យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសកវិទ្យាល័យ Case Western Reserve បានបង្ហាញ ថាផ្លែទទឹម ពិតជាមានអត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺប្រភេទនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់របស់ពួកគេ គឺមានទំនាក់ទំនងទៅនឹង ជំងឺដែលបណ្តាលមកពី ការចុះអន់ខ្សោយនៃ ឆ្អឹងខ្ចី។ សារធាតុដែលបាន ចំរាញ់ចេញពីផ្លែទទឹម គឹមានផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលវាមិនត្រឹមតែ ធ្វើអោយការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ប៉ុន្តែអ្វីដែលពិសេសជាងនេះ នោះគឺថា វាក៏អាចជួយការពារ អ្នកពី ការចុះអន់ខ្សោយរបស់ឆ្អឹងខ្ចី។ ហើយផ្លែទទឹម ក៏បានជួយផងដែរ ក្នុងការ ការពារនូវការកកើតអង់ស៊ីម ដែលបាន ជម្រុញអោយមានការបំផ្លាញដល់ ជាលិកាសន្ធាន។
អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម រួមមាននូវការ កាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹម ក៏មានគុណសម្បត្តិផងដែរ ក្នុងការជួយលៃតម្រូវនូវ ចលនារបស់ប្លាកែត។ ការកន្ត្រាក់ជាធម្មតា របស់សសៃឈាម ក៏បានរក្សាផងដែរជាមួយនឹងទឹកផ្លែទទឹមនេះ។ អត្ថប្រយោជន៍មួយផ្សេង ទៀតនៃផ្លែទទឹម វាក៏អាចជួយធ្វើអោយ មុខងាររបស់កោសិកា មានភាពប្រក្រតី និង ជម្រុញអោយមានការ បំបែក ខ្លួនបានត្រឹមត្រូវ។ ហើយវាក៏អាចធ្វើ អោយសុខភាពមាត់ធ្មេញរបស់អ្នក បានល្អប្រសើរផងដែរ ដោយវាបាន ការពារនូវការ កកើតឡើងនូវជាតិកំបោរនៅលើធ្មេញ ៕
No comments:
Post a Comment