ការសិក្សារយៈពេល១០ឆ្នាំ ក្នុងសហរដ្ឋអាមេរិកបានរកឃើញថា អ្នកដែលញ៉ាំកាហ្វេទៀងទាត់ទំនងជាមិនងាយស្លាប់ដោយសារតែរឿងជាច្រើនដូចជា ជំងឺបេះដូង និងទឹកនោមផ្អែម ជាងអ្នកមិនញ៉ាំកាហ្វេសោះទេ។
កាលណាអ្នកចូលរួមញ៉ាំកាហ្វេកាន់តែច្រើន ការប្រឈមនឹងការស្លាប់កាន់តែថយចុះ ហើយអ្នកដែលញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីនឃើញថាមានលក្ខណៈដូចគ្នាអញ្ជឹងដែរ។
វេជ្ជបណ្ឌិត Erikka Loftfield អ្នកដឹកនាំស្រាវជ្រាវរបស់វិទ្យាសា្ថនជំងឺមហារីកជាតិ National Cancer Institute ក្នុងតំបន់ Rockville, Maryland និយាយថា “កាហ្វេមានសារធាតុសកម្មជីវសាស្ត្រជាច្រើនដូចជា Phenolic Acids, ប៉ូតាស្យូម និងកាហ្វេអ៊ីន”។ ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំកាហ្វេជួយកាត់បន្ថយការប្រឈមមុខទាំងអស់ជាពិសេសជំងឺដែលទាក់ទងនឹងបេះដូងតែម្តង។
ការប្រឈមមុខនឹងការស្លាប់គឺចុះទាបបំផុតចំពោះអ្នកដែលញ៉ាំកាហ្វេពី៤ ទៅ៥ពែងក្នុងមួយថ្ងៃ។ ទិន្នន័យនេះគឺដូចគ្នានឹងអ្នកញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីនដែរ។ អ្នកញ៉ាំកាហ្វេអាចកាត់បន្ថយការប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺរលាកសួត ជំងឺផ្តាសាយធំ និងការធ្វើអត្តឃាត ប៉ុន្តែមិនមានជំងឺមហារីកឡើយ។ ការញ៉ាំជាតិកាហ្វេអ៊ីនក្នុងកម្រិតមធ្យមរហូតដល់២០០មីលីក្រាមក្នុងមួយថ្ងៃគឺមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ៕
No comments:
Post a Comment