ជាធម្មតា មនុស្សតែងតែជឿលើវាសនា និងព្រហ្មលិខិត ដូច្នេះហើយបានជាមនុស្សមានជំនឿលើការទស្សន៍ទាយ និងការគន់គូររបស់គ្រូហោរ ឬអាចារ្យ ក៏ដូចជាចិនសែដែរ (ចំពោះជនជាតិចិន) ។ ដោយសារតែថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន រៀបនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មនុស្សម្នាជាច្រើនមានការចាប់អារម្មណ៍យ៉ាងលើជោគវាសនារបស់ខ្លួនសម្រាប់ឆ្នាំថ្មីនេះ ។
ដោយសារតែមនុស្សយើងកើតមកក្នុងថ្ងៃខុសគ្នា ឆ្នាំខុសគ្នា ធាតុខុសគ្នា ដូច្នេះជោគជតារាសីប្រចាំឆ្នាំក៏មានលក្ខណៈខុសគ្នាតាមនឹងដែរ ថ្ងៃនេះ គេហទំព័រ Kqube.net សូមលើកយកការទស្សន៍ទាយប្រចាំឆ្នាំ ចំពោះឆ្នាំទាំង៦ដែលមើលទៅមានលក្ខណៈមិនសមប្រកបចំពោះឆ្នាំថ្មីនេះ ហើយជាពិសេសគឺឆ្នាំខាល និងឆ្នាំវកតែម្ដង ។ ឆ្នាំទាំង៦នេះមានដូចតទៅ៖
ឆ្នាំខាល (១៩៣៨, ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០)
ខ្វះការគាំទ្រ និងជួបប្រទះឧបសគ្គកំបាំងមុខជាច្រើន
ថ្ងៃល្អបំផុត៖ ថ្ងៃព្រហស្បតិ៍ ទី១៨ និង ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃសុក្រ ទី១២ និង ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦
ឆ្នាំ២០១៦នេះ
នឹងក្លាយជាឆ្នាំដ៏ពិបាកសម្រាប់អ្នកក្នុងវិស័យការងារ
ដោយអ្នកនឹងមានជម្លោះ និងការប្រកួតប្រជែងខ្លាំងនៅកន្លែងធ្វើការ
ហើយអ្នកអាចនឹងជាប់គាំងនៅមួយកន្លែង
ពេលខ្លះអាចធ្វើឲ្យអ្នកពិបាកក្នុងការរកការងារធ្វើ ។
គួរស្វែងរកនរណាដែលកើតក្នុងឆ្នាំមមី ច និងកុរ
ដើម្បីខ្ចីលាភសំណាងគេមកជួយអ្នកឲ្យមានសំណាងជាងនេះ ។
ចំពោះអ្នកដែលចង់រកការងារថ្មីវិញ
ខែមិថុនាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ចាប់ផ្ដើមវា
តែបើអ្នកដែលមានគម្រោងក្នុងដៃវិញ អ្នកនឹងជួបឧបសគ្គជាច្រើន
ដូច្នេះកុំសម្រេចចិត្តរហ័សពេក ត្រូវគិតមើលទាំងផលល្អ
និងផលអាក្រក់ឲ្យច្បាស់ជាមុនសិនទើបល្អ ។
ប៉ុន្តែចាប់ពីខែកញ្ញាទៅ
វាគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកប្រលូកក្នុងវិស័យសង្គម
ដែលវាអាចឲ្យអ្នកពង្រីកទំនាក់ទំនងក្នុងសង្គមបានល្អ
ហើយវាអាចជាផលប្រយោជន៍សម្រាប់អ្នកនៅថ្ងៃអនាគតបាន
តែចាំបាច់ត្រូវតែពិនិត្យហើយពិនិត្យទៀត
នូវឯកសារផ្លូវច្បាប់ទាំងឡាយ ។
ពណ៌នាំសំណាង៖ ខៀវ បៃតង
ពណ៌មិនល្អ៖ ស
ឆ្នាំវក (១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦)
ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត គិតរឿងអ្វីៗឲ្យបានច្បាស់លាស់
ថ្ងៃល្អបំផុត៖ ថ្ងៃសុក្រ ទី១២ និង ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃសៅរ៍ ទី៦ និង ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦
