ផ្លែស្វាយ គឺមានផ្ទុកនូវជាតិកាឡូរី និងកាបូអ៊ីដ្រាតខ្ពស់ ដែលវាផ្តល់ផលល្អសម្រាប់អ្នក ទាំងឡាយណា ដែល កំពុងព្យាយាមឡើងទំងន់។
•សមាសធាតុ phenolic ដែលត្រូវបានរកឃើញនៅក្នុងផ្លែស្វាយ ត្រូវបានគេបង្ហាញថាវាមានសារធាតុ ប្រឆាំងប្រតិកម្មអុកស៊ីតបានយ៉ាងមានប្រសិទ្ធភាព និង មានផ្ទុកនូវសារជាតិប្រឆាំងនឹងជំងឺមហារីកបាន ផងដែរ។
•ដោយសារតែវាមានផ្ទុកនូវ ជាតិដែកក្នុងកម្រិតមួយដ៏ខ្ពស់ ផ្លែស្វាយត្រូវបានគេនិយាយថា វាមានអត្ថ ប្រយោជន៍ជាពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ដូចជាអ្នកជំងឺដែលមានភាពស្លេកស្លាំងដោយសារ ជំងឺកង្វះគ្រាប់ឈាមក្រហម ។
•ផ្លែស្វាយក៏ត្រូវបានគេជឿផងដែរថា វាមានប្រសិទ្ធភាពយ៉ាងខ្លាំង នៅក្នុងការធ្វើអោយរន្ធញើសដែល កក ស្ទះនៅក្នុងស្បែក មានសភាពធូរស្រាលមកវិញ។
•សារជាតិ វីតាមីន A (beta-carotene), វីតាមីន E និងវត្តមាន selenium នៅក្នុងផ្លែស្វាយ បានផ្តល់អោយអ្នក នូវការ ការពារប្រឆាំងនឹងជំងឺបេះដូង។
•ផ្លែស្វាយក៏ត្រូវបានគេរកឃើញផងដែរថា វាមានអត្ថប្រយោជន៍ក្នុងការជួយព្យាបាល កម្រិតជាតិអាស៊ីត និង ការរំលាយអាហារដែលមិនបានល្អ។
• វីតាមីន E ដែលមានវត្តមាននៅក្នុងផ្លែឈើប្រភេទនេះ គឺជួយធ្វើអោយ ដំណើរការរបស់ប្រព័ន្ធអរម៉ូន កាន់តែមានសុពលភាពជាងមុន ដូចនេះវាក៏បានជួយជម្រុញដល់ជីវិតផ្លូវ ភេទបានផងដែរ។
•សារធាតុប្រឆាំងនឹងការរលាក ដែលមាននៅក្នុងផ្លែស្វាយ ក៏អាចជួយសម្រាលដល់រោគសញ្ញានៃជំងឺ ហឺតផងដែរ។
ផ្លែស្វាយត្រូវបានគេចាត់ទុកថាវាបានផ្តល់ អត្ថប្រយោជន៍ជាពិសេសសម្រាប់សុខភាព របស់មនុស្សទាំងឡាយ ណាដែលកំពុងរងគ្រោះពីជំងឺមួយចំនួនដូចជា៖ ការចំលងរោគរបស់ពពួកបាក់តេរី, ជំងឺទល់លាមក, ជំងឺរាគ, រាគមួល, ភាពមិនប្រក្រតីនៃភ្នែក, សក់ជ្រុះ, ជំងឺដាច់សសៃឈាមក្នុងខួរក្បាល, ការធ្លាក់ស, ភាពមិនប្រក្រតីនៃថ្លើម, ភាពមិនប្រក្រតីនៃរដូវ, អាការៈចាញ់កូន, ជំងឺឬសដូងបាត, ការរីកធំនៃអណ្តើក, រលាកទ្វារមាស និង ជំងឺរលាកប្រហោងឆ្អឹងជាដើម ៕
No comments:
Post a Comment