ខ្ទិះដូង មិនត្រឹមតែធ្វើអោយមុខម្ហូបឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏មានមុខងារថែទាំរាងកាយរបស់យើងផងដែរ។
- ជួយអោយឆ្អឹងរឹងមាំ ៖ ខ្ទិះ១ពែង មានសារធាតុផូស្វ័រដល់ទៅ២៤០មីល្លីក្រាម ដែលសារធាតុនេះក៏មានសារសំខាន់ដល់ភាពរឹងមាំរបស់ឆ្អឹង មិនចាញ់សារធាតុកាល់ស្យូមប៉ុន្មានទេ។
- កាត់បន្ថយការឆ្លងមេរោគ ៖ ក្នុងខ្ទិះដូងមានជាតិអាស៊ីដខ្លាញ់១ប្រភេទឈ្មោះថា "អាស៊ីដឡរិក" ទើបពេលដែលវាចូលក្នុងរាងកាយវាផ្លាស់ប្ដូរទៅជាសារធាតុប្រឆាំងវីរុសនិងបាក់តេរីគេហៅថា "ម៉ូណូឡរីន" ទើបប្រព័ន្ធការពារបាក់តេរី និងវិរុសរបស់អ្នករឹងមាំ។
- បន្ថយភាពតានតឹង ៖ សារធាតុម៉ាញេស្យូមក្នុងខ្ទិះដូងជួយរារាំងមិនអោយកោសិកាប្រសាទធ្វើការខ្លាំងពេក សាច់ដុំបានធូរស្រាល និងមានឥទ្ធិពលក្នុងការព្យាបាលជំងឺលើសឈាម អោយនៅថេរ ធ្វើអោយអ្នកមានអារម្មណ៍ធូរស្បើយកាន់តែខ្លាំង៕
Wednesday, March 16, 2016
បំបាត់ស្នាមជ្រួញចុងកន្ទុយភ្នែក ដោយប្រើគ្រឿងផ្សំទាំងពីរនេះ
ការកើនឡើងនៃអាយុ គឺនឹងនាំមកនូវបម្រែប្រួលជាច្រើនដល់រាងកាយ ប៉ុន្តែភាគច្រើនចំណុចទាំងនេះ នឹងត្រូវបានលេចឡើងច្បាស់បំផុតនៅលើផ្ទៃមុខ។ ហើយអ្វីដែលស្ត្រីតែងមានការព្រួយបារម្ភនោះគឺស្នាមជ្រួញនៅចុង កន្ទុយភ្នែក និងស្នាមជ្រួញនៅរង្វង់ភ្នែក ដែលជាធម្មតាវា តែងលេចឡើងបន្ទាប់ពីអាយុ៣០ឆ្នាំ ។ មូលហេតុដ៏ចម្បងនៃបញ្ហានេះ គឺកើតឡើងដោយសារតែ ផលិតផលកូឡាជែន និង អេឡាស្ទីន នៃស្បែកត្រូវបានកាត់បន្ថយ ដែលនេះគឺជាប្រូតេអ៊ីនពីរប្រភេទ មានមុខងារសំខាន់ក្នុងការជួយឲ្យស្បែកមានភាពយឺត និងតឹងណែនល្អ ។
ខាងក្រោមនេះ គឺជារូបមន្ត២យ៉ាងក្នុងការបំបាត់ស្នាមជ្រួញចុងកន្ទុយភ្នែក៖
វិធីទី១៖ ប្រើស៊ុតផ្នែកពណ៌ស
