ដំណោះស្រាយ សម្រាប់អាការៈរាករូស អាចជារឿងពិបាក ជាពិសេស នៅពេលមានបញ្ហាក្អួត និងឈឺពោះជាប់រហូត។ យកល្អ អ្នកគួរចៀសវាងញ៉ាំរបស់ខ្លះ នៅពេលរាក ដើម្បីឲ្យឆាប់ជាឡើងវិញ។ អ្នកជំនាញខាងរបបអាហារ និងអាហារូបត្ថម្ភ និយាយថា អ្នកគួរតែចៀសវាង អាហារខាងក្រោមនេះ នៅពេលមានអាការៈរាករូស។
ផ្លែឈើក្រៀម
ផ្លែឈើទាំងនេះ មានដូចជា ផ្លែអាល់ម៉ុន អាព្រីកូត ផ្លែព្រូនជាដើម ព្រោះវាសម្បូរទៅដោយ ជាតិសរសៃ ដែលជាអាហារ សម្រាប់អ្នកទល់លាមកទៅវិញទេ។
បន្លែ
បន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប និងខ្ទឹមបារាំង គឺជាបន្លែដែលបង្កើត ជាឧស្ម័នច្រើនក្នុងក្រពះ ដែលអាចបង្ក ការរលាកកាន់តែច្រើន ដល់ក្រពះបាន។ ដូច្នេះ ចូរចៀសវាងបន្លែទាំងនេះសិន រហូតដល់អាការៈរាកស្រាកស្រាន្ត។
អាហារសម្បូរជាតិផ្អែម
អាហារសម្បូរជាតផ្អែម គឺពិបាករំលាយណាស់ ហើយអាចបង្កជាការហើមពោះ និងរលាកក្រពះ កាន់តែខ្លាំងទៀតផង។
ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន អាចបង្កការរលាកដល់ភ្នាសក្រពះ និងធ្វើឲ្យពោះវៀន មានចលនាកាន់តែខ្លាំង ដូច្នេះ រាកក៏ច្រើនដងដែរ។ ក្រៅពីកាហ្វេ អ្នកក៏គួរចៀសវាង តែបៃតងដែរ។
អាហារចៀន និងសម្បូរខ្លាញ់
អាហារទាំងនេះ អាចធ្វើឲ្យក្រពះកន្ត្រាក់ និងបង្ករោគសញ្ញារាករូសកាន់តែធ្ងន់ធ្ងរ៕
No comments:
Post a Comment