ជំងឺមហារីកនៅតែជាដើមហេតុដែលសម្លាប់មនុស្សច្រើនជាងគេនៅទូទាំង
ពិភពលោក។ ការព្យាបាលរបស់វារួមមាន ការព្យាបាលដោយប្រើថ្នាំមហារីក
វះកាត់ និងការបាញ់កាំរស្មី។
ការព្យាបាលទាំងនេះសុទ្ធតែប្រឈមមុខនឹងសុខភាព
និងផលរំខានដែលពិបាកនឹងទទួលយកច្រើនណាស់។
ប៉ុន្តែមានមធ្យោបាយផ្សេងៗទៀតដែលអាចជួយបន្ថយការប្រឈមនឹង
ជំងឺមហារីកតាមបែបធម្មជាតិដែរ។
មធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងនោះគឺ
ការញ៉ាំផ្លែឈើដែលអាចប្រឆាំងនឹងមហារីកតែម្តង។
ចេក និងក្រូចថ្លុង
ការសិក្សាបានអះអាងថា ការញ៉ាំផ្លែចេក និងក្រូចថ្លុង
ទៀងទាត់អាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកបានរហូតដល់ ១០ភាគរយ។
នេះដោយសារតែវាសម្បូរទៅដោយវីតាមីន C តែម្តង។ វីតាមីន C
គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយដែលអាចជួយកាត់បន្ថយសម្ពាធ
អុកស៊ីតកម្មក្នុងកោសិកា និងបង្ការការប្រែប្រួល DNA
ក្នុងកោសិកាដែលអាចនាំឱ្យកើតមហារីកបាន។
ផ្លែឈើទាំងពីរនេះក៏មានជាតិសរសៃខ្ពស់
ដែលជួយបង្ការមហារីកបានមួយចំនួនដែរដូចជាមហារីកពោះវៀនធំតែម្តង។
អ្នកអាចសាកល្បងញ៉ាំក្រូចថ្លុងពាក់កណ្តាល
និងបញ្ចូលវាទៅក្នុងអាហារពេលព្រឹក ឬញ៉ាំចេកនៅពេលព្រឹក។
ផ្លែប៉ោម ទំពាំងបាយជូរពណ៌ក្រហម និងស្ត្របឺរី
ការញ៉ាំផ្លែឈើដូចជា ទំពាំងបាយជូរ ផ្លែប៉ោម និងស្ត្របឺរី
អាចជួយការប្រឈមនឹងមហារីកយ៉ាងហោចណាស់ ៤០ភាគរយដែរ។
នេះដោយសារតែផ្លែឈើទាំងនេះមានសារធាតុ Anthocyanins
ដែលជាអ្នកផ្តល់ពណ៌ដល់ផ្លែឈើ និងមានសមត្ថភាពសម្លាប់មហារីក។
ទំពាំងបាយជូរពណ៌ក្រហមផ្ទុកទៅដោយសារធាតុ Resveratrol
ដែលជាសារធាតុមួយប្រភេទត្រូវបានគេស្គាល់ថាមានសមត្ថភាពសម្លាប់
សារធាតុបង្កមហារីក។ ហើយវាក៏សម្បូរជាតិសរសៃដែរ។
No comments:
Post a Comment