ផ្នែកសនៃស៊ុត គឺសម្បូរទៅដោយសារជាតិប្រូតេអ៊ីន ដែលជួយរំញោចដល់ការផលិតរបស់កូឡាជែន ហើយជាលទ្ធផលវានឹងធ្វើឲ្យស្បែកភាពយឺតល្អ និងកាត់បន្ថយស្នាមជ្រួញលើស្បែកបាន។ អ្នកគ្រាន់តែយកពងមាន់មួយគ្រាប់ មកបំបែកហើយយកតែផ្នែកស មកកូរឲ្យសព្វ រហូតដល់វាខាប់ស្អិតជាប់គ្នាល្អ។ បន្ទាប់មក យកវាមកលាបនៅជុំវិញភ្នែក និងនៅលើឆ្អឹងប្រហោងភ្នែកផ្នែក ខាងក្រោម។ គួរទុកវាចោលឲ្យបាន ១០នាទី រួចលាងសម្អាតវាដោយប្រើដុំសំឡី ជ្រលក់ចូលក្នុងទឹកត្រជាក់ ហើយជូតសម្អាតវា។ អនុវត្តវិធីនេះ ឲ្យបាន២ដងក្នុងសប្តាហ៍ និងបន្តអនុវត្តវារហូតដល់ អ្នកសម្គាល់ឃើញស្នាមជ្រាវជ្រួញនេះកាត់បន្ថយ។
វិធីទី២៖ ប្រេងដូង
ប្រេងដូងគឺជា ប្រភេទប្រេងធម្មជាតិម្យ៉ាងដែលមានសមត្ថភាពក្នុងការព្យាបាលនូវបញ្ហា ជំងឺ ផ្សេងៗជាច្រើន។ ម្យ៉ាងវិញទៀត វាគឺជាប្រភពផ្តល់សំណើមធម្មជាតិ ដែលសម្បូរទៅដោយវីតាមីន E ដែលវាមិនត្រឹមតែអាចជួយផ្តល់សំណើមឲ្យស្បែកនោះទេ តែវាក៏អាចជួយចិញ្ចឹមកោសិកា និងជាលិកាស្បែកបានថែមទៀតផង។ ការប្រើប្រេងដួងមកព្យាបាលស្នាមជ្រួញលើស្បែកនេះ គឺមានភាពងាយស្រួលបំផុត ដោយអ្នកគ្រាន់តែយកវាមកលាបនៅជុំវិញរង្វង់ភ្នែក និងចុងកន្ទុយភ្នែកមុនពេលចូលគេង។ ប្រសិនបើអ្នកអាចរក្សាវាឲ្យនៅលើស្បែកបានកាន់តែយូរ នោះវាក៏នឹងឆាប់ផ្តល់លទ្ធផលជាទីគាប់ចិត្ត ៕

កុំទទួលទានសណ្ដែកបណ្ដុះឆៅច្រើន ព្រោះ...
មានមនុស្សច្រើនណាស់ដែលនិយមទទួលទានសណ្ដែកបណ្ដុះនៅឆៅ ព្រោះដោយសារមានអារម្មណ៍ថាស្រួយឆ្ងាញ់។ ក៏ប៉ុន្តែអ្នកមានដឹងទេថា នៅក្នុងបន្លែសណ្ដែកបណ្ដុះឆៅ សំបូរទៅដោយសារជាតិពុលម្យ៉ាងឈ្មោះ ហ្វីតាត ដែលមានលក្ខណៈដូចជា អេប៉ុង។
សារជាតិពុល ហ្វីតាតនេះ វានឹងស្រូបយក កាល់ស្យូម ដែក និងស័ង្កសី ដែលសុទ្ធសឹងជាសារជាតិមានប្រយោជន៍សម្រាប់រាងកាយ។ ដូច្នេះប្រសិនបើយើងទទួលទានសណ្ដែកបណ្ដុះឆៅច្រើនពេក អាចធ្វើឲ្យយើងខ្វះសារជាតិខាងលើនេះបាន តែបើយកវាទៅចម្អិនមុនទទួលទាននោះ សារជាតិពុលហ្វីតាតនឹងថយចុះផ្ដល់ឲ្យនូវសុវត្ថិភាពដល់រាងកាយ៕

Tuesday, March 15, 2016
តើមនុស្សដែលមានឈាមប្រភេទOជាមនុស្សដូចម្តេច?
កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកមកហើយពីអត្តចរឹតរបស់មនុស្សដែលមានឈាមប្រភេទA ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្តចរឹតរបស់មនុស្សឈាមប្រភេទOវិញម្តង។ តើជាមនុស្សដូចម្តេចទៅ?
- ជាមនុស្សដែលមើលធ្ងន់ទៅលើមនោសញ្ចេតនា ប្រសិនជាគេទុកអ្នកជាមិត្តរបស់គេហើយ គេនឹងយកចិត្តស្មោះរាប់អានជាមួយអ្នក។
- ជាបុគ្គលដែលមិនទម្លាប់ចូលជិតអ្នកដទៃ។
- ប្រសិនជាគេសម្រេចចិត្តធ្វើអ្វីមួយ គេនឹងតស៊ូ ហើយព្យាយាមធ្វើដល់ទីបញ្ចប់។
- ជាមនុស្សដែលអាចមើលមនុស្សដែលខ្លួនស្រលាញ់ដើរចេញ សុខចិត្តយំក៏មិនហាលមាត់ទុកគេដែរ។
- នៅពេលដែលមិនសប្បាយចិត្ត គេនឹងមិនបញ្ចេញមកក្រៅប្រាប់ឡើយ គេបែរជាធ្វើជារឹងមាំទៅវិញ។
- ចូលចិត្តធ្វើជារឹងមាំ មាត់រឹង ប៉ុន្តែចិត្តបែរជាទន់ជ្រាយទៅវិញ។
- ជាមនុស្សដែលស្មោះ នៅពេលដែលជួបនឹងមនុស្សដែលខ្លួនស្រឡាញ់ នឹងប្រើជីវិតដើម្បីស្រឡាញ់គេ ហើយចងចាំទុកក្នុងចិត្តជានិច្ច។
- ជាបុគ្គលដែលស្អប់ការកុហក ការធ្វើពុត គ្រប់បែបយ៉ាង។
- ជាមនុស្សដែលមិនចូលចិត្តឲ្យអ្នកដទៃសង្ស័យខ្លួនឯងទេ។
- មានភាពក្លាហាន ប៉ុន្តែបែរជាខ្លាចបរាជ័យទៅវិញ។
- មិនងាយចងគំនុំជាមួយអ្នកដទៃទោះបីជាខឹងគេយ៉ាងណាក៏ដោយ។
- ជាមនុស្សដែលចងចាំភាពល្អរបស់អ្នកដទៃ ហើយនឹងតបស្នងសងគុណនៅថ្ងៃណាមួយ៕
អាហារ ដែលគួរចៀសវាង ពេលរាករូស
ដំណោះស្រាយ សម្រាប់អាការៈរាករូស អាចជារឿងពិបាក ជាពិសេស នៅពេលមានបញ្ហាក្អួត និងឈឺពោះជាប់រហូត។ យកល្អ អ្នកគួរចៀសវាងញ៉ាំរបស់ខ្លះ នៅពេលរាក ដើម្បីឲ្យឆាប់ជាឡើងវិញ។ អ្នកជំនាញខាងរបបអាហារ និងអាហារូបត្ថម្ភ និយាយថា អ្នកគួរតែចៀសវាង អាហារខាងក្រោមនេះ នៅពេលមានអាការៈរាករូស។
ផ្លែឈើក្រៀម
ផ្លែឈើទាំងនេះ មានដូចជា ផ្លែអាល់ម៉ុន អាព្រីកូត ផ្លែព្រូនជាដើម ព្រោះវាសម្បូរទៅដោយ ជាតិសរសៃ ដែលជាអាហារ សម្រាប់អ្នកទល់លាមកទៅវិញទេ។
បន្លែ
បន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប និងខ្ទឹមបារាំង គឺជាបន្លែដែលបង្កើត ជាឧស្ម័នច្រើនក្នុងក្រពះ ដែលអាចបង្ក ការរលាកកាន់តែច្រើន ដល់ក្រពះបាន។ ដូច្នេះ ចូរចៀសវាងបន្លែទាំងនេះសិន រហូតដល់អាការៈរាកស្រាកស្រាន្ត។
