មានមនុស្សច្រើនណាស់ដែលនិយមទទួលទានសណ្ដែកបណ្ដុះនៅឆៅ ព្រោះដោយសារមានអារម្មណ៍ថាស្រួយឆ្ងាញ់។ ក៏ប៉ុន្តែអ្នកមានដឹងទេថា នៅក្នុងបន្លែសណ្ដែកបណ្ដុះឆៅ សំបូរទៅដោយសារជាតិពុលម្យ៉ាងឈ្មោះ ហ្វីតាត ដែលមានលក្ខណៈដូចជា អេប៉ុង។
សារជាតិពុល ហ្វីតាតនេះ វានឹងស្រូបយក កាល់ស្យូម ដែក និងស័ង្កសី ដែលសុទ្ធសឹងជាសារជាតិមានប្រយោជន៍សម្រាប់រាងកាយ។ ដូច្នេះប្រសិនបើយើងទទួលទានសណ្ដែកបណ្ដុះឆៅច្រើនពេក អាចធ្វើឲ្យយើងខ្វះសារជាតិខាងលើនេះបាន តែបើយកវាទៅចម្អិនមុនទទួលទាននោះ សារជាតិពុលហ្វីតាតនឹងថយចុះផ្ដល់ឲ្យនូវសុវត្ថិភាពដល់រាងកាយ៕
No comments:
Post a Comment