Wednesday, March 16, 2016

អត្ថប្រយោជន៍​ដ៏​ច្រើន ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ របស់​ខ្ទិះ​ដូង​ធម្មជាតិ

ខ្ទិះដូង មិន​ត្រឹម​តែ​​ធ្វើ​អោយ​មុខ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ក៏​មាន​មុខ​ងារ​ថែទាំ​រាងកាយ​របស់​យើង​ផង​ដែរ។
- ជួយ​អោយ​ឆ្អឹង​រឹងមាំ ៖ ខ្ទិះ​១ពែង មាន​សារធាតុផូស្វ័រដល់​ទៅ២៤០មីល្លីក្រាម ដែល​សារធាតុ​នេះ​ក៏​មាន​សារសំខាន់​ដល់​ភាព​រឹង​មាំ​របស់​ឆ្អឹង មិន​ចាញ់​សារធាតុ​កាល់​ស្យូម​ប៉ុន្មានទេ។
- កាត់​បន្ថយ​ការ​ឆ្លង​មេរោគ ៖ ក្នុង​ខ្ទិះដូង​មាន​ជាតិ​អាស៊ីដ​ខ្លាញ់​១ប្រភេទ​ឈ្មោះថា​ "អាស៊ីដឡរិក" ទើប​ពេល​ដែល​វា​ចូល​ក្នុង​រាងកាយ​វា​ផ្លាស់​ប្ដូរ​ទៅ​ជាសារធាតុ​ប្រឆាំង​វីរុស​និង​បាក់​តេរី​គេហៅ​ថា "ម៉ូណូឡរីន" ទើប​ប្រព័ន្ធ​ការពារ​បាក់​តេរី និង​វិរុស​របស់​អ្នក​រឹងមាំ។
- បន្ថយ​ភាព​តានតឹង ៖ សារធាតុ​ម៉ាញេស្យូមក្នុង​ខ្ទិះដូង​ជួយ​រារាំង​មិន​អោយ​កោសិកា​ប្រសាទធ្វើ​ការ​ខ្លាំង​ពេក សាច់​ដុំ​បាន​ធូរស្រាល​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​ឈាម អោយ​នៅ​ថេរ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​កាន់​តែ​ខ្លាំង៕

No comments:

Post a Comment