បើអ្នកជាបុគ្គលិកក្រុមហ៊ុន
ភាគច្រើននៃឆ្នាំនេះអ្នកនឹងមិនមានបញ្ហាច្រើនទេ
តែ៣ខែចុងក្រោយនៃឆ្នាំ២០១៦ អ្នកនឹងរវល់ខ្លាំង
ហើយការងាររបស់អ្នកនឹងធ្លាក់ចុះបន្តិចដែរ
ប៉ុន្តែវាអាចស្ដារឡើងវិញបាន
ហើយត្រូវប្រយ័ត្នពាក្យសម្ដីឲ្យបានខ្លាំងបន្តិច
ព្រោះអ្នកអាចប៉ះពាល់អ្នកដទៃបានដោយមិនដឹងខ្លួន ។
ចំពោះអ្នករកស៊ីវិញ
អ្នកអាចចាប់ផ្ដើមអាជីវកម្មថ្មីបានក្នុងឆ្នាំនេះ
ជាពិសេសគឺក្នុងខែមិថុនាតែម្ដង
ដោយអ្នកនឹងទទួលបានជំនួយពីអ្នកដទៃ ហើយមិនត្រឹមតែប៉ុណ្ណោះ
អ្នកប្រហែលជាអាចធ្វើដំណើរទៅបរទេសបាន ដោយសារតែអាជីវកម្មរបស់អ្នក
។
ពណ៌នាំសំណាង៖ ត្នោតខ្ចី បៃតង និងស
ពណ៌មិនល្អ៖ ផ្កាឈូក
ឆ្នាំកុរ (១៩៣៥, ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧)
ឆ្នាំនេះសំណាងធ្លាក់ចុះ ដូច្នេះត្រូវតាំងចិត្តឲ្យសប្បាយ និងមានគំនិតវិជ្ជមានជានិច្ច
ថ្ងៃល្អបំផុត៖ ថ្ងៃអង្គារ ទី២៣ និង ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃសៅរ៍ ទី៦ និង ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦
អ្នកនឹងមានភាពច្បាស់លាស់ជាងមុនលើការងារ
ឬអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ
តែអ្នកចាំបាច់ត្រូវប្រឹងប្រែងឲ្យមែនទែន ដើម្បីសម្រេចគោលដៅទាំងនោះ
ជាពិសេសគឺត្រូវធ្វើឲ្យបានមុនខែកញ្ញា ។
អ្នកនឹងមានភាពស្មុគស្មាញបន្តិចក្នុងការបង្កើតអ្វីថ្មី
និងក្នុងការប្រកួតប្រជែង
ប៉ុន្តែចុងក្រោយអ្នកនឹងទទួលបានការគាំទ្រទាំងពេលវេលាទាំងការងារ
ដែលអ្វីទាំងនេះនឹងធ្វើឲ្យអ្នកសម្រេចបានអ្វីៗទាំងឡាយ ។
អ្នកគួរតែបង្កើតទំនាក់ទំនងឲ្យល្អជាមួយមិត្តរួមការងារ
ទាំងថ្នាក់លើ និងភ្ញៀវរបស់អ្នក
ដែលអ្វីទាំងនេះនឹងជួយឲ្យគេមើលឃើញនាក់លេចធ្លោ
និងទទួលបានការកោតសរសើរ ។ ចំពោះអ្នករកស៊ីវិញ
វាជាពេលវេលាដ៏ល្អបំផុតក្នុងការបង្កើតអាជីវកម្មថ្មី
និងពង្រីកមុខជំនួញរបស់អ្នក ។
ពណ៌នាំសំណាង៖ ស ខ្មៅ និងក្រហម
ពណ៌មិនល្អ៖ លឿង
ឆ្នាំម្សាញ់ (១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣)
ត្រូវប្រយ័ត្នចំពោះសុខភាព និងការងាររបស់អ្នក
ថ្ងៃល្អបំផុត៖ ថ្ងៃសៅរ៍ ទី៦ ថ្ងៃសុក្រ ទី១២ និង ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃអង្គារ ទី២៣ និង ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
ឆ្នាំនេះប្រហែលជាយ៉ាប់បន្តិចសម្រាប់អ្នកកើតឆ្នាំម្សាញ់ ។
នៅកន្លែងធ្វើការ អ្នកមានចរិតរឹងទទឹង
និងមិនស្ដាប់សម្ដីអ្នកដទៃឡើយ ហើយបើអ្នកមានមុខតំណែងខ្ពស់
ជាអ្នកដឹកនាំ ឬកាន់ការអ្វីមួយ
អ្នកនៅក្រោមបង្គាប់នឹងពិបាកធ្វើការជាមួយបន្តិច
ហើយពួកគេនឹងស្ត្រេសខ្លាំងតែម្ដង ដូច្នេះត្រូវរៀនចេះអត់ធ្មត់
