ខាងក្រោមនេះ គឺជារូបមន្ត២យ៉ាងក្នុងការបំបាត់ស្នាមជ្រួញចុងកន្ទុយភ្នែក៖
វិធីទី១៖ ប្រើស៊ុតផ្នែកពណ៌ស
ផ្នែកសនៃស៊ុត គឺសម្បូរទៅដោយសារជាតិប្រូតេអ៊ីន ដែលជួយរំញោចដល់ការផលិតរបស់កូឡាជែន ហើយជាលទ្ធផលវានឹងធ្វើឲ្យស្បែកភាពយឺតល្អ និងកាត់បន្ថយស្នាមជ្រួញលើស្បែកបាន។ អ្នកគ្រាន់តែយកពងមាន់មួយគ្រាប់ មកបំបែកហើយយកតែផ្នែកស មកកូរឲ្យសព្វ រហូតដល់វាខាប់ស្អិតជាប់គ្នាល្អ។ បន្ទាប់មក យកវាមកលាបនៅជុំវិញភ្នែក និងនៅលើឆ្អឹងប្រហោងភ្នែកផ្នែក ខាងក្រោម។ គួរទុកវាចោលឲ្យបាន ១០នាទី រួចលាងសម្អាតវាដោយប្រើដុំសំឡី ជ្រលក់ចូលក្នុងទឹកត្រជាក់ ហើយជូតសម្អាតវា។ អនុវត្តវិធីនេះ ឲ្យបាន២ដងក្នុងសប្តាហ៍ និងបន្តអនុវត្តវារហូតដល់ អ្នកសម្គាល់ឃើញស្នាមជ្រាវជ្រួញនេះកាត់បន្ថយ។
វិធីទី២៖ ប្រេងដូង
ប្រេងដូងគឺជា ប្រភេទប្រេងធម្មជាតិម្យ៉ាងដែលមានសមត្ថភាពក្នុងការព្យាបាលនូវបញ្ហា ជំងឺ ផ្សេងៗជាច្រើន។ ម្យ៉ាងវិញទៀត វាគឺជាប្រភពផ្តល់សំណើមធម្មជាតិ ដែលសម្បូរទៅដោយវីតាមីន E ដែលវាមិនត្រឹមតែអាចជួយផ្តល់សំណើមឲ្យស្បែកនោះទេ តែវាក៏អាចជួយចិញ្ចឹមកោសិកា និងជាលិកាស្បែកបានថែមទៀតផង។ ការប្រើប្រេងដួងមកព្យាបាលស្នាមជ្រួញលើស្បែកនេះ គឺមានភាពងាយស្រួលបំផុត ដោយអ្នកគ្រាន់តែយកវាមកលាបនៅជុំវិញរង្វង់ភ្នែក និងចុងកន្ទុយភ្នែកមុនពេលចូលគេង។ ប្រសិនបើអ្នកអាចរក្សាវាឲ្យនៅលើស្បែកបានកាន់តែយូរ នោះវាក៏នឹងឆាប់ផ្តល់លទ្ធផលជាទីគាប់ចិត្ត ៕
No comments:
Post a Comment