Sunday, February 21, 2016

ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​យូរហើយ មាន​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ហើយ​ឬ​នៅ​?

អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ថែរក្សា សុខភាព​ស្បែក​របស់​អ្នក យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។ ក្រៅពីនេះ ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ បង្កើន​សមត្ថភាព​ប្រព័ន្ធ​ភាព​ស៊ាំ ទប់ស្កាត់​មេរោគ និង​បន្ថយ​ចលនា​អុក​ស៊ីដង់​។​
​ប្រទាល​កន្ទុយក្រពើ ជា​អ្នក​ភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ដល់​ការកកើត កោសិកា​គ្រាប់​ឈាម និង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការសម្អាត​ក្រពះ​ពោះវៀន ចម្រោះ​ជាតិពុល វីរុស និង​បាក់តេរី ចេញពី​រាងកាយ​របស់​យើង​។​
បន្ថែម​ពីលើ​នេះ ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​សំខាន់ៗ ដូចជា beta carotene (B1, B2, B3, B6, folic acid) វីតាមីន C និង E​។​
សារៈប្រយោជន៍​សំខាន់ៗ នៃ​ប្រទាល​កន្ទុយក្រពើ រួមមាន ៖

  1.    ​បំបាត់​បញ្ហា​ក្រហាយ​ចុងដង្ហើម និង​ឈឺក្រពះ​
  2.    ​ពង្រឹង​ចរន្តឈាម​រត់​
  3.    ​ការពារ​បញ្ហា​ទល់​លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​
  4.    ​ពង្រឹង​តួនាទី​ក្រពះ​ពោះវៀន និង​ខ្យល់​នៅក្នុង​រាងកាយ​
  5.    ​ថែរក្សា​សម្រស់ និង​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​
  6.    ​ផ្តល់​នូវ​វីតាមីន C, E និង B ដែល​ដើរតួរ​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់ និង​ប្រឆាំង​មេរោគ និង​បាក់តេរី​
  7.    ​ជួយ​សម្រក​ទម្ងន់ តាមរយៈ​ការសម្អាត​កាកសំណល់​ពុល​នានា ចេញពី​រាងកាយ​
  8.    ​ជួយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ក្រពះ ដែល​បណ្ត​ល​មកពី​បាក់តេរី ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន​ជាដើម​៕

No comments:

Post a Comment