មានហេតុផលជាច្រើន ដែលធ្វើអោយមនុស្សមួយចំនួនចូលចិត្តផឹកកាហ្វេ។ ហើយភាគច្រើន គឺយល់ឃើញថា កាហ្វេគឺជាភេសជ្ជៈផ្តល់ថាមពល និងជួយដាស់ស្មារតីអោយផ្ចង់អារម្មណ៍ នឹងកិច្ចការអ្វីមួយអោយបានល្អ ។ កាហ្វេក៏មានលក្ខណៈល្អពិសេស ដល់ខួរក្បាលផងដែរ ជាពិសេសនោះ គឺចំពោះការចងចាំ។ ជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើសាធាតុកាហ្វេអ៊ីន អ្នកអាចបន្ថែមអត្ថប្រយោជន៍មួយរបស់វា គឺកាហ្វេអាចជួយធ្វើអោយយើងសប្បាយចិត្ត។
យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលបានធ្វើឡើងដោយសាលាសុខភាពសាធារណៈ របស់ Harvard បានរកឃើញថាកាហ្វេអាចជួយអោយមនុស្សមានភាពវិជ្ជមានជាច្រើននៅក្នុងជីវិត។ ការសិក្សាបានរកឃើញបន្ថែមទៀត ពីទំនាក់ទំនងរវាងសារជាតិកាហ្វេអ៊ីន និងកម្រិតទាបនៃការធ្វើអត្តឃាដ។ ដើម្បីទទួលបានអត្ថប្រយោជន៍របស់វា អ្នកត្រូវផឹកកាហ្វេអោយបានពី ២ ទោ៤កែវ ក្នុងមួយថ្ងៃ។ អ្នកក៏អាចញាំតែ ឬស៊ុកកូឡាជំនួសអោយកាហ្វេផងដែរ ព្រោះថាវាក៏មានផ្ទុកបរិមាណនៃជាតិកាហ្វេអ៊ីន យ៉ាងហោចណាស់ស្មើនឹងកាហ្វេ២កែវផងដែរ។ យោងតាមការសិក្សា ការធ្វើដូចនេះ អាចកាត់បន្ថយអត្រានៃការសម្លាប់ខ្លួនបានដល់ទៅ ៥០% ៕
No comments:
Post a Comment