និងអត់ឱនបន្តិចទើបល្អ និយាយឲ្យចំគឺ
ព្យាយាមកុំឲ្យមានជម្លោះល្អ ។ កំឡុងពេលល្អសម្រាប់អ្នកគឺ ខែមេសា
ដល់ខែមិថុនា និងខែតុលា ដែលក្នុងចន្លោះពេលនេះ
អ្នកនឹងមានឱកាសច្រើនទាំងអាជីវកម្ម ទាំងការងារ ។
ពណ៌នាំសំណាង៖ បៃតង ក្រហម និងស
ពណ៌មិនល្អ៖ ខ្មៅ

ឆ្នាំមមី (១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤)
ត្រូវចេះដាក់ខ្លួនបន្តិច ជៀសវាងការប្រថុយគ្រោះថ្នាក់គ្រប់បែបយ៉ាង
ថ្ងៃល្អបំផុត៖ ថ្ងៃអង្គារ ទី២៣ និង ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃសុក្រ ទី១២ និង ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦
បើអ្នកជាអ្នកជំនួញ
អ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាឲ្យបានក្នុង
ឆ្នាំនេះ ដើម្បីសម្រេចគោលបំណងគ្រប់បែបយ៉ាង ហើយជំនួញរបស់អ្នក
នឹងរីកចម្រើនខ្លាំងនៅក្នុងខែឧសភា នៅក្នុងខែនេះដែរ
អ្នកគួរតែចាប់យកដៃគូរកស៊ីថ្មីៗឲ្យបានដើម្បីពង្រីកអាជីវកម្ម ។
ចំពោះអ្នកធ្វើការវិញ បញ្ហាបច្ចេកទេស
និងបញ្ហាខាងផ្លូវច្បាប់មួយចំនួនអាចនឹងកើតមាន
ប៉ុន្តែគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ
ដូច្នេះកុំឲ្យវាប៉ះពាល់ដល់ការងារអ្នកឲ្យសោះ ។
នៅក្នុងកិច្ចប្រជុំ អ្នកប្រហែលជាមានជម្លោះ
ឬក៏ទំនាស់ពាក្យសម្ដីកើតឡើង ប៉ុន្តែត្រូវធ្វើចិត្តឲ្យត្រជាក់
ហើយប្រុងប្រយ័ត្នឲ្យមែនទែន
ជៀសវាងធ្វើខុសក្លាយជាផលប្រយោជន៍របស់ជនឆ្លៀតឱកាសមួយចំនួន ។
ពណ៌នាំសំណាង៖ បៃតង ក្រហម និងផ្កាឈូក
ពណ៌មិនល្អ៖ ខៀវ

ឆ្នាំមមែ (១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥)
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយធ្វើអ្វីៗគួរមានគម្រោងជាមុនទើបល្អ
ថ្ងៃល្អបំផុត៖ ថ្ងៃអង្គារ ទី២៣ និង ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦
ថ្ងៃមិនល្អ៖ ថ្ងៃសៅរ៍ ទី៦ និង ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦
ឆ្នាំនេះគឺជាឱកាសដ៏ល្អសម្រាប់អ្នក
ក្នុងការលើកយកគម្រោងការថ្មីៗមកអនុវត្ត
ជាពិសេសគម្រោងដែលឆ្នាំមុនៗអ្នកចង់ធ្វើដែរ
ប៉ុន្តែមិនទាន់បានចាប់ផ្ដើម ហើយប្រាកដណាស់
វានឹងពង្រឹងសមត្ថភាពការងាររបស់អ្នកឲ្យកាន់តែប្រសើរជាងមុន
ខ្លាំង ។ ជាក់ស្ដែងវានឹងមានឧបសគ្គបន្តិចបន្តួច
ប៉ុន្តែអ្នកអាចនឹងឆ្លងផុតវាបាន
បើសិនអ្នកអាចរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយបានល្អ
ហើយក្នុងនោះ ឆ្នាំនេះបុរសនឹងមានវាសនាល្អជាងស្ត្រី ។
ចំពោះស្ត្រី បើអ្នកចង់ផ្លាស់ប្ដូរការងារ
ចាំបាច់ត្រូវសម្លឹងមើលការងារថ្មីណាដែលល្អជាងការងារចាស់
ហើយចាប់ការងារថ្មីឲ្យជាប់សិនមុននឹងលាឈប់ ។
ពណ៌នាំសំណាង៖ ក្រហម និងលឿង
ពណ៌មិនល្អ៖ បៃតង