អាហារសម្បូរជាតិផ្អែម
អាហារសម្បូរជាតផ្អែម គឺពិបាករំលាយណាស់ ហើយអាចបង្កជាការហើមពោះ និងរលាកក្រពះ កាន់តែខ្លាំងទៀតផង។
ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន អាចបង្កការរលាកដល់ភ្នាសក្រពះ និងធ្វើឲ្យពោះវៀន មានចលនាកាន់តែខ្លាំង ដូច្នេះ រាកក៏ច្រើនដងដែរ។ ក្រៅពីកាហ្វេ អ្នកក៏គួរចៀសវាង តែបៃតងដែរ។
អាហារចៀន និងសម្បូរខ្លាញ់
អាហារទាំងនេះ អាចធ្វើឲ្យក្រពះកន្ត្រាក់ និងបង្ករោគសញ្ញារាករូសកាន់តែធ្ងន់ធ្ងរ៕

ផ្លែទទឹមជួយការពារគន្លាក់ឆ្អឹង និង ជំងឺដទៃទៀតដែលទាក់ទងនឹងឆ្អឹង
យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសកវិទ្យាល័យ Case Western Reserve បានបង្ហាញ ថាផ្លែទទឹម ពិតជាមានអត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺប្រភេទនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់របស់ពួកគេ គឺមានទំនាក់ទំនងទៅនឹង ជំងឺដែលបណ្តាលមកពី ការចុះអន់ខ្សោយនៃ ឆ្អឹងខ្ចី។ សារធាតុដែលបាន ចំរាញ់ចេញពីផ្លែទទឹម គឹមានផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលវាមិនត្រឹមតែ ធ្វើអោយការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ប៉ុន្តែអ្វីដែលពិសេសជាងនេះ នោះគឺថា វាក៏អាចជួយការពារ អ្នកពី ការចុះអន់ខ្សោយរបស់ឆ្អឹងខ្ចី។ ហើយផ្លែទទឹម ក៏បានជួយផងដែរ ក្នុងការ ការពារនូវការកកើតអង់ស៊ីម ដែលបាន ជម្រុញអោយមានការបំផ្លាញដល់ ជាលិកាសន្ធាន។
អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម រួមមាននូវការ កាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹម ក៏មានគុណសម្បត្តិផងដែរ ក្នុងការជួយលៃតម្រូវនូវ ចលនារបស់ប្លាកែត។ ការកន្ត្រាក់ជាធម្មតា របស់សសៃឈាម ក៏បានរក្សាផងដែរជាមួយនឹងទឹកផ្លែទទឹមនេះ។ អត្ថប្រយោជន៍មួយផ្សេង ទៀតនៃផ្លែទទឹម វាក៏អាចជួយធ្វើអោយ មុខងាររបស់កោសិកា មានភាពប្រក្រតី និង ជម្រុញអោយមានការ បំបែក ខ្លួនបានត្រឹមត្រូវ។ ហើយវាក៏អាចធ្វើ អោយសុខភាពមាត់ធ្មេញរបស់អ្នក បានល្អប្រសើរផងដែរ ដោយវាបាន ការពារនូវការ កកើតឡើងនូវជាតិកំបោរនៅលើធ្មេញ ៕

Thursday, March 10, 2016
ដោះស្រាយបញ្ហាហើមជើងដោយប្រើតែជីវ៉ាន់ស៊ុយ
មានមូលហេតុជាច្រើន ដែលអាចធ្វើឲ្យអ្នកមានបញ្ហាហើម ឬការចាល់ជាតិទឹកនៅក្នុងរាងកាយ ដែលអាចកើតឡើងបានដោយសារតែ៖
• ទម្លាប់នៃការរស់នៅប្រចាំថ្ងៃមិនល្អ ដូចជាការឈរ ឬអង្គុយយូរពេក
• ការបរិភោគអាហារកំប៉ុង និងមានជាតិប្រៃខ្ពស់
• ចរន្តឈាមរត់មិនបានល្អ
• ផលរំខាននៃការប្រើឱសថមួយចំនួន
• ការមានផ្ទៃពោះ
យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ចន អគ្រីស្តូហ្វឺរ (John R.Christoper) ដែលជាអ្នក និពន្ធ និងអ្នកជំនាញផ្នែកឱសថបុរាណរបស់អាមេរិក បានណែនាំថា ការទទួលទានតែជីវ៉ាន់ស៊ុយគឺអាចដោះស្រាយនូវបញ្ហាទាំងនេះបាន ។
អ្នកអាចបង្កើនបរិមាណនៃការទទួលទានតែជីវ៉ាន់ស៊ុយនេះ មួយកែវជារៀងរាល់ម៉ោង ប្រសិនបើអ្នកត្រូវការវា។ តែទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតបានធ្វើការណែនាំបន្ថែមថា អ្នកគួរប្រើស្លឹកជីវ៉ាន់ស៊ុយខ្ចីស្រស់ រួមទាំងដើមនិងឬសរបស់វាប្រសិនបើមាន ។
វិធីណែនាំក្នុងការធ្វើ៖
១. ធ្វើការចិញ្ច្រាំស្លឹកនិងឬសរបស់វាឲ្យល្អិត ( អ្នកក៏អាចចិញ្ច្រាំវាទុក ហើយដាក់វាទៅក្នុងកែវកញ្ចក់បិទឲ្យជិតហើយដាក់វាក្នុងទូទឹកកក បានមួយអាទិត្យ) ។
២.ដាក់ស្លឹកជីវ៉ាន់ស៊ុយនេះឲ្យបាន1/4 នៃកែវចូលទៅក្នុងកំប៉ុងសម្រាប់ច្រោះឆុងតែ
៣.ដាក់វាចូលទៅក្នុងប៉ាន់ឬកែវសម្រាប់ឆុង ហើយចាក់ទឹកក្តៅចូល
៤. ទុកវាចោលឲ្យបាន ៥ ទៅ៧នាទី
៥.បន្ថែមទឹកឃ្មុំ ក្រូចឆ្មារ ឬខ្ញីដើម្បីបន្ថែមរសជាតិទៅតាមចំណង់ចំណូលចិត្តរបស់អ្នក
៦.ដើម្បីទទួលបានអត្ថប្រយោជន៍និងប្រសិទ្ធភាពរបស់វា អ្នកគួរផឹកតែជីវ៉ាន់ស៊ុយនេះ នៅពេលវានៅក្តៅឧណ្ឌៗនៅឡើយ។
ទន្ទឹមនឹងការព្យាបាលដោយការប្រើប្រាស់តែធម្មជាតិនេះ អ្នកក៏គប្បីអនុវត្តនូវវិធីសាស្ត្រមួយចំនួន ក្នុងការជួយកាត់បន្ថយអាការៈហើមផងដែរ ដូចជាការកល់ជើងឲ្យខ្ពស់ ដោយដាក់នៅលើខ្នើយ គឺដើម្បីលើកវាអោយខ្ពស់ជាងបេះដូង នៅពេលដែលអ្នកគេងនៅលើគ្រែ។ ក្នុងនោះផងដែរ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណនៅជើង ដើម្បីជួយរុញច្រានសារធាតុរាវ ឲ្យត្រលប់ចូលទៅក្នុងបេះដូងវិញ ៕

ឈរឲ្យបានយ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃគឺល្អចំពោះសុខភាព
ការសិក្សាថ្មីមួយបានរកឃើញថា ការឈរឲ្យបានយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃអំឡុងពេលនៃម៉ោងធ្វើការ គឺមានផលល្អដល់យើងគ្រប់គ្នា ដោយវាជួយឲ្យរូបរាងអ្នកសមសួននិងមានសុខភាពមាំមួនល្អ។ ការឈរអាចជួយបង្ការខ្លួនអ្នក ពីការប្រឈមនឹងជំងឺផ្សេងៗដូចជា៖ ជំងឺទឹកនោមផ្អែម, ភាពធាត់ជ្រុល និង ជំងឺផ្សេងៗទៀតដែលទាក់ទងនឹងទម្លាប់មិនល្អនៃការរស់នៅប្រចាំ ថ្ង ក៏ដូចជាជំងឺលើសឈាមជាដើម។
តាមការស្រាវជ្រាវបានបង្ហាញថា យើងគួរក្រោកឈរជារៀងរាល់ថ្ងៃឲ្យបានយ៉ាងហោចណាស់ពី ៣ ទៅ៤ម៉ោងក្នុងរយៈពេលមួយថ្ងៃនៃពេលវេលាធ្វើការ។ដើម្បីឲ្យការងារនៅតែមានប្រសិទ្ធភាព នៅក្នុងការិយាល័យ គួរមានប្រភេទតុដែលអាចឲ្យបុគ្គលិកឈរ ឬអង្គុយធ្វើការបានតាមជម្រើស និងពេលវេលាដែលគេចង់បានផ្លាស់ប្តូរចលនា នោះការធ្វើដូចនេះនឹងមិនប៉ះពាល់ដល់គុណភាពនៃការងារឡើយ។
ជាធម្មតាសម្រាប់អ្នកដែលធ្វើការក្នុងការិយាល័យភាគច្រើន តែងចំណាយពេលពី ៧០ទៅ៨០ភាគរយនៃម៉ោងការងារអង្គុយនៅតុការងារតែមួយកន្លែង។ការអូសបន្លាយពេលវេលាអង្គុយយូរដូចនេះ ដោយមិនបានធ្វើការផ្លាស់ប្តូរចលនានៃរាងកាយគឺអាចធ្វើឲ្យពួកគេ ប្រឈមនឹងជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម និងភាពធាត់ជ្រុល។
ការធ្វើសកម្មភាពស្រាលៗដូចជា ដើរជុំវិញតុការិយាល័យ,ក្រោកឈរពត់ពេនខ្លួនបន្តិច បន្ទាប់ពីរយៈពេល ៣០ ទៅ៤០នាទីនៃការអង្គុយធ្វើការ និងការផ្លាស់ប្តូរស្ថានភាពនៃការអង្គុយធ្វើការ គឺអាចជួយកាត់បន្ថយភាពឈឺចាប់ និងចុករោយរបស់សាច់ដុំខ្នង និងចង្កេះ។ វិធីនេះអាចសម្រេចទៅបាន ដោយបុគ្គលិកអាចឈរធ្វើការជាមួយនឹងតុធ្វើការប្រភេទឈរ ឲ្យបាន ២ទៅ ៣ម៉ោងក្នុងមួយថ្ងៃ។
ដើម្បីសុខភាព និងគុណភាពនៃការងារ និយោជក់គួរគិតគូរក្នុងការបង្កើតបរិយាកាសការងារដែលមានផាសុកភាពដល់បុគ្គលិកក្នុងការធ្វើការដើម្បីឲ្យពួកគេមានសុខភាពផ្លួវចិត្ត និងផ្លូវកាយល្អ ដែលអាចឲ្យក្រុមហ៊ុនទទួលបាននូវគុណភាពការងារពីបុគ្គលិកបានយ៉ាងមានប្រសិទ្ធភាព ដោយមិនខាតបង់ពីការបាត់បង់ធនធានមនុស្ស និងពេលវេលាដោយសារបុគ្គលិកមានបញ្ហាសុខភាពឡើយ៕

Subscribe to:
Posts (Atom)