន្ទនាជាមួយនាងតាមទូរស័ព្ទ៕

No comments:
Post a Comment