Sunday, February 28, 2016

គន្លឹះ ៦ យ៉ាងក្នុងការបំបាត់ក្លិនខ្លួន បានឆាប់រហ័ស

នៅពេលដែល អ្នកមានក្លិនអាក្រក់ ជាប់ខ្លួន មិនត្រឹមតែ រំខានដល់ អ្នកនៅជុំវិញខ្លួន អ្នកនោះទេ តែសូមី្បតែខ្លួនអ្នកផ្ទាល់ក៏ មានអារម្មណ៍ពិបាកទ្រាំ និង ខ្មាស់គេដែរ។ អ្នកមិនអាចយកផលិតផលដែល បំបាត់ក្លិនខ្លួនតាមគ្រប់ពេលវេលានោះទេ... ពេលខ្លះអ្នកប្រើទឹកអប់ សំរាប់បំបាត់ក្លិនខ្លួន ក៏ប៉ុន្តែ វាបែរជាធ្វើឲ្យអ្នកមានក្លិន កាន់តែពិបាកទ្រាំ។ តែកុំភ័យអី អ្នកអាចអនុវត្តន៍ តាមវិធី ៦ យ៉ាងក្នុងការបំបាត់ក្លិនខ្លួន បានយ៉ាងឆាប់រហ័ស៖
១. សក់មានក្លិន
ស្បែកក្បាលមានប្រេង វាអាចធ្វើអោយសក់មានក្លិន មិនល្អ។ អ្នកអាចយក ៥ ស្លាបព្រាកាហ្វេ លាងជាមួយទឹកអោយទៅជាល្បាយ ហើយយកមកលាបលើសក់ ទុកចោល ៥ នាទី រូចលាងសក់ចេញជាមួយនិងទឹកត្រជាក់។  Baking Soda អាចកំចាត់ប្រេង នៅលើស្បែកក្បាលរបស់អ្នក និង បំបាត់ក្លិនអាក្រក់បាន។
២. ក្លិនតាមមាត់
នៅពេលអ្នកបរិភោគអាហារ ដែលមានក្លិនដូចជា ខ្ទឹម ស្លឹកខ្ទឹម សារជាតិរបស់វា អាចធ្វើអោយមានក្លិនមាត់ ជាច្រើនម៉ោង តែយើងអាចបំបាត់វាបាន ដោយញាំស្លឹក។ ស្លឹក  mint ជួយបំបាត់ក្លិនមាត់ និង ធ្វើអោយមាត់មានក្លិនប្រហើរ។
៣. ក្លិនក្លៀក 
នៅពេលដែលក្លៀក មានក្លិន អ្នកអាចយកផ្កា ច្រលក់ចូលទឹកខ្មេះ រួចលាបលើក្លៀករបស់អ្នក ទឹកខ្មេះ អាចជួយ កាត់បន្ថយអត្រា pH នៅលើក្លៀក វាធ្វើអោយរន្ឋញើសបើក ហើយវាក៏អាចកំចាត់មេរោគ ដែលអាចកើតមានឡើង
៤. កន្លែងសំងាត់មានក្លិន
កន្លែងសំងាត់ងាយស្រួលនិង មានក្លិនមិនល្អណាស់ ព្រោះនៅពេលញើស ហូរមកទប់នៅកន្លែងនឹង ធ្វើអោយមានក្លិន អ្នកគួរតែធ្វើការ លាងសំអាតវាជាញឹកញាប់ជាមួយ សាប៊ូដែលមានជាតិស្រទុន ហើយកុំអោយវាសើម ដោយស្លៀកខោក្នុង cotton និង ផ្លាស់ប្តូរ ១ ថ្ងៃ ២ ដង។
៥. ការផោមដែលអ្នកមិនអាចទប់បាន 
ការផោមធ្វើអោយ អ្នកនៅជុំវិញខ្លួនអ្នក មានអារម្មណ៍មិនល្អ។ ប្រសិនបើអ្នកមាន អការះបែបនេះ អ្នកគួរផឹក គ្រាប់ពូជ ១ ស្លាបព្រា លាយជាមួយទឹកនៅពេលដែលអ្នក មានអារម្មណ៍ថាមិនស្រួល។ គ្រាប់ពូជ Carom មានផ្ទុកសារជាតិ thymol ជួយកាត់បន្ថយការផោម ដោយមិនបានតាំងចិត្ត។
៦. ជើងមានក្លិន
ជើងមានក្លិនកើតមកពី មេរោគជាប់ជើង ដំណោះស្រាយដ៏ល្អ នោះគឺកុំទុកអោយជើងសើម ជួតជើង និង ម្រាមជើង អោយស្ងូតក្រោយពេលងូតទឹក។ ប្រសិនបើបាតជើង អ្នកឧស្សាហ៍មានញើស អ្នកគួរតែ លាបថ្នាំការពារបាតជើង កុំអោយមានញើស។

No comments:

Post a Comment