Monday, February 29, 2016

ឱសថ​ធម្មជាតិ ៣ ប្រភេទ ដែល​គួរ​មាន​នៅ​កន្លែង​ធ្វើ​ការ

ការ​ចំណាយ​ពេល​យូរ​នៅ​ការិយាល័យ​អាច​ធ្វើ​អោយ​​ខួរ​ក្បាល​ស្ពឹក​ស្រពន់ មិន​ស្រស់​ស្រាយ។ ដូចនេះ​អ្នក​គួរ​ទុក​ឱសថ​បុរាណ​ទាំង​៣ប្រភេទ ខាង​ក្រោម​នេះ​នៅ​ក្នុង​ការិយាល័យ​ ដើម្បី​បំបាត់​អាការ​អស់​ទាំង​នោះ។ 
១-ជីរ​អង្កាម ៖ គឺ​ជា​រុក្ខជារិ​ល្អ​បំផុត​សម្រាប់​បំបាត់​ក្លិន​មាត់គ្រប់​ពេល​ដែល​អ្នក​ត្រូវ​ការ។ សម​ស្រប​បំផុត​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ ដើម្បី​ទំពារ​ធ្វើ​អោយ​ខ្យល់​ដង្ហើម​ស្រស់​ថ្លា​ និង​បំបាត់​ភាព​តាន​តឹង។
២-ស្លឹក​តើយ ៖ ជារុក្ខជាតិ​ដែល​ងាយ​ស្រួល​ដាំ និង​មិន​ចាំ​បាច់​ថែ​ទាំ​ច្រើន​ឡើយ។ ម្យ៉ាង​ទៀត​ក្លិន​របស់​វា​អាច​ជួយ​ជំរុញ​ខួរ​ក្បាលបាន​យ៉ាង​ប្រសើរ​ ជួយ​បំប៉ន​កម្លាំង និង​បំប៉ន​បេះ​ដូង​សម​ស្រប​បំផុត​ចំពោះ​អ្នក​កំពុង​មាន​ជំងឺ។ ប្រសិន​បើ​អ្នក​បាន​យក​ស្លឹក​តើយ មក​ហាន់ ឬញី នោះ​ក្លិន​វា​នឹង​កាន់​តែ​ក្រអូប​ខ្លាំង និង​បាន​យូរ​ជាង​មុន។
៣-ប្រទាល​កន្ទុយ​ក្រពើ ៖ គុណ​សម្បត្ដិ​ពិសេស​របស់វា គឺ​ជួយ​ស្រូប​យក​ឧស្ម័ន​ការបូនិក និង​បញ្ចេញ​អុក​ស៊ីហ្សែន​ទាំង​ថ្ងៃទាំង​យប់។ ដូចនេះ​ប្រសិន​បើ​អ្នក​បាន​យក​វាមក​ដាក់​លើ​តុ​ធ្វើ​ការ នោះ​វា​នឹង​ធ្វើ​អោយអ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា សប្បាយ​រីករាយ ខួរ​ក្បាល​ក៏​មិន​សូវ​នឿយ​ហត់៕ 

No comments:

Post a Comment