មនុស្សស្ទើរតែគ្រប់គ្នា សុទ្ធតែធ្លាប់ជួបនូវអាការៈតឹងច្រមុះនៅក្នុងពេលព្រឹក បន្ទាប់ពីក្រោកពីគេងរួច ជាពិសេសនៅក្នុងរដូវកាលនៃប្រតិកម្មអាលែហ្សី ឬមូលហេតុអាចដោយសារតែ ការដាក់ខ្នើយខុស ឬក៏ថា អាចមកពីមូលហេតុផ្សេងៗជាច្រើនទៀត។
ខាងក្រោមនេះគឺជាគន្លឹះដ៏ងាយស្រួល ក្នុងការជួយសម្រាលនូវភាពតឹងណែន និងសម្អាតប្រហោងរន្ធច្រមុះរបស់អ្នក ឲ្យបានស្អាតល្អត្រឹមតែបីដំណាក់កាលប៉ុណ្ណោះ៖
ដំណាក់កាលទី១៖ ដាក់អណ្តាតរបស់អ្នកនៅលើក្រអូមមាត់ ហើយសង្កត់វាឲ្យខ្លាំងតាមដែលអាចធ្វើបាន ហើយធ្វើចលនាដូចជាអ្នកហាក់នឹងចង់លេបអណ្តាតនេះ ចូលទៅក្នុងបំពង់ក ប៉ុន្តែវានឹងមិនអាចធ្វើបាននោះទេ ដោយសារតែសម្ពាធដែលមាននៅលើក្រអូមមាត់។
ដំណាក់កាលទី២៖ ដាក់មេដៃរបស់អ្នកឲ្យ នៅចំចន្លោះនៃរោមចិញ្ចើមទាំងពីរ។
ដំណាក់កាលទី៣៖ ប្រើម្រាមដៃរបស់អ្នកសង្កត់ នៅចន្លោះរោមចិញ្ចើម។ ធ្វើការសង្កត់ឲ្យបានខ្លាំង ហើយក្នុងពេលដំណាលគ្នានេះ អនុវត្តដំណាក់កាលទី១ ឲ្យបាន ៣០វិនាទី។
អ្នកនឹងមានអាការៈធូរស្រាលពីស្ថានភាពតឹងណែន និងកកស្ទះក្នុងចម្រុះបន្ទាប់ពីអនុវត្តបាននូវ ៣ដំណាក់កាលខាងលើនេះ ៕
No comments:
Post